ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​កាបូប​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​២​នាក់​ ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់​ ខ្លួន​បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ កាបូប​ពី​និស្សិត​ម្នាក់​បាន​សម្រេច​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ នៅ​មុខ​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​១០០​ខ្នង​ តាម​បណ្ដោយ​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​-​ សង្កាត់​ ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ទី​១-​ឈ្មោះ​ សុខ​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ និង​ ទី​២-​ឈ្មោះ​ វ៉ា​ន​ ចាន់​ធី​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១០​វិទ្យាល័យ​ ជា​ ស៊ី​ម​សាមគ្គី​ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ម៉ាក​ និក​ ពណ៌​សលាយ​ខ្មៅ​ គ្មាន​ស្លាក​លេខ​។​ ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ចំណែក​ ជន​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ​ មែក​ សុខ​ច័ន្ទ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជា​និស្សិត​ ឆ្នាំ​ទី​១​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជា​ ជីវៈ​ផ្នែក​អគ្គិសនី​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ ជួល​ ផ្លូវ​បេតុង​ ភូមិ​ថ្មគោល​ សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​បាន​បន្ដ​ ថា​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ ទាំង​២​នាក់​បាន​សារភាព​ថា​ដំបូង​ឡើយ​គឺ​ពួក​គេ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​ ឆក់​កាបូប​ពី​ស្ដ្រី​ម្នាក់​បាន​សម្រេច​នៅ​ ចំណុច​តាម​បណ្ដោយ​ផ្លូវ​២០០៤​រួច​ហើយ​ ក៏​ជិះ​ម៉ូតូ​រត់​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែន​១០០​ខ្នង​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ​កង់​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បាន​សម្រេច​១​លើក​ទៀត​ ។​ ប៉ុន្ដែ​ក្រោយ​ពី​ធ្វើ​សកម្ម​ ភាព​បាន​សម្រេច​ហើយ​នោះ​ពួក​គេ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិស​ខាងលិច​ ស្រាប់​ តែ​មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ចាប់​ជាប់​នៅ​តាម​ផ្លូវ​ចូល​វត្ដ​អង្គ​តា​ម៉ិ​ញ​ ក្នុងភូមិ​ប៉ប្រក​ខាងត្បូង​ សង្កាត់​ កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្ដង​ ។​

​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ប្រាប់​ បញ្ជាក់​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ក្រោយ​សាកសួរ​ជំហាន​ដំបូង​នៅ​ទីស្នាក់ការ​ប៉ុស្ដិ៍​ទឹកថ្លា​ក៏​បាន​បញ្ជូន​បន្ដ​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕ តុង​ សីហា​

Tong-siha003


ចែករំលែក៖