ព័ត៌មានទាន់ហេតុការណ៍៖

​ទីតាំង​សួនច្បារ​មុខ​ក្រសួងការពារជាតិ​ក្លាយជា​កន្លែង​ទឹក​ដក់​ ការ៉ូឡា​ របើក​ផុង​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហាត់ប្រាណ​

​ភ្នំពេញ​៖​ ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​ ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ បាន​នឹង​កំពុង​នឹង​អភិវឌ្ឍន៍​ដ៏​ជើ​ន​លឿន​ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ទីកន្លែង​ពី​សំណង់​ អាគារ​ ប្រឡាយ​ ប្រព័ន្ធ​លូរ​ ផ្លូវថ្នល់​ ស្ពាន​អាកាស​ទំនើបៗ​ សួនច្បារ​ កែ​ច្នៃ​ ល្អ​ប្រណិត​ នៅ​ទីតាំង​ធំៗ​នៃ​ទីប្រជុំជន​របស់​ក្រុង​ ដោយ​ការ​ខិតខំ​របស់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នោះ​ បែរជា​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ ដោយ​មន្ត្រី​ថ្នាក់​ក្រោម​ជំនាញ​ មិន​បាន​យកចិត្តទុកដាក់​ ជួស​ជូ​ល​ ថែទាំ​ និង​កែ​លម្អ​ ពេល​ដែល​ការ៉ូឡា​ជា​ច្រើន​ត្រូវ​បាន​ខូចខាត​ដោយ​ ដក់​ទឹក​ និង​ផុង​របើក​ជាដើម​។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​និយម​ទៅ​ហាត់ប្រាណ​ ដើម្បី​សុខភាព​និង​រំហែរ​កាយ​ ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៅ​តាម​សួនច្បារ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ទុល​មុខ​ក្រសួងការពារជាតិ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​មន្ត្រី​ជំនាញ​មិន​បាន​យកចិត្តទុកដាក់​កែ​លម្អ​សួនច្បារ​ ក៏​ដូច​ជា​ជួស​ជូ​ល​ការ៉ូឡា​បណ្តាល​ឲ្យ​មានការ​ដក់​ទឹក​ ស្មៅ​ដុស​ បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ សោភ័ណ​ភាព​យ៉ាង​ខ្លាំង​ គ្រាន់តែ​ការ​ជួស​ជូ​ល​នេះ​ប្រើ​ពេលវេលា​តិចតួច​បំផុត​។​

​ពួក​គាត់​បន្ត​ថា​ គួរតែ​ជួយ​កែ​លម្អ​ទីតាំង​ទាំងនោះ​ឲ្យ​បាន​សមរម្យ​ផង​ កុំ​ឲ្យ​លោក​អភិបាលក្រុង​ គាត់​ប្រឹង​ទូល​រ៉ែ​ក​តែ​ម្នាក់ឯង​ដ៏​ធ្ងន់ធ្ងរ​ ក្នុង​ការ​អភិវឌ្ឍន៍​ទាំងមូល​នោះ​អី​ ៕​ ស​ សម​

ses (5)

ses (4)

ses (3)

ses (2)

ses (1)