ព័ត៌មានទាន់ហេតុការណ៍៖

​នគរបាល​ចំការមន​បង្ហាញមុខ​ក្រុម​ចោរប្លន់​៣​នាក់​យ៉ាង​សកម្ម​កម្ម​ក្នុង​រាជធានី​ភ្នំពេញ​

ចែករំលែក៖

​ភ្នំពេញៈ​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៥​ នគរ​ បាល​ខណ្ឌចំការមន​បាន​បង្ហាញមុខ​ក្រុម​ ចោរប្លន់​០៣​នាក់​ ដែល​កន្លង​មក​បាន​ ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​កម្ម​ក្នុង​រាជ​ ធានី​ភ្នំពេញ​ ។​

​តាម​សម្ដី​របស់​លោក​ យិ​ន​ សាន​ អធិការ​នគរបាល​ខណ្ឌចំការមន​បានឱ្យ​ ដឹង​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ជា​មុខ​ សញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ ខណ្ឌចំការមន​ឃាត់ខ្លួន​យ៉ាង​ជាក់ស្ដែង​ គឺ​ទី​១-​ឈ្មោះ​ ផេង​ សុ​បញ្ញា​ ហៅ​ គ័ង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ លេខ​៦៨​ ផ្លូវ​៧០​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ ដូនពេញ​ មុខរបរ​មិន​ពិតប្រាកដ​។​ ទី​២​ ឈ្មោះ​ សុខ​ ជា​ ហៅ​ កុយ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ស្នាក់​នៅ​និង​មុខរបរ​មិន​ ពិតប្រាកដ​និង​ទី​៣​ ឈ្មោះ​ ជា​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​និង​ មុខរបរ​មិន​ពិតប្រាកដ​។​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ ឈ្មោះ​ គង់​ នី​ហ្សា​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ​ នៅ​ ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ រូប​ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ទឹកសមុទ្រ​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​១CK-៩០៩១​ ចេញពីផ្ទះ​មិត្ដភក្ដិ​នៅ​ម្ដុំ​ផ្សារ​ទួល​ទំ​ពួ​ង​ ក្នុង​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ​។​

ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ លេខ​៥៧​អា​ ផ្លូវ​១៩៣​ ភូមិ​៥​ សង្កាត់​ ទួល​ស្វាយព្រៃ​ទី​១​ ខណ្ឌចំការមន​ ស្រាប់​ តែ​មាន​ជនសង្ស័យ​៣​នាក់​ ជិះ​ម៉ូតូ​មួយ​ គ្រឿង​ ម៉ា​កនិច​ពណ៌​ស​គ្មាន​ស្លាក់​លេខ​ មក​ពីក្រោយ​អែប​ទន្ទឹម​រូប​គាត់​និង​បាន​កាក់​ពី​ម៉ូតូ​គាត់​ឱ្យ​ឈប់​រួច​ជនសង្ស័យ​ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​វាយ​ ក្បាល​គាត់​បណ្ដាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ រួច​ប្លន់​យក​ម៉ូតូ​ តែ​ពេល​នោះ​រូប​គាត់​ និង​ប្រជាពលរដ្ឋ​ ដែល​បានឃើញ​ហេតុ​ ការណ៍​នេះ​ក៏​បាន​ស្រែ​កថា​ ចោៗ​ធ្វើ​ឱ្យ​ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ចេញ​ទៅ​ដោយ​ ចោល​បក្ខពួក​របស់​ខ្លួន​ម្នាក់​ហើយ​ត្រូវ​ ក៏​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​បាន​នាំ​ គ្នា​វាយ​ឱ្យ​រង​របួសធ្ងន់​។​

ជន​រង​គ្រោះ​ឱ្យ​ ដឹង​ទៀត​ថា​ ពេល​នោះ​ក៏​សមត្ថកិច្ច​មក​ ដល់​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​ នគរបាល​រដ្ឋបាល​នគរបាល​ទួល​ស្វាយ​ ព្រៃ​ទី​១​ រួច​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​ ២០១៥​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​ នាក់​បន្ថែម​ទៀត​ដែល​ជា​បក្ខពួក​របស់​ ជនសង្ស័យ​ខាងលើ​និង​បាន​ដកហូត​កាំ​ ភ្លើង​ខ្លី​១​ដើម​ម៉ាក​ អាកា​៥៩​ និង​សោ​ សម្រាប់​កាច់ក​ម៉ូតូ​១​សម្រាប់​ និង​ម៉ូតូ​ ម៉ាក​និក​ពណ៌​ស​១​គ្រឿង​ ដែល​ក្រុម​ចោរ​ ដោះ​ស្លាក​លេខ​ចេញ​ មាន​លេខ​ភ្នំពេញ​ ១CL-៥៣៤១​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ទាំ​អស់​ ត្រូវ​បាន​នគរ​ បាល​ខណ្ឌ​ចំកា​មន​កសាង​សំណុំរឿង​បញ្ជូន​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​ ការ​តាម​ផ្លូវច្បាប់​ ៕​ សរ​ស្មី​

JJ

JJ-(2)

JJ-(1)


ចែករំលែក៖