ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​ចាប់​ អា​ឡិច​ រង់ចាំ​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​

​ភ្នំពេញ​ ៖​ នគរបាល​នៃ​អគ្គនាយកដ្ឋាន​ អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឃាត់​ ខ្លួន​លោក​ អា​ឡិច​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ សា​ឡេ​ស​ ដេ​វិត​សិន​ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ម្ដុំ​ ផ្សារ​រាត្រី​ ខណ្ឌដូនពេញ​ ហើយ​បញ្ជូន​ទៅ​ អង្គភាព​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ បំពេញ​សំណុំ​បែបបទ​បញ្ជូន​ត្រឡប់​ទៅ​ ស្រុក​កំណើត​វិញ​ ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រិះគន់​ចំពោះ​អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​ដើរ​ តួនាទី​ធំ​ជាង​សភា​ ធំ​ជាង​រាជរដ្ឋាភិបាល​ ធំ​ជាង​តុលាការ​ទៅ​ទៀត​ ។​ សូ​ម្បី​តែ​ទិ​ដ្ឋា​ ការ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ធ្វើ​អត្ថាធិប្បាយ​ ក្នុង​ប្រទេស​ផង​ក្រៅប្រទេស​ផង​ បំពាន​ ធ្វើ​អត្ថាធិប្បាយ​មិនដឹង​មកពីណា​ ។​ អ្នក​ ដែល​ធ្វើ​អត្ថាធិប្បាយ​មាន​តួនាទី​អី​?​ កុំ​ អាង​ខ្លួន​អង្គការក្រៅរដ្ឋាភិបាល​ កុំ​អង្គុយ​ លើ​នីតិប្រតិបត្ដិ​ឱ្យ​សោះ​ ។​ ច្បាស់​ណាស់​ រដ្ឋ​មួយ​គឺ​មិន​ដែល​ឱ្យ​អ្នកឯង​បំពាន​ទេ​ ។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​រិះគន់​បែប​នេះ​នា​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ម​ជ្ឈ​ មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​ ថ្នាក់​បរិ​ញ្ញា​ ប​ត្រ​ជាន់ខ្ពស់​ និង​ថ្នាក់បណ្ឌិត​នៃ​សាកល​ វិទ្យាល័យ​ជាតិ​គ្រប់គ្រង​សរុប​៤.៤១៥​ នាក់​ (​នារី​១.៨២០​នាក់​)​ ដែល​បាន​ បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ ។​

ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ​សម្ដេច​ តេ​ជោ​មាន​ប្រសាសន៍​ថា​ សង្ឃឹមថា​អ្នក​ នយោបាយ​នានា​អាច​យល់​ នេះ​ជា​រដ្ឋ​ អធិបតេយ្យ​ មិន​ថា​អ្នក​នោះ​ជា​អ្នក​ណា​ ទេ​ អ្នក​ណា​ក៏​ដោយ​ចូល​ប្រទេស​គេ​ បើ​ អត់​ទិដ្ឋាការ​គេ​អត់ឱ្យ​ចូល​ទេ​ គឺ​គេ​ចាប់​ គេ​បណ្ដេញ​ចេញពី​ប្រទេស​គេ​ ។​ សម្ដេច​ សង្កត់ធ្ងន់​ថា​ ដូច្នេះ​ធ្វើ​រដ្ឋ​អធិបតេយ្យ​ មួយ​ គេ​បំពាន​ដែរ​ ចាំបាច់​ធ្វើ​រដ្ឋ​ធ្វើ​អ្វី​?​ មិន​ថា​ជនបរទេស​បំពាន​ទេ​ សូ​ម្បី​តែ​ជន​ ជាតិខ្មែរ​បំពាន​ក៏​ត្រូវ​តែ​មានទោស​ដែរ​ នេះ​ជា​អំណាច​រដ្ឋ​ ។​ ម្យ៉ាងទៀត​ក៏​សូម​ផ្ញើ​ទៅ​អ្នក​ន​យោ​ បាយ​មួយ​ចំនួន​ សម្ដេច​បញ្ជាក់​ឱ្យ​ហើយ​ គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ ទេ​ ។​

សម្ដេច​បាន​លើកយក​ពី​របប​សា​ធា​ រណ​រដ្ឋ​ លន់​ ន​ល់​ ជាក់ស្ដែង​ លន់​ ន​ល់​ ធ្វើ​ជា​ស្រឡាញ់​ខ្មែរ​ អ្នកគាំទ្រ​នាំ​គ្នា​គាំទ្រ​ លន់​ ន​ល់​ទៅ​ ហើយ​លន់​ ន​ល់​ ធ្វើ​ជា​ ស្រឡាញ់​ខ្មែរ​ ហើយ​អា​មេ​រិ​ក​តាំងធ្វើ​ជា​ ស្រឡាញ់​ខ្មែរ​ ដើម្បី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ សម្ដេច​ព្រះបាទ​នរោត្ដម​ សីហ​នុ​ ដែល​ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ខួប​៤៥​ឆ្នាំ​នៃ​ ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​ហើយ​ ។​ ទី​ចុង​បំផុត​ អា​មេ​រិ​ករ​ត់ទៅ​បាត់​ ពេល​ពួក​លន់​ ន​ល់​ ទ្រង់​សិរិ​មតៈ​ សរសេរ​អត្ថបទ​មួយ​ថា​ “​កំហុស​តែ​មួយ​គត់​គឺ​ជឿ​អា​មេ​រិ​ក​”​ ។​ ដូច្នេះ​ករណី​នេះ​ប្រទេស​យេ​ម៉ែ​ន​ បច្ចុប្បន្ន​ អា​មេ​រិ​ក​ចោល​យេ​ម៉ែ​ន​អស់​ អ្នក​ដែល​ ស្លាប់​គឺ​ប្រជាជន​យេ​ម៉ែ​ន​ទេ​ ដូច​ជា​ប្រជា​ ពលរដ្ឋ​យើង​ជឿ​កាលពី​ឆ្នាំ​១៩៧៥​ ។​

​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ ថា​ សង្ឃឹមថា​រឿង​ទាំង​អស់នេះ​ត្រឹម​រដ្ឋ​ មន្ដ្រី​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បាន​ ហើយ​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណឹង​គេ​ទៅ​រំខាន​ ដល់​ព្រះមហាក្សត្រ​ទៀត​ មិន​សម​ទៅ​ រំខាន​ព្រះមហាក្សត្រ​សោះ​ ព្រោះ​ករណី​ នេះ​គេ​ទុក​ឱ្យ​សមត្ថកិច្ច​អន្ដោប្រវេសន៍​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ចាត់​ ចែង​ទៅ​វា​ស្រេច​ទៅ​ហើយ​ ។​

ដូច្នេះ​មាន​ជនជាតិ​ខ្មែរ​យើង​ខ្លះ​ស្គាល់​ មិន​គ្រប់​អំពី​អធិបតេយ្យ​ទេ​ ។​ ក្រសួង​ មហាផ្ទៃ​ខាង​អន្ដោប្រវេសន៍​គេ​ទន់ភ្លន់​ អស់​ប៉ុណ្ណឹង​ហើយ​ ខ្លួន​ប្រព្រឹត្ដ​ខុស​សរសេរ​ សំបុត្រ​សុំ​ទោស​ គេ​សុខចិត្ដ​ឱ្យ​នៅ​រហូត​ អស់​ទិដ្ឋាការ​ ។​ រួច​ចេញ​ទៅ​សិន​ទៅ​ ហើយ​ ចាំ​សុំ​ត្រឡប់​មក​វិញ​មាន​ទាស់​ខុស​អី​ ចាំ​ទៅ​បង្កើត​ស្ថានភាព​បែប​នេះ​…​។​ ស្ថានភាព​បែប​នេះ​តែ​កាលណា​គេ​ប​ណេ្ដ​ញ​ ចេញ​ហើយ​គឺ​ត្រូវ​ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​ ហើយ​ចប់​…​ នេះ​ហើយ​គេ​ហៅ​ថា​ ចង់​ ជ្រុល​ ចូល​ដល់​ជ្រុល​គឺ​ផ្លូវច្បាប់​វា​យ៉ាង​ ដូច្នេះ​…​ កាលណា​រដ្ឋមន្ដ្រីក្រសួង​មហា​ ផ្ទៃ​គេ​បណ្ដេញចេញ​ហើយ​ ខុស​ពី​បរទេស​ ទៅ​ស្រាត​នៅ​ប្រាសាទបន្ទាយស្រី​ (​កាត់​ ទោស​ ហើយ​បណ្ដេញចេញ​ គេ​មិន​ឱ្យ​ ចូល​ស្រុក​ខ្មែរ​…​ប៉ុន្មាន​ខែ​)​ ។​

មាន​ពេល​ខ្លះ​ពេល​ដែល​យើង​ធ្វើ​កំណែ​ ទម្រង់​តុលាការ​មើល​មក​យើង​ដូច​កូន​ ក្មេង​ ប៉ុន្ដែ​ខ្លួនឯង​ចេញ​មក​គឺ​ឆ្គង​តែ​ម្ដង​ ព្រហើន​តែ​ម្ដង​ ។​ ពេល​ខ្លះ​មើល​មក​រដ្ឋ​ មួយ​ដូច​ជា​មើលងាយ​ នេះ​គឺជា​រដ្ឋ​អ​ធិ​ ប​តេ​យ្យ​ មិន​ត្រឹមតែ​ជនបរទេស​បំពាន​ ទេ​ ខ្មែរ​បំពាន​ក៏​ត្រូវ​មានទោស​ដែរ​ ។​

គួរ​បញ្ជាក់​ថា​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មន្ដ្រី​នគរបាល​ អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ ឃាត់ខ្លួន​លោក​ អា​ឡិច​ហ្ស​ង់​ដ្រូ​ ហ្គ​ន់​ សា​ឡេ​ស​ ដេ​វិត​សិន​ (Alejandro​ Gonzalez​ Davidson)​ បញ្ជូន​ទៅ​អគ្គ​ នាយកដ្ឋាន​អន្ដោប្រវេសន៍​រួច​ចាំ​បំពេញ​ បែបបទ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​ ។​

មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នៅរ​ សៀ​ល​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​នឹង​បណ្ដេញ​លោក​ អា​ឡិច​ ហ្ស​ង់​ដ្រូ​ ហ្គ​ន់​សា​ឡេ​ស​ ដេ​វិត​សិន​ (Alejandro​ Gonzalez​ Davidson)​ ដែល​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​ចេញពី​ប្រទេស​ កម្ពុជា​រួច​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ ។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ខៀវ​ សុភ័គ​ មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ កម្ពុជា​បាន​ប្រើប្រាស់​វិធានការ​ត្រជាក់​ អស់ពី​សមត្ថភាព​ដើម្បី​ឱ្យ​លោក​អា​ឡិច​ ចាក​ចេញពី​កម្ពុ​ជាមួយ​រយៈ​សិន​ ប៉ុន្ដែ​ លោក​ថា​វិធីសាស្ដ្រ​នេះ​នៅ​តែ​មិន​ទទួល​បាន​ទទួល​ជោគជ័យ​ ។​

លោក​បន្ដ​ថា​ បើ​វិធី​នេះ​អស់ជម្រើស​ គឺ​មាន​តែ​ប្រើ​ច្បាប់​ខ្មែរ​តែ​ម្ដង​ដើម្បី​ បណ្ដេញចេញ​ហើយ​អ្នក​ដែល​ត្រូវ​បណ្ដេញ​ ចេញ​នឹង​ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជីខ្មៅ​ ហើយនឹង​មិន​អាច​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ ប្រទេស​កម្ពុជា​វិញ​ឡើយ​ ។​

លោក​ថ្លែង​ថា​ យើង​បាន​ប្រើប្រាស់​ អស់ហើយ​វិធានការ​តាម​ការ​ត្រជាក់​ វិធានការ​ត្រជាក់​នោះ​ គឺថា​យើង​បាន​ប្រាប់​ គាត់​ឱ្យ​ចេញ​ទៅ​ម្ដង​ហើយ​ទៅ​ហើយ​មក​វិញ​មក​គាត់​និយាយ​មែនទែន​ទៅ​គាត់​ ប្រហែលជា​ស្ដាប់​ខ្មែរ​មិន​បាន​ក្រែងលោ​គាត់​ជា​ជនជាតិ​បរទេស​ស្ដាប់​គ្នា​មិន​ បាន​អ​ញ្ចឹ​ង​ទៅ​យើង​ក៏​សុំ​ឱ្យ​ទូត​អេ​ស្ប៉ា​ញ​និយាយ​អេ​ស្ប៉ា​ញ​ជាមួយ​គាត់​ភាសា​ អេ​ស្ប៉ា​ញ​ជា​ភាសា​កំណើត​របស់​គាត់​ ទូត​ក៏​ប្រាប់​ដែរ​ អា​ឡិច​អើយ​ចេញ​ទៅ​ ជា​ភាសា​អេ​ស្ប៉ា​ញ​នោះ​ណា​ ហើយ​គាត់​ នៅ​តែ​ស្ដាប់​ភាសា​អេ​ស្ប៉ា​ញ​មិន​បាន​ ទៀត​ដល់​អ៊ី​ប​ចឹ​ង​មាន​តែ​ធ្វើ​ច្បាប់​កម្ពុជា​។​ យើង​មិន​ចាំ​អី​ឈឺក្បាល​ជាមួយ​មនុស្ស​ ម្នាក់​នោះ​ទេ​តាម​ច្បាប់​នេះ​បណ្ដេញចេញ​ ហើយ​ចូល​ក្នុង​បញ្ជីខ្មៅ​ចូល​មក​កម្ពុជា​ វិញ​លែង​បាន​ ៕ ហេង​ សូ​រិ​យា​

ngwf4qqs

rot2qrjh

642epqv4