ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ​មក​ដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ចោរឆក់​យក​កាបូប​អស់​ជិត​៣​ពាន់​ដុល្លារ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​ព្រឹក​នារី​ម្នាក់​ ដែល​អះអាង​ថា​ជា​ ជន​រង​គ្រោះ​បាន​មក​ ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉ុស្ដិ៍​ទួល​ សង្កែ​ បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ ឆក់​យក​កាបូបស្ពាយ​របស់​នាង​កាលពី​យប់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ ។​

​តាម​ការ​អះអាង​របស់​ជន​រង​គ្រោះ​ ក្នុង​កាបូប​ដែល​ជនសង្ស័យ​យក​ទៅ​នោះ​ មាន​ខ្សែ​ក​ អត្ដសញ្ញាណប័ណ្ណ​ ប័ណ្ណ​ សម្គាល់​ទោចក្រយានយន្ដ​ ទូរស័ព្ទ​ទំនើប​ ម៉ាក​អាយ​ហ្វូ​ន​៥​រួម​ជាមួយនឹង​លុយ​ដុល្លារ​ សរុប​ទឹកប្រាក់​ទាំងអស់​ជិត​៣​ពាន់​ដុល្លារ​ ។​

​ករណី​ចោរឆក់​កាបូប​ពី​នារី​រង​គ្រោះ​ ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ ស្ថិ​ិ​ត​នៅ​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ ក្នុងភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ ឫស្សី​កែវ​ ។​

​នារី​រង​គោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ប្រាក់​ ថា​រិ​ទ្ធ​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ បុគ្គលិក​មន្ទីរពេទ្យ​ជោ​រៃ​ ស្នាក់​នៅផ្ទះ​ លេខ​១៩៥​ ផ្លូវ​បេតុង​ ក្រុម​២​ ភូមិ​ទួល​ គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​។​

​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ជន​រង​គ្រោះ​ បញ្ជាក់​ថា​ ជនសង្ស័យ​ដែល​ធ្វើ​សកម្ម​ ភាព​ឆក់​យក​កាបូបស្ពាយ​របស់​នាង​ ជិះ​ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​ មាន​គ្នា​២​នាក់​ ។​ ចំណែក​រូប​នាង​បាន​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ​ ស្រី​ដោយ​ឱ្យ​ក្មួយ​ជា​អ្នក​បើក​ហើយ​រូប​ នាង​ជា​អ្នក​អង្គុយ​ពីក្រោយ​កាន់​កាបូប​ ។​

​នារី​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា​ មុន​ ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​នោះ​រូប​នាង​និង​ក្មួយ​បាន​ជិះ​ម៉ូតូ​ ចេញពី​ម្ដុំ​អូរ​ឫស្សី​ឆ្ពោះ​មក​កាន់​ផ្ទះ​របស់​ ខ្លួន​នៅ​ ភូមិ​ទួល​គោក​ ខណៈ​មក​ដល់​រង្វង់​ មូល​កាំ​កូ​ស៊ី​ធី​ ស្រាប់តែ​ជនសង្ស័យ​បាន​ ជិះ​ម៉ូតូ​មក​ខាងស្ដាំ​ម៉ូតូ​របស់​នាង​ រួច​ ឆក់​យក​កាបូបស្ពាយ​ទៅ​បាត់​តែ​ម្ដង​ ៕ ​អា​រុណ​រះ​


ចែករំលែក៖