ព័ត៌មានទាន់ហេតុការណ៍៖

​តើ​កាសែត​ត្លុក​ឆា​លី​ហែប​ដូ​ផ្អាក ​ការ​ផ្សាយ​ដោយសារ​តែ​ហត់នឿយ​?

សារព័ត៌មាន​ត្លុក​បារាំង​Charlie​ Hebdo​បាន​សម្រេច​ផ្អាក​ការ​ផ្សាយ​ របស់​ខ្លួន​ ដោយសារ​តែ​បុគ្គលិក​នឿយ​ ហត់​គ្មាន​កម្លាំង​ធ្វើការ​និង​អាណិតអាសូរ​ ដល់​មិត្ដ​រួម​អាជីព​បាត់បង់​ជីវិត​ក្នុង​ការ​ បាញ់ប្រហារ​ពី​ក្រុម​IS​កាលពី​ថ្ងៃ​ទី​៧​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ការិយាល័យ​ និពន្ធ​កាសែត​ Charlie​ Hebdo​ បានឱ្យ​ ដឹង​ថា​ បុគ្គលិក​ត្រូវការ​សម្រាក​ក្រោយ​ សកម្មភាព​វាយប្រហារ​ភេរវកម្ម​ដោយ​ បុគ្គលិក​ខ្លះ​មិន​ទាន់​មាន​ទឹកចិត្ដ​ធ្វើការ​ នៅឡើយ​។​ តាម​ធម្មតា​ កាសែត​នេះ​ នឹង​ផ្សាយ​លេខ​ 1179​ នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឬ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ តែ​ពេល​នេះ​ត្រូវ​ផ្អាក​ ជា​បណ្ដោះអាសន្ន​។​ ការ​ផ្អាក​នោះ​ដោយ​ សារ​តែ​ក្រុមការងារ​កាសែត​មិន​ទាន់​ បាន​រៀបចំ​ខ្លួន​សម្រាប់​លេខ​ថ្មី​បណ្ដាល​មក​ ពី​ការ​ហត់នឿយ​ដោយ​ត្រូវ​ប្រឈម​ជា​ មួយ​បញ្ហា​ជា​ច្រើន​រយៈពេល​កន្លង​មក​។​

​លោក​Appoline​ Thomasset​តំណាង​ ឱ្យ​ស្ថាប័ន​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង​ ជាមួយ​មិត្ដ​អ្នក​អាន​និង​ព្រឹត្ដិការណ៍​ Charlie​ Hebdo​ ត្រូវការ​ពេលវេលា​ ដើម្បី​សួរ​មតិ​មហាជន​ ក៏​ដូច​ជា​ដោះ​ ស្រាយ​ផ្ទៃក្នុង​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ សិន​។​ ពលរដ្ឋ​បារាំង​មួយ​ចំនួន​ក៏​មិន​ចង់​ ឱ្យ​បន្ដ​ការ​ផ្សាយ​រូប​ត្លុក​ប៉ះ​ពល់​ដល​អ្នក​ ដទៃ​អាច​នឹង​ទទួលលទ្ធផល​អាក្រក់​ដូច​ ពេល​កន្លង​មក​ ។​

​កាសែត​ Charlie​ Hebdo​ កំពុង​ប្រែ​ ក្លាយទៅជា​ប្រធានបទ​ក្ដៅ​បំផុត​ដែល​ ត្រូវ​លើក​មក​ពិភាក្សា​អំពី​សិទ្ធិ​សេរីភាព​ បញ្ចេញមតិ​ និង​សេរីភាព​ជំនឿ​សាសនា​ ដែល​មិន​អាច​ប៉ះពាល់​បាន​។​ កាសែត​ Charlie​ Hebdo​ត្រូវ​តែ​ពី​ចារ​ណា​ទៅ​លើ​ ការ​ផ្សាយ​របស់​ខ្លួន​ បើ​នៅ​តែ​មាន​ សកម្មភាព​បែប​នេះ​ ប្រាកដជា​ជំរុញ​ឱ្យ​ មាន​ជម្លោះសាសនា​នៅ​លើ​ពិភពលោក​ កើត​ឡើងជា​មិន​ខាន​ ។​

​បច្ចុប្បន្ន​Charlie​ hebdo​ បាន​ធ្វើ​ឱ្យ​ ពលរ​រដ្ឋ​រាប់​សិប​លាន​នាក់​កាន់សាសនា​ អ៊ិ​ន​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ប៉ា​គី​ស្ថាន​ ឥណ្ឌា​ រួម​ទាំង​ប្រទេស​អូស្ដ្រាលី​បាន​នាំ​ គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​កាសែត​ ត្លុក​ Charlie​ Hebdo​ របស់​បារាំង​ដែល​ បាន​គូ​រូប​ត្លុក​ប្រមាថ​មាក់ងាយ​ដល់​ព្រះ​ មហា​ម៉េ​ដ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ សាសនិក​អ៊ិ​ង​ស្លា​ម​នៅ​ជុំវិញ​ពិភពលោក​។​

​បាតុករ​ប្រមាណ ​២​ម៉ឺន​នាក់​នៅ​ទីក្រុង​ Heart​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​១៥​ ពាន់​នាក់​នៅ​ទីក្រុង​អ៊ិម​ស្លា​ម៉ា​បា​ដ​បាន​ធ្វើ​ បាតុកម្ម​ប្រឆាំង​ការ​ផ្សព្វផ្សាយ​រូប​ត្លុក​ របស់​កាសែត​បារាំង​ដែល​បាន​ដុត​ទង់​ ជាតិ​បារាំង​ទៀត​ផង​ ។​ ក្នុង​ពេល​ជាមួយ​ គ្នា​នោះ​ ក្រុម​បាតុករ​ខឹងសម្បា​នៅ​ក្នុង​ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ដុត​ទាំង​រូបភាព​ របស់​ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ។​

​នៅ​តំបន់​កា​ស្មៀ​ប្រទេស​ឥណ្ឌា​បាតុកម្ម​ បាន​ប្រែ​ក្លាយជា​អំពើ​ហិង្សា​បង្ខំ​ឱ្យ​ប៉ូលិស​ បាញ់​គំរាម​ដើម្បី​បំបែកហ្វូង​បាតុករ​ ។​ ក្រុម​បាតុករ​នៅ​ទីនោះ​បាន​ស្រែក​ហ៊ោ​ កញ្ជ្រៀវ​ពាក្យស្លោក​ពី​ការ​ប្រមាថ​មា​ក់​ ងាយ​សាសនា​ជា​សកម្មភាព​មិន​អាច​ ទទួលយក​បាន​ ។​ បាតុកម្ម​បាន​ធ្វើ​ឱ្យ​ក្រុម​ ហ៊ុន​សហគ្រាស​ជា​ច្រើន​ត្រូវ​បិទទ្វារ​ខ្លាច​ រង​ការ​បំផ្លាញ​ពី​ក្រុម​ជ្រុលនិយម​ ។​ ប៉ូលិស​ឥណ្ឌា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ប៉ូលិស​ បាន​បាញ់​ព្រមាន​និង​ប្រើប្រាស់​រថយន្ដ​ បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​។​ ក្រុម​ បាតុករ​អ្ស៊ិ្ល​ា​ម​បាន​ស្វែងរក​ទីតាំង​នានា​ ដែល​មាន​សញ្ញា​បូក​ តំណាង​ឱ្យ​ព្រះ​យេស៊ូ​ គ្រិស្ដ​ដើម្បី​វាយ​បំផ្លាញ​ ។​
​នៅ​ទ្វីបអាហ្វ្រិក​វិញ​ទីតាំង​នានា​របស់​ សាសនា​គ្រឹះ​ត្រូវ​បិទទ្វារ​អ្នក​កាន់សាសនា​ គ្រិស្ដ​មិន​ហ៊ាន​ចេញពីផ្ទះ​ ដោយ​ខ្លាច​រង​ ការ​វាយប្រហារ​ ។​ នៅ​ប្រទេស​ណៃ​ជើ​ ព្រះ​វិហារ​ជា​ច្រើន​កន្លែង​រង​ការ​បំផ្លាញ​ពី​ ក្រុម​ភេរវ​ករ​ និង​មាន​មនុស្ស​៥​នាក់​ស្លាប់​ ៤៥​នាក់​រង​របួស​ ។​

​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​វិញ​សាសនិក​ អ៊ិ​វ​ស្លា​ម​រាប់​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ដង្ហែ​ ក្បួន​បាតុកម្ម​ប្រឆាំង​កាសែត​ត្លុក​បារាំង​ ដែល​ប្រមាថ​មាក់ងាយ​របស់​ព្រះ​របស់​ ខ្លួន​ដោយ​ទាមទារ​ឱ្យ​កាសែត​នោះ​បញ្ចប់​ សកម្មភាព​គូររូប​ត្លុក​ព្រះ​របស់​ខ្លួន​ផ្សាយ​ នៅ​លើ​ទំព័រ​កាសែត​ ។​
​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​ក៏​មាន​ សាសនិក​អ៊ិ​ៅ​ស្លា​ម​ប្រមាណ​៨០០​នាក់​ក៏​ បាន​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​លើក​ស្លាក​ បដា​“Je​ suis​ muslim”​ជា​ភាសា​ បារាំង​ មាន​ន័យ​ថា​ (​ខ្ញុំ​ជា​សាសនិក​អ្ស៊ិ្ល​ា​ម​)​។​

​សាសនិក​អ៊ិ​រ​ស្លា​ម​រាប់រយ​នាក់​នៅ​ទី​ ក្រុង​ស៊ី​ដ​នី​បាន​ដង្ហែ​ក្បួន​បាតុកម្ម​ប្រឆាំង​ ទៅ​នឹង​ការ​ប្រមាថ​មាក់ងាយ​ដល់​ សាសនិក​អ៊ិ​រ​ស្លា​ម​ពី​សំណាក់​កាសែត​ ត្លុក​បារាំង​។​ អ្នក​ដែល​រៀបចំ​បាតុកម្ម​ បាន​បញ្ជាក់​ថា​ “​ព្រះ​ជា​ម្ចាស់​របស់​យើង​ ជាទី​សក្ការបូជា​មិន​អាចយ​កមក​ធ្វើ​ជា​ កំប្លែង​ ប្រមាថ​មាក់ងាយ​នោះ​ឡើយ​”​ ។​

​បើ​ទោះ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ ទៅ​នឹង​ការ​ផ្សាយ​របស់​កាសែត​បារាំង​ បាន​ប៉ះពាល់​ដល់​សាសនា​អ្ស៊ិ្ល​ា​ម​ តែ​ ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​នៅ​តែ​គាំទ្រ​ ការ​ផ្សាយ​រូប​ត្លុក​នោះ​ដដែល​ដោយ​ចាត់​ ទុក​ថា​នេះ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​។​
​នៅ​ក្នុង​លទ្ធផល​ស្ទាបស្ទង់​មតិ​នា​ ពេល​កន្លង​មក​របស់​មជ្ឈមណ្ឌល​ស្រាវ​ ជ្រាវ​Pew​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្នុង​ ចំណោម​ពលរដ្ឋ​អា​មេ​រិ​ក​១​ពាន់​នាក់​ មាន​៦០​ភាគរយ​គាំទ្រ​ដល់​ការ​គូររូប​ត្លុក​ របស់​កាសែត​ឆា​លី​ ហែប​ដូ​ ហើយ​មាន​ តែ​២៨​ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​គាំទ្រ​ សកម្មភាព​ខាងលើ​ ។​ ទស្សនៈ​គាំទ្រ​ និង​ មិន​គាំទ្រ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​ជុំវិញ​ រូប​ត្លុក​ដែល​ប្រមាថ​មាក់ងាយ​ដល់​ សាសនា​អ៊ិ​។​ស្លា​ម​បាន​បង្ក​ឱ្យ​មាន​វិវាទ​ យ៉ាង​ខ្លាំង​ពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​ មតិ​ និង​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា​ ។​

​នៅ​ទឹកដី​អា​មេ​រិ​ក​ជំនឿ​សាសនា​ ក៏​ ត្រូវ​បាន​លើកកម្ពស់​ដូច​ពលរដ្ឋ​ចម្រុះ​ ជាតិ​សាសន៍​នៅ​អា​មេ​រិ​ក​មាន​សិទ្ធិ​សេរី​ ភាព​គោរព​ជំនឿ​សាសនា​របស់​ខ្លួន​ដោយ​ មិន​មានការ​រារាំង​ពី​សំណាក់​រដ្ឋាភិបាល​ អា​មេ​រិ​ក​នោះ​ឡើយ​ ។​ ប៉ុន្ដែ​ការ​គាំទ្រ​ ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ដែល​ប៉ះ​ ពាល់​ដល់​សាសនា​អ្នក​ដទៃ​របស់​ពលរដ្ឋ​ អា​មេ​រិ​ក​កំពុង​តែ​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​ មតិ​ និង​សាសនា​ស្ថិត​ក្នុង​ដំណាក់កាល​ ត្រូវ​លើកយក​មក​ដោះស្រាយ​ជា​លក្ខណៈ​ អន្ដរជាតិ​ឱ្យ​បាន​សម​ស្រប​បំផុត​។​

​ពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​៧០​ភាគរយ​ គាំទ្រ​ការ​ផ្សព្វផ្សាយ​រូប​ត្លុក​ពី​ព្រះ​មហា​ ម៉េ​ដ​របស់​សាសនា​អ៊ិ​ស​ស្លា​ម​ដោយ​ចាត់​ ទុក​ថា​ ទាំងនោះ​ជា​សេរីភាព​បញ្ចេញ​ មតិ​ ។​ ពលរដ្ឋ​អា​មេ​រិ​ក​បញ្ជាក់​ថាស​កម្ម​ ភាព​ផ្សព្វផ្សាយ​រូប​ត្លុក​របស់​ឆា​លី​ ហែប​ ដូ​ត្រូវ​ចាត់​ទុក​ថា​ ជា​រឿង​ស្របច្បាប់​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​នោះ​ជា​សិទ្ធិ​ សេរីភាព​បញ្ចេញមតិ​ ។​ ឆា​លី​ ហែប​ដូ​ មាន​សិទ្ធិ​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​មិន​ ត្រូវ​មានការ​ហាមប្រាម​នោះ​ឡើយ​ ។​
​ទស្សនៈ​មួយ​ចំនួន​ទៀត​ក៏​បាន​លើក​ឡើង​ ថា​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​បុគ្គល​ ម្នាក់ៗ​ក៏​តែងតែ​ទទួល​រង​នូវ​ការ​រិះគន់​ ឌឺដង​ប្រមាថ​មាក់ងាយ​ពី​អ្នក​ដទៃ​ដូច​គ្នា​ នោះ​ដែរ​ ៕
y8

y2

y5