ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់​ប្រពន្ធ​ ចំនែក​ប្តី​រង​របួសធ្ងន់​

​ខេត្ត​ប៉ៃលិន​ ៖​ ២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បើក​បុក​ចំ​ពី​ចំហៀង​ពេញ​ទំ​ហិ​ង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រីឯ​បុរស​ជា​ប្តី​រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​កម្លាំង​ប៉ូ​លី​ស​តាម​ចាប់​បាន​ភ្លាមៗ​ផង​ដែរ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ផ្លូវបំបែក​ជា​បួន​ស្ថិត​ក្នុងភូមិ​អូរ​តា​វ៉ៅ​សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​ ។​

​លោក​ ឃ្លោក​ សាឡ​ន​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ខាន់​ នី​ អាយុ​ជាង​៤២​ឆ្នាំ​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​ ចំណែក​ប្តី​ឈ្មោះ​ ទូច​ រ័​ត្ន​ អាយុ​៤៨​ឆ្នាំ​រង​របួសធ្ងន់​ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ ។​ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​បាត់ដំបង​ 1J-6421​ ។​ពីរ​នាក់​ប្តី​ប្រពន្ធ​មានស្រុក​កំណើត​នៅ​ភូមិ​អង្គ​ ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំ​ពង​ចាម​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​អូរ​តា​ប្រាង្គ​ សង្កាត់​ប៉ៃលិន​ ខេត្ត​បៃ​លិ​ន​ ។​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​យី​ឌុ​ប​ម៉ាក​ហ្វ៊ុ​យ​ស្សូ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-0874​ ជា​របស់​ក្រុមហ៊ុន​ងី​ ហេង​ ។​ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ទុក​រថយន្ត​ចោល​នៅ​ក្នុង​ចំការ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ចុះ​ពី​ចំងាយ​ផ្លូវជាតិ​លេខ​៥៧​ ប្រហែល​១៥​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម​ សង្កាត់​អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ចំងាយ​ប្រហែលជា​១០​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ។

​លោក​បាន​បន្ត​ថាបើ​តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​និង​ស្ត្រី​ពីរ​នាក់​ជិះ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម​បើកបរ​តាម​ផ្លូវលំ​ពី​លិច​មក​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​បួន​គាត់​បើក​ម៉ូតូ​ឆ្លងផ្លូវ​ដល់​កណ្តាលផ្លូវ​ក៏​ត្រូវ​រថយន្ត​ធុន​ធំ​ពណ៌​ខៀវ​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​បុក​ម៉ូតូ​របស់​បុរស​និង​ស្ត្រី​រង​គ្រោះ​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹង​យក​មក​សង្គ្រោះ​ភ្លាមៗ​តែ​ម្តង​។​ចំណែក​រថយន្ត​ បង្កហេតុ​មិន​បាន​ឈប់​ទេ​បាន​បើក​រត់គេច​ភ្លាមៗ​ទៅ​បាត់​តែ​ម្តង​ ។

​លោក​ ឃ្លោក​ សាឡ​ន​ បាន​បញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​នេះ​គឺ​ដោយ​ការ​រថយន្ត​បើកបរ​ ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​។​ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគរបាល​ ខេត្ត​ប៉ៃលិន​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​

15c

s0800478

s0810484