ព័ត៌មានទាន់ហេតុការណ៍៖

​ជន​ញៀន​ថ្នាំ​ម្នាក់​ប្រើ​កាំភ្លើង​អត់​ច្បាប់​គំរាម​បាញ់​សម្លាប់​ម្ដាយ​

ចែករំលែក៖

​ខេត្ដកំពង់ចាម​ ៖​ ជន​ញៀន​ថ្នាំ​ម្នាក់​ បាន​គំរាម​បាញ់​សម្លាប់​ម្ដាយបង្កើត​របស់​ ខ្លួន​ និង​បាន​បាញ់​ខ្លួនឯង​ឱ្យ​រង​របួស​និង​ធ្វើ​ ឱ្យ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ ខេត្ដកំពង់ចាម​ប្រើ​ពេល​ជិត​៣​ម៉ោង​ទើប​ចាប់ខ្លួន​បាន​ ។​

​ការ​ព័ទ្ធ​ចាប់​ជន​ញៀន​ថ្នាំ​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​តា​អុង​ ស្រុក​ចម្ការលើ​ ខេត្ដកំពង់ចាម​ ខណៈ​ ដែល​ជន​ញៀន​ថ្នាំ​រូប​នេះ​ចូល​ទៅ​លាក់​ ខ្លួន​ក្នុង​បន្ទប់​ក្រោមផ្ទះ​របស់​គេ​ ។​

​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​ញៀន​ថ្នាំ​ ខាងលើ​នេះ​មានឈ្មោះ​ហៀ​ង​ សុ​ភ័ក្ដ្រ​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​ តែ​មិន​មានមុខ​របរ​ពិតប្រាកដ​ នោះ​ទេ​ ។​ នៅ​មុន​ពេល​មាន​ហេតុការណ៍​ នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​២០១៥​ ជន​ញៀន​ថ្នាំ​ខាងលើ​នេះ​បាន​ គំរាម​បាញ់​សម្លាប់​ម្ដាយ​ គ្រា​ដែល​រូបគេ​ កំពុង​ប្រ​ពុល​មុខ​នឹង​ថ្នាំ​ញៀន​។​ ពេល​នោះ​ ម្ដាយ​ជន​ញៀន​ថ្នាំ​ខាងលើ​នេះ​បាន​ទៅ​រាយ​ ការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ជន​ញៀន​ថ្នាំ​ នេះ​មាន​កាំភ្លើង​២​ដើម​ ។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​ ដែល​សមត្ថកិច្ច​ព័ទ្ធ​ចាប់​នោះ​ប្រើ​មធ្យោបាយ​គ្រប់​រូបភាព​រហូត​ដល់​ត្រៀម​គ្រាប់​ឧស្ម័ន​បង្ហូរទឹកភ្នែក​បោះ​ចូល​បន្ទប់​ដែល​ ជន​ញៀន​ថ្នាំ​ពួន​សម្ងំ​ទើប​ចាប់ខ្លួន​បាន​ ។​

​នគរបាល​បញ្ជាក់​ថា​ នៅ​ពេល​ចាប់​ ខ្លួន​បាន​ សមត្ថកិច្ច​បាន​ដកហូត​អាវុធ​ បាន​ចំនួន​២​ដើម​១​ដើម​ជា​ប្រភេទ​អាវុធ​ កែ​ច្នៃ​បាញ់​គ្រាប់កង់​ និង​១​ដើម​ទៀត​ម៉ាក​ រ៉ូ​ឡូ​មាន​គ្រាប់​ចំនួន​៥​គ្រាប់​ តែ​ជន​ញៀន​ ថ្នាំ​រូប​នេះ​បាន​បាញ់​ទាំងអស់​តែ​៤​គ្រាប់​ផ្ទុះ​ និង​១​គ្រាប់​ស្អុយ​ (​មិន​ផ្ទុះ​)​ ។​

​បើ​តាម​លោក​ឧត្ដមសេនីយ៍​ បែន​ រ័​ត្ន​ ស្នងការ​នគរបាល​ខេត្ដកំពង់ចាម​បាន​ និយាយ​ថា​ សមត្ថកិច្ច​ជំនាញ​បាន​ប្រើ​ ប្រាស់​គ្រប់​រូបភាព​ និង​សព្វបែបយ៉ាង​ធ្វើ​ យ៉ាងណា​ចាប់ខ្លួន​ជន​ញៀន​ថ្នាំ​ខាងលើ​នេះ​ ឱ្យ​ខាង​តែ​បាន​ និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ អាយុជីវិត​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ជន​ញៀន​ ថ្នាំ​រូប​នេះ​ទេ​ ។​

​បច្ចុប្បន្ន​ជន​ញៀន​ថ្នាំ​ម្នាក់​នេះ​ត្រូវ​ បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ចាម​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ក្នុង​បទ​ បាញ់​គំរាម​សម្លាប់​ម្ដាយ​និង​ប្រើប្រាស់​ អាវុធ​គ្មាន​ច្បាប់​ ៕ ​សហការី​

Vanak1


ចែករំលែក៖