ព័ត៌មានទាន់ហេតុការណ៍៖

​ជិត​៩០ ​ភាគរយ​ទីក្រុង​ ក្នុង​ប្រទេស​ចិន​ មាន​បរិយាកាស​កខ្វក់​

ក្រសួង​ការពារ​បរិស្ថាន​ចិន​កាលពី​ ថ្ងៃ​ទី​២​ កុម្ភៈ​ ២០១៥​ បាន​ប្រកាស​របាយ​ ការណ៍​ឱ្យ​ឃើញ​ថា​ ទីក្រុង​ធំៗ​នៅ​ទូ​ទាំង​ ប្រទេស​ចិន​មាន​ប្រមាណ​ជិត​៩០​ ភាគ​រយ​មាន​បរិយាកាស​កខ្វក់​ប៉ះពាល់​ដល់​សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​

​តាម​គេហទំព័រ​របស់​ក្រសួង​ការពារ​ បរិស្ថាន​ចិន​បានឱ្យ​ដឹង​ថា​ មាន​ទីក្រុង​ចំនួន​ ៨​ក្នុង​ចំណោម​៧៤​ទីក្រុង​ទូ​ទាំង​ប្រទេស​ ចិន​មាន​គ្រប់លក្ខណៈ​ជាទី​ក្រុង​ដែល​មាន​ បរិយាកាស​ស្រស់​ស្អាត​តាម​លក្ខខណ្ឌ​ របស់​អង្គការសហប្រជាជាតិ​ ។​

​ទោះបី​មានការ​ប្រយុទ្ធ​ប្រឆាំង​ការ​ បញ្ចេញ​ជាតិពុល​ចូល​ក្នុង​បរិយាកាស​ កាលពី ​ឆ្នាំ​២០១៣​ ប៉ុន្ដែ​នៅ​ក្នុង​ឆ្នាំ​២០១៤​ នៅ​មាន​ទី​ក្រុម​ជិត​ដល់ ​៩០​ភាគរយ​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​មាន​បរិយាកាស​កខ្វក់​ ដដែល​ ។​ ក្នុង​ចំណោម​ ១០​ទីក្រុង​ដែល​ បំពុលបរិយាកាស​ខ្លាំង​ជាងគេ​បំផុត​ គឺ​ ទីក្រុង​ឧស្សាហកម្ម​ហូ​បេ​យ​ រួម​ទាំង​ទីក្រុង​ ប៉េ​កាំ​ង​ផង​ដែរ​ ។​ ទីក្រុង​ហូ​បេ​យ​ជាទី​ក្រុង​ ដែល​នាំមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ បំពុលបរិយាកាស​ ប៉ុន្ដែ​ទីក្រុង​នេះ​កំពុង​ ប្រឈម​នឹង​បរិយាកាស​អាប់អួរ​ខ្លាំង​ជាង​ គេ​បំផុត​ដោយសារ​តែ​មិន​ទាន់រ​កថា​ម​ ពល​ណាមួយ​ផ្សេង​មក​ជំនួស​ថាមពល​ ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ចិន​បាន​ ប្រកាស​សន្ធិសញ្ញា​កាត់​បន្ថយ​ការ​បញ្ចេញ​ ឧស្ម័ន​កាបូ​និ​ច​ ក៏​ដូច​ជា​យុទ្ធនាការ​កាត់​ បន្ថយ​ឧស្ម័ន​ពុល​ដល់​ឆ្នាំ​២០២០​ ។​ យុទ្ធ​ នា​ការ​នោះ​នឹង​ចាប់ផ្ដើម​អនុវត្ដ​នៅ​ខែ​ កក្កដា​ ឆ្នាំ​២០១៥​ នេះ​ ។​
​កន្លង​មក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធានាធិបតី​លោក​ អូ​បា​ម៉ា​ ទៅ​ កាន់​ប្រទេស​ចិន​ អា​មេ​រិ​ក​និង​ចិន​ក៏​បាន​ ចុះ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​បំពុល​បរិ​យា​ កាស​ ដោយ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ បញ្ចេញ​ជាតិពុល​តិចតួច​បំផុត​ចូល​ក្នុង​ បរិយាកាស​ ។

​ក្រុម​អ្នកឯកទេស​បាន​បញ្ជាក់​ថា​ ការ​ បញ្ចេញ​ជាតិពុល​ចូល​ក្នុង​បរិយាកាស​ ដោយ​ធ្វើ​ឱ្យ​អាកាសធាតុ​ក្នុង​ពិភពលោក​ ប្រែប្រួល​ខុស​ប្រក្រតី​ គ្រោះ​មហន្ដរាយ​ ធម្មជាតិ​ ជា​ច្រើន​បាន​កើតឡើង​នៅ​គ្រប់​ ទិស​ទី​ បំផ្លាញ​ទ្រព្យសម្បត្ដិ​និង​អាយុជីវិត​ ពលរដ្ឋ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​ ប្រសិនបើ​សហគមន៍​មិន​មាន​វិធានការ​ ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ឱ្យ​ បាន​ប្រសើរ​ទេ​នោះ​អនាគត​ដ៏​ខ្លី​ខាង​មុខ​ មនុស្សជាតិ​នឹង​ប្រឈម​នឹង​មហន្ដរាយ​ ជា​ច្រើន​មិន​អាច​គេច​ផុត​ឡើយ​ ៕
22(27)

20(10)

21(7)