ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចុះ​ធ្វើ​រដ្ឋបាល​តាម​ផ្ទះសំណាក់​រក​ឃើញ​គូស្នេហ៍​មួយគូ​ួ​សំងំ​លាក់ខ្លួន​ប្រើប្រាស់​ថ្នាំ​ញៀន​

​ខេត្ដកំពង់ឆ្នាំង​ ៖​ គូស្នេហ៍​មួយគូ​ត្រូវ​ បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​ នេះ​បាន​សំងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់​ដើម្បី​ ចែកចាយ​និង​ប្រាស់​គ្រឿងញៀន​កាលពី​ វេលា​ម៉ោង​ជិត​១១​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ យីហោ​ “​វិមាន​ជ័យ​”​ ស្ថិត​ក្នុងភូមិ​ម៉ុង​ បារាំង​ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ ត្រូវ​នគរបាល​ចាប់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​ សេង​ តុលា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មាន​ ទីលំនៅ​ក្នុង​ខេត្ដកំពង់ស្ពឺ​ បច្ចុប្បន្ន​មក​ ស្នាក់​នៅ​និង​ធ្វើ​ជានា​រី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​ដែល​មាន​យីហោ​ (៩៨)​ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​ សង្កាត់​ កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ និង​ម្នាក់​ទៀត​ ឈ្មោះ​ ង៉ែត​ បូ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុងភូមិ​ចក​ សង្កាត់​រការ​ ក្រុង​ដូន​កែវ​ ខេត្ដតាកែវ​ ។​
​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ​ ៦​កញ្ចប់​តូច​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ និង​ ម៉ូតូ​១​គ្រឿង​ផង​ដែរ​ ។​

​សមត្ថកិច្ច​បន្ដ​ថា​ បើ​តាម​ការ​ឱ្យ​ដឹង​ ពី​ម្ចាស់ផ្ទះ​សំណាក់​ជនសង្ស័យ​ទាំង​២​ នាក់​នេះ​បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ វិមាន​ជ័យ​ចាប់តាំងពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ កម្លាំង​នគរ​ បាល​ក្រុង​កំពង់ឆ្នាំង​បាន​ចុះ​ធ្វើ​រដ្ឋបាល​ នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​និង​មានការ​សង្ស័យ​គូស្នេហ៍​មួយគូ​នេះ​បាន​ធ្វើការ​ ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ហើយ​ក៏​បាន​ រក​ឃើញ​ថ្នាំ​ញៀន​ទាំងនោះ​ក្នុង​ហោប៉ៅ​ ខោ​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ ត្រូវ​បាន​នគរបាល​ក្រុង​កំពុងឆ្នាំង​សាកសួរ​ និង​រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ ដំបូង​ខេត្ដ​ដើម្បី​ចាត់កា​បន្ដ​ទៅ​តាម​ច្បាប់​ ៕ ច​ន្ថា​

Chantha003-(2)

Chantha003

Chantha003-(1)