ព័ត៌មានទាន់ហេតុការណ៍៖

​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​៤​ករណី​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៨​នាក់​

​ខេត្ដកណ្ដាល​ ៖​ សមត្ថកិច្ច​នគរបាល​ ស្រុក​-​ក្រុង​ចំនួន​៣​របស់​ខេត្ដកណ្ដាល​ បើក​ប្រតិបត្ដិការ​បង្ក្រាប​បទល្មើស​គ្រឿង​ ញៀន​៤​ករណី​ផ្សេង​គ្នា​ពេញ​មួយ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ចាប់ខ្លួន​ជន​ សង្ស័យ​ប្រុស​ស្រី​៨​នាក់​រឹបអូស​ថ្នាំ​ញៀន​៨​កញ្ចប់​និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ ទៀត​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។​

​ស្រុក​-​ក្រុង​ដែល​កម្លាំង​នគរបាល​ ជំនាញ​បើកបរ​ប្រតិបត្ដិការ​បង្ក្រាប​បទ​ ល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ រួម​ មានស្រុក​ស្អាង​ ស្រុក​កៀនស្វាយ​ និង​ ក្រុង​តា​ខ្មៅ​ ។​

​នគរបាល​ឱ្យ​ដឹង​ថា​ ករណី​ទី​១-​មុខ​ សញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ស្អាង​ភ្នំ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​បង្ក្រាប​ឃាត់ខ្លួន​ជាក់ស្ដែង​រួម​ជាមួយ​ថ្នាំ​ញៀន​១​កញ្ចប់​ តូច​នៅ​ពី​វេលា​ម៉ោង​១៧​ និង​២០​នាទី​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​ពាម​សាលា​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ គ្រា​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញ​លក់​ថ្នាំ​ញៀន​ ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ យឹ​ង​ ក្រុង​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​ របរ​ មិន​ពិតប្រាកដ​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ​ មួ​ង​ ពៅ​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ជា​ប្ដី​ប្រពន្ធ​និង​គ្នា​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ព្រែក​ខ្មែរ​ ឃុំ​ស្អាង​ភ្នំ​ ស្រុក​ស្អាង​ ខេត្ដ​ កណ្ដាល​។​
​ករណី​ទី​២-​សមត្ថកិច្ច​នគរបាល​យុ​ត្ដិ​ ធម៌​ក្រុង​តា​ខ្មៅ​សហការ​គ្នា​ជាមួយ​សមត្ថ​ កិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង​៦​ចេញ​ ល្បាត​នៅ​ពេល​យប់​ចាប់​បាន​មុខសញ្ញា​ រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​ម្នាក់​ កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ ថ្ងៃ​ ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ ផ្លូវ​ចូល​ហាង​លក់​ស៊ុប​ទារ​កា​ប៉ា​ ស្ថិត​ ក្នុងភូមិ​ក្រពើ​ហា​កើត​ សង្កាត់​ព្រែក​ ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ។​

​មុខសញ្ញា​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ​ហេង​ ស្រី​មួយ​ ភេទ​ស្រី​ អាយុ​២៤​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បម្រើ​ការងារ​ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​យីហោ​“​បា​សាក់​ផា​លេស​”​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ភូមិ​ ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​កន្លែង​ ធ្វើការ​ ។​

​ករណី​ទី​៣-​សមត្ថកិច្ច​នគរបាល​ ស្រុក​កៀនស្វាយ​សហការ​ជាមួយ​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​បន្ទាយដែក​ចាប់ខ្លួន​ មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​កាលពី​វេលា​ម៉ោង​១១​ និង​ ១៥​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​ ២០១៥​ ស្ថិត​ក្នុងភូមិ​កណ្ដាល​លើ​ ឃុំ​ បន្ទាយដែក​ ស្រុក​កៀនស្វាយ​ រឹបអូស​ បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៤​ កញ្ចប់​តូច​ ទូរស័ព្ទ​ដៃ​១​គ្រឿង​និង​ម៉ូតូ​១​ គ្រឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរ​ បាល​ស្រុក​ដើម្បី​សាកសួរ​និង​កសាង​ សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​ របរ​ ជា​ចុងភៅ​ប្រចាំ​អាហារ​ដ្ឋា​ន​ម្ស៉ៅ​ ស​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ ប្រាជ្ញ​ សំបូរ​ ភេទ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ជន​ សង្ស័យ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​អង្គរ​ជ័យ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀន​ ស្វាយ​ ។​
​ករណី​ទី​៤-​ធ្វើ​ឡើង​កាលពី​វេលា​ ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​ ក្នុងភូមិ​ថ្មី​១​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ រឹបអូស​ថ្នាំ​ញៀន​២​កញ្ចប់​ធំ​និង​១​កញ្ចប់​ តូច​និង​ម៉ូតូ​១​គ្រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ ដ្ឋា​ន​នគរបាល​ក្រុង​ដើម្បី​សាកសួរ​កសាង​ សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សោម​ ឌឺ​លុ​ច​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​ របរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​,​ ទី​២-​ឈ្មោះ​ កែវ​ ស្រី​ពេ​ជ​ ភេទ​ស្រី​ អាយុ​១៦​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ថ្មី​ សង្កាត់​-​ខណ្ឌដង្កោរ​ រាជធានី​ភ្នំពេញ​ និង​ទី​៣-​ឈ្មោះ​ពៅ​ ស្រី​ខួច​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​-​សង្កាត់​កំពង់​ សំណាញ់​ ក្រុង​តា​ខ្មៅ​ ៕ ស្អាង​ជ័យ​

Tong-leng-005-(8)

Tong-leng-005

Tong-leng-005-(2)

Tong-leng-005-(3)

Tong-leng-005-(4)

Tong-leng-005-(5)

Tong-leng-005-(6)

Tong-leng-005-(7)