ព័ត៌មានទាន់ហេតុការណ៍៖

​ជនសង្ស័យ​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ​ MSX​ពី​គូស្នេហ៍​មួយ​គូ រួចគេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ ​

ភ្នំពេញ​៖​ ក្រុម​ជន​ស្ស័​យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​២​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​MSX​ ពី​គូស្នេហ៍​មួយគូ​ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងក្រោយ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ ខណៈ​ជន​រង​គ្រោះ​មក​ពីលើ​លេង​ហើយ​យក​ម៉ូតូ​មក​ផ្ញើរ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ស៊ី​ហួត​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ រៀន​នៅ​សាលា​រូ​ល​ ស្នាក់​នៅ​ម្តុំ​ផ្សារ​សំណង់​១២​ ចំណែក​នារី​ជាស​ង្សា​ឈ្មោះ​ស្រី​ល័​ក្ខ​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​អាគារ​កា​ណា​ឌី​យ៉ា​ ។​

​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX​ ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​ បាន​ចេញពី​ហូប​គ្រឿង​សមុទ្រ​នៅ​ម្តុំ​មុខ​ណា​កា​ ហើយ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​ម៉ូតូ​បម្រុង​នឹង​យក​ម៉ូតូ​ទៅ​ផ្ញើ​ ភ្លាម​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ចាំ​ម៉ាក​២​ដើម​ បាន​មក​ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក​ និង​ប្លន់​យក​ម៉ូតូ​ ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​និង​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​១​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនល្មើស​យក​មក​ដាក់ទោស​តាម​ច្បាប់​។​ គួ​បញ្ជាក់​ផង​ដែរ​ថា​ក​ណី​ប្លន់​ប្រដាប់​អាវុធ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​តែងតែមាន​ជា​ញឹកញាប់​តែ​សមត្ថកិច្ច​មិន​ដែល​ឃើញ​បង្ក្រាប់​បាន​ម្តងណា​ឡើង​ ៕​ ចាន់​ធឿ​ន​

IMG_4033_20150605-08252853