ព័ត៌មានទាន់ហេតុការណ៍៖

​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពី​កង​យោធពលខេមរភូមិន្ទ​របស់​មហាវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌា​

​ភ្នំពេញ​ ៖​ ក្នុង​ជំនួប​សម្ដែង​ការ​គួរ​ សម​មួយ​បាន​ប្រព្រឹត្ដ​ទៅ​រវាង​លោក​ នាយ​ឧត្ដមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ អគ្គ​ នាយក​ អគ្គនាយកដ្ឋាន​នយោបាយ​ ការ​ បរទេស​ក្រសួងការពារជាតិ​ជាមួយ​កញ្ញា​ Kheya​ Bhattacharya​ អគ្គលេខាធិការ​ មហាវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌា​កាល​ ពី​រសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​បន្ទប់​សវន​ការ​ក្រសួងការពារជាតិ​ ដោយ​មានការ​ចូលរួម​ពី​នាយទាហាន​ ជា​ច្រើន​រូប​ទៀត​ ។​

​កិច្ច​សន្ទនា​នា​ឱកាស​នោះ​លោកនាយ​ ឧត្ដមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ បាន​លើក​ ឡើង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ សាកលវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌា​ចំនួន​ ១៦​នាក់​ ជា​រៀង​រាល់​ឆ្នាំ​គណៈប្រតិភូ​តែង​ តែ​ដឹកនាំ​កម្មសិក្សាការី​មក​សិក្សា​ឈ្វេង​ យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ទ្រឹស្ដី​ យុទ្ធ​ សាស្ដ្រ​ការពារ​ជាតិ​នៃ​ប្រទេស​រៀងៗ​ខ្លួន​។​ គណៈប្រតិភូ​សាកលវិទ្យាល័យ​ការពារ​ ជាតិ​ឥណ្ឌា​ចង់​ដឹង​ពី​នយោបាយ​ការពារ​ ជាតិ​ ការ​អនុវត្ដ​ភារកិច្ច​របស់​ខ​.​ភ​.​ម​ ក្រោម​ការ​ដឹកនាំ​និង​ចង្អុលបង្ហាញ​ពី​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ពិសេស​នៅ​ក្នុង​តំបន់​ ដោយ​ចូលរួម​សហការ​ក្នុង​វេទិកា​តំបន់​ អាស៊ាន​នៃ​ក្របខ័ណ្ឌ​ ARS​ និង​ADDM+​ ដែល​១០​ប្រទេស​ជា​សមាជិកសមាគម​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​ប្រទេស​ ៨​ទៀត​ ក្នុង​នោះ​មាន​សាធារណរដ្ឋ​ឥណ្ឌា​ ផង​ដែរ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​អគ្គនាយក​ អគ្គនាយករ​ដ្ឋា​ន​នយោបាយ​ កិច្ចការ​បរ​ ទេស​ក្រសួងការពារជាតិ​បន្ដ​ទៀត​ថា​ នាយទាហាន​សាកលវិទ្យាល័យ​ការពារ​ ជាតិ​ឥណ្ឌា​ក៏​មាន​បំណង​សិក្សា​ពី​ន​យោ​ បាយ​ការពារ​ជាតិ​របស់​ប្រទេស​នីមួយៗ​ រួម​ទាំង​គោលនយោបាយ​ផ្សេងៗ​លើ​ វិស័យ​ការពារ​ជាតិ​ផង​ដែរ​ ។​ ក្នុង​នោះ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្ទនា​ជាមួយ​លោក​ នាយ​ឧត្ដមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ រួច​មក​ ប្រតិភូ​ឥណ្ឌា​ក៏​បាន​ចូលរួម​ស្ដាប់​បទ​ ឧទ្ទេសនាម​តាម​រយៈ​ការ​បញ្ចាំង​ស្លាយ​ ដែល​ឧទ្ទេសនាម​ដោយ​លោក​ឧត្ដម​ សេនីយ៍​ទោ​ ផាត​ វិបុល​សុភ​ក្ដ្រ​ នាយក​ នាយកដ្ឋាន​ទាក់ទង​អន្ដរជាតិ​ដោយ​បាន​ លើក​ឡើង​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ និង​ ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ​.​ភ​.​ម​.​ ក្នុង​កិច្ច​ការពារ​សន្ដិសុខ​សុវត្ថិភាព​ជូន​ ប្រជាពលរដ្ឋ​ ការពារ​បូរណភាព​ទឹកដី​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ ព្រម​ ទាំង​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ ធម៌​របស់​អង្គការសហប្រជាជាតិ​ដែល​ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កងទ័ព​ មួក​ខៀវ​ឥណ្ឌា​ដែល​ចេញ​ប្រតិបត្ដិការ​ ក្នុង​នាម​អ្នករក្សា​សន្ដិភាព​នៅ​តំបន់​ មួយ​ចំនួន​នៃ​ទ្វីបអាហ្វ្រិក​ដល់​បណ្ដា​ប្រទេស​ ដែល​មាន​ជម្លោះ​ផង​ដែរ​ ៕ សុខដុម​

Bunthach-(1)

Bunthach