ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

​ជន​ស​​​ង្ស័​​​យ​១១នាក់ពាក់ព័ន្ធនៅក្នុងសំណុំរឿង៣ករណីផ្សេងគ្នា ត្រូវបាន​នគ​​​​​​​​​​​​​​​​របាលខណ្ឌសែនសុខ បញ្ជូនទៅតុលាកា​រ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូ​នខ្លួនជនសង្ស័យចំនួន១១នាក់ទៅកាន់តុ​លាការពាក់ព័ន្ធនៅក្នុង​សំណុំរឿង០៣ករណីផ្សេងគ្នា ។ កា​​​​​រ​ប​ញ្ជួន​ខ្លួនជនសង្ស័យនេះគឺ​ត្រូ​វបា​នធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ស​មត្ថកិច្ចបានឲ្យដឹងថា ​ករណីទី១អំពើលួចមានចំនួន០២នាក់, ​ករណីទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០៨នាក់ និងករណីទី៣ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយខុសច្បាប់មានម្នាក់ផងដែរ ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ​ទាំង០៣ករណី​ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបាន​កន្លង​មក ក្នុងមូលដ្ឋា​ន​ខ​ណ្ឌ​​​​​​សែនសុខ​ ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​បញ្ជូនន​ស​​​ង្ស័​​​យ​ទាំង១១នាក់ខាងនេះរួម នឹងវត្ថុតាងមួយចំនួន​ទៀង​ទៅតុលាការតែ​ម្តង​ ។

លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ ៕ ​​​​ តុង សីហា


ចែករំលែក៖