ឧបនាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃទី ២៩ ខែឧសភា បានថ្លែងថា រដ្ឋាភិបាល ថៃបានអនុញ្ញាតឱ្យយន្ដហោះឈ្លបយក ការណ៍របស់អាមេរិកហោះហើរនៅក្នុង ដែនអធិបតេយ្យរបស់ខ្លួនដើម្បីសកម្ម ភាពស្វែងរកទូកដឹកជនភៀសខ្លួនរសាត់ អណ្ដែតតាមយថាកម្មនៅលើសមុទ្រ តំបន់អាស៊ីភាគអាគ្នេយ៍នោះ ។
ជំនួយការរដ្ឋមន្ដ្រីការបរទេសសហ រដ្ឋអាមេរិក លោក Anne Richard បានថ្លែងកាលពីពេលថ្មីៗនេះថា អាមេរិក បានស្នើសំណើមួយនេះដើម្បីហោះហើរ បំពេញបេសកកម្ម ខណៈដែលកិច្ចប្រជុំ អន្ដររដ្ឋាភិបាលស្ដីអំពីវិបត្ដិជនភៀសខ្លួន កំពុងដំណើរការធ្វើឡើងនៅក្នុងទីក្រុង បាងកក ។
ឧបនាយករដ្ឋមន្ដ្រីថៃ លោក Tana-sak Patimapragorn បានថ្លែងប្រាប់រ៉យទ័រថា “បាទ, យើងអនុញ្ញាតឱ្យមានការហោះហើរចាប់ផ្ដើមពីថ្ងៃនេះ”។
កិច្ចប្រជុំអន្ដររដ្ឋាភិបាលនៅក្នុង ប្រទេសថៃបានចូលរួមពីបណ្ដាតំណាង ប្រទេសនៃសមាគមអាស៊ាន រួមជាមួយ អាមេរិក និងអង្គការសហប្រជាជាតិ ដោយចាប់ផ្ដើមឡើងកាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៥ដើម្បីរកគន្លឹះដោះ ស្រាយចំពោះវិបត្ដិជនភៀសខ្លួន ។
តំណាងប្រទេសទាំង១៧ដែលពាក់ ព័ន្ធបញ្ហាវិបត្ដិជនភៀសខ្លួននៅតាម ឈូងសមុទ្រឥណ្ឌា រួមមានអូស្ដ្រាលី, បង់ ក្លាដែស, កម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, វៀតណាម, ថៃ, ញូវហ្សេឡេន, ប៉ាពួញូវ ហ្គីនៀ, ស្រីលង្កា, ប៉ាគីស្ថាន, អាហ្វហ្គានី ស្ថាន និងអ៊ីរ៉ង់បានចូលរួមក្នុងកិច្ចប្រជុំ អន្ដររដ្ឋាភិបាលនៅក្នុងប្រទេសថៃ ។
អាមេរិក ជប៉ុន និងប្រទេសស្វីសបាន បញ្ជូនអ្នកសង្កេតការរបស់ខ្លួនឱ្យចូល រួមក្នុងកិច្ចប្រជុំនេះ ។ ទីភ្នាក់ងារជន ភៀសខ្លួនអង្គការសហប្រជាជាតិ, ការិ- យាល័យអង្គការសហប្រជាជាតិស្ដីពី គ្រឿងញៀន និងឧក្រិដ្ឋកម្ម និងអង្គការជន ភៀសខ្លួនអន្ដរជាតិក៏បានចូលរួមនៅក្នុង កិច្ចប្រជុំនេះដែរ ។
ទោះបីយ៉ាងណាក៏ដោយ មានការ លើកឡើងថា អ្នកដែលចូលរួមប្រជុំនៅ ប្រទេសថៃស្ដីពីបញ្ហាជនភៀសខ្លួននេះ ទំនងជាមិនសម្រេចបានលទ្ធផលអ្វីជា ទ្រង់ទ្រាយធំនោះឡើយ ដោយសារថា អ្នកទាំងនោះភាគច្រើនជាមន្ដ្រីជាន់ទាប ដែលគ្មានសិទ្ធិនៅក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះទេ ។
ជនភៀសខ្លួនប្រមាណ៣ពាន់នាក់បាន មកកាន់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កាលពីសបា្ដហ៍ថ្មីៗនេះ ។ ទីភ្នាក់ងារ សង្គ្រោះបន្ទាន់បានបញ្ជាក់ថា នៅមាន ជនភៀសខ្លួនច្រើននាក់ផ្សេងទៀតកំពុង រសាត់អណ្ដែតតាមយថាកម្មតាមទូក នៅលើផ្ទៃសមុទ្រ ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោកតូនី អាប៊ូត បានថ្លែងថា អូស្ដ្រាលីនឹងមិន ចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួន ទាំងនេះឡើយ ដោយអាស្រ័យថា ខ្លាចជា ការជំរុញឱ្យកាន់តែច្រើនឡើងដល់ជន ភៀសខ្លួនដែលធ្វើដំណើរតាមទូក ។
សម្ដេចសង្ឃដាឡៃឡាំម៉ាកាលពី ពេលថ្មីៗនេះបានបញ្ជាក់ថា បានពិភាក្សា ស្ដីអំពីវិបត្ដិជនភៀសខ្លួនរ៉ូហ៊ីនយ៉ាជា មួយមេដឹកនាំអ៊ុងសាន ស៊ូជី បុគ្គលដែល ទទួលបានពានរង្វាន់នូបែលសន្ដិភាព។
មីយ៉ាន់ម៉ា និងបង់ក្លាដែសជាទីតាំង ដែលជនភៀសខ្លួនរត់ចេញទៅរកសិទ្ធិ ជ្រកកោណថ្មី ក៏ដូចរកការងារធ្វើនៅក្នុង ប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។ ជនភៀសខ្លួនរ៉ូហ៊ីនយ៉ាភៀសខ្លួនពីមីយ៉ាន់ ម៉ាគេចវេះពីការធ្វើទុក្ខបុកម្នេញខាង ជំនឿសាសនា ក៏ដូចជាការបដិសេធមិន ឱ្យចូលសញ្ជាតិជាដើម ខណៈដែលជន ភៀសខ្លួនបង់ក្លាដែសភៀសខ្លួនដើម្បីរក ការងារធ្វើ និងការចិញ្ចឹមជីវិតឱ្យបានល្អ ប្រសើរជាងនៅក្នុងប្រទេសរបស់ខ្លួន ៕