ព័ត៌មានទាន់ហេតុការណ៍៖

​ដេកចាំ​ស្រែ​មួយ​យប់​ព្រឹក ​ឡើង​ខ្យល់គរ​ស្លាប់​ នៅ​លើ​ខ្នង​ប្រឡាយ​

​​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ធ្វើ​ ដំណើរ​ចេញពីផ្ទះ​ទៅ​ដេកចាំ​ស្រែប្រាំង​ ពេញ​មួយ​យប់​ស្រាប់តែ​ព្រឹក​ឡើង​មាន​ ប្រជា​កសិករ​ដូច​គ្នា​ប្រទះ​ឃើញ​ជន​រង​ គ្រោះ​ដេក​ស្លាប់​នៅ​លើ​ខ្នង​ប្រឡាយ​ក្បាល​ ដីស្រែ​ប្រាំង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​ ប្រាសាទ​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្ដាល​ ស្ទឹង​ ខេ​ត្ដក​ណ្ដ​ល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ វ៉​ន​ សុខុម​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​ នៅ​ វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ជនរ​គ្រោះ​ បាន​ហូប​បាយ​ជាមួយ​ប្រពន្ធ​និង​កូន​ក៏​ បាន​អូស​ម៉ូតូ​មួយ​គ្រឿង​ជិះ​ចេញពីផ្ទះ​ ដោយ​បាន​ប្រាប់​ប្រពន្ធ​ថា​ទៅ​ដេក​នៅ​លើ​ខ្នង​ប្រឡាយ​ចាំ​ស្រែប្រាំង​។​ ខណៈ​ដែល​ជន​ រង​គ្រោះ​ទៅ​បាត់​អស់​រយៈពេល​មួយ​យប់​មក​ពុំ​មាន​នរណា​ម្នាក់​ដឹង​ថា​ ជន​រង​គ្រោះ​ កើត​មានរឿង​អ្វី​នោះ​ទេ​។​ លុះដល់​វេលា​ ម៉ោង​កើតហេតុ​ខាងលើ​មានឈ្មោះ​ កែវ​ ហ៊ាន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំ​ នៅ​ក្នុងភូមិ​ដើម​ពោធិ៍​ ឃុំ​ព្រៃកប្បាស​ ស្រុក​ព្រៃកប្បាស​ ខេត្ដតាកែវ​ ដែល​មក​ ស្នាក់​នៅ​ធ្វើ​ស្រូវប្រាំង​នៅ​ចំណុច​ខាងលើ​ បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ លើ​ខ្នង​ប្រឡាយ​ជាប់​ស្រែប្រាំង​របស់​ខ្លួន​។​បន្ទាប់​ពី​ឃើញ​ដូច្នេះ​ឈ្មោះ​ កែវ​ ហ៊ាន​ បាន​ផ្ដល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ជន​រង​ គ្រោះ​និង​សមត្ថកិច្ច​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ ស្លែង​។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​នគរបាល​ ជំនាញ​ស្រុក​កណ្ដាលស្ទឹង​បាន​សហការ​ ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​ កើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​និង​វិទ្យា​ សាស្ដ្រ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ កណ្ដាលស្ទឹង​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ ស្លាប់​ដោយសារ​ខ្យល់គរ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​អ្វី​ផ្សេង​ឡើយ​ ។​

​ក្រោយ​ពី​ពិនិត្យ​រួច​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ពុំ​បាន​ធ្វើការ​ប្ដឹងផ្ដល់​អ្វី​ទេ​ទើប​ សមត្ថកិច្ច​នគរបាល​សម្រេច​ប្រគល់​សព​ ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

img_2589(1)