ព័ត៌មានទាន់ហេតុការណ៍៖

​នារី​៣​នាក់​ជិះ​ម៉ូតូ​ចេញពី​ក្លឹ​ប​ត្រូវ​ក្មេង​ស្ទាវ​ដេញ​តាម​គៀរ​ ហើយ​បាន​ព្យាយាម​គេច​ជ្រុល​បុក​រថយន្ត​បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​

​ភ្នំពេញ​ ៖​ នារី​វ័យក្មេង​៣​នាក់​ទើបតែ​ចេញពី​ក្នុង​ក្លឹ​ប​ជិះ​ម៉ូតូឌុប​គ្នា​បំណង​ត្រឡប់​ទៅ​ផ្ទះ​ ត្រូវ​ក្មេង​ស្ទាវ​ដែល​ចេញពី​ក្លឹ​ប​ដូច​គ្នា​ ជិះ​ម៉ូតូ​ដេញ​តាម​គៀរ​ រួច​ពួក​នាង​ជិះ​គេច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ បណ្តាល​ឱ្យ​របួសធ្ងន់​២​នាក់​ នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ កែង​នឹង​ផ្លូវ​លេខ​១៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣​ ខណ្ឌចំការមន​ កាលពី​វេលា​ម៉ោង​១១​នឹង​៣៥​នាទី​យប់​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​ ​

​ប្រភព​ព​ត៌​មាន​ពី​មិត្ត​ភក្ត្រ​នារី​រង​គ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​មិន​បាន​រង​របួស​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គេ​ទាំង​៣​នាក់​ទើបតែ​ចេញពី​ក្នុង​កំសាន្ត​ហា​យ​ រួច​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១១០​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BI-5338​ ជិះ​ឌុ​ប​គ្នា​បំណង​ត្រឡប់​ផ្ទះ​ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ។​
​ពេល​នោះ​ក៏​មាន​ក្មេង​ស្ទាវ​៣​នាក់​ចេញពី​ក្នុង​ក្លឹ​ប​ដូច​គ្នា​ជិះ​ដេញ​តាម​គៀរ​ រួច​ពួក​នាង​បាន​ព្យាយាម​គេច​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​កំពុង​ជិះ​កាត់​ ទទឹង​ផ្លូវ​ បណ្តាល​ឱ្យ​ដួល​បោក​សន្លប់​ស្តូកស្តឹង​ម្នាក់​ និង​ម្នាក់​ទៀត​ប្រកាច់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ត្រូវ​បាន​ អ្នកដំណើរ​ជួយ​សង្គ្រោះ​ជាបឋម​ផង​ដែរ​ ។​ ហើយ​នៅ​ពេល​ដែល​ឃើញ​នារី​រង​គ្រោះ​ដូច្នេះ​ ពួក​គេ​ក៏​បាន​ជិះ​គេចខ្លួន​ បាត់​តែ​ម្តង​ ចំណែក​រថយន្ត​បាន​បន្ថែម​ល្បឿន​បាត់​ដែរ​ ។​

​មួយសន្ទុះ​ក្រោយមក​នារី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឱ្យ​ដឹងខ្លួន​ពី​សន្លប់​វិញ​ និង​ត្រូវ​បាន​មិត្ត​ភក្ត្រ​មក​ជា​ច្រើន​នាក់​ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ​ ៕​ ចាន់​ធឿ​ន​

20150604233741_20150605-08334256