ព័ត៌មានទាន់ហេតុការណ៍៖

​បន្លំ​ខ្លួន​ជា​អ្នក​រត់​ម៉ូតូឌុប​ដឹក​ជនបរទេស​ដល់​គោលដៅ​ឆក់​កាបូប​លុយ​និង​ទូរស័ព្ទ​ដៃ​ចាប់​បាន​ម្នាក់​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​បក្ខពួក​២​នាក់​បាន​បន្លំ​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប​ហើយ​បាន​ហៅ​ជនជាតិ​បរទេស​ដឹក​ពី​ចំណុច​មុខ​សណ្ឋាគារ​ រី​វ​ហោ​ស៍​ មក​ដល់​ចំណុច​មុខ​ក្រុមហ៊ុន​ សែ​ល​កាត់​ ជនជាតិ​បរទេស​បានឱ្យ​ជនសង្ស័យ​ឈប់​ ប៉ុន្ដែ​ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​ទូរស័ព្ទ​ពី​ ជនបរទេស​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​តែ​ ត្រូវ​បាន​ជន​រង​គ្រោះ​ដេញចាប់​ជាប់​ម្នាក់​ វាយ​ទ្រម​ខ្លួន​ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​ នាទី​យប់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​សែ​ល​កាត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ស្មាស់​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ តាកែវ​ 1B-4700​ ក្នុង​នោះ​មាន​ម្នាក់​ បន្លំ​ធ្វើ​ជា​ភ្ញៀវ​ជិះ​ពីក្រោយ​ ។​ លុះ​មក​ ដល់​កណ្ដាលផ្លូវ​ ជន​រង​គ្រោះ​គ្មាន​ម៉ូតូ​ ឌុ​ប​ជិះ​ ឃើញ​ជិះ​២​នាក់​ក៏​ហៅ​ម៉ូតូ​នេះ​ ជិះ​ម្នាក់​ទៀត​គ្រប់​៣​នាក់​ ហើយ​បាន​ធ្វើ​ ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ខណៈ​មក​ដល់​ ចំណុច​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ ។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ដក​កាបូប​លុយ​ពី​ហោប៉ៅ​ ដើម្បី​ឱ្យ​ថ្លៃ​ម៉ូតូឌុប​ ភ្លាម​នោះ​ស្រាប់តែ​ ជនសង្ស័យ​បាន​ឆក់​យក​កាបូប​លុយ​និង​ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជនបរទេស​ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ ។​ តែ​ជា​ អកុសល​ម៉ូតូ​ជនសង្ស័យ​បាន​អស់​សាំង​ក៏​ ត្រូវ​ជន​រង​គ្រោះ​ដេញ​មក​ពីក្រោយ​និង​ ស្រែ​កថា​ចោរៗ​ ផ្អើល​ដល់​ប្រជា​ពល​ រដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​ ម្នាក់​ព្រួត​វាយ​ទ្រម​ខ្លួន​ ចំណែក​ម្នាក់​ ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូប​គាត់​ បាន​ហៅ​ម៉ូតូឌុប​ដែល​ជា​ជនសង្ស័យ​ ជិះ​ចេញពី​សណ្ឋាគារ​រី​វ​ហោ​ស៍​ដោយ​ធ្វើ​ ដំណើរ​ឆ្លងកាត់​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​បំណង​មក​ឈប់​ក្បែរ​ក្រុមហ៊ុន​សែ​ល​កាត​ ដោយ​ ក្នុង​នោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជា​ ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ (​ជា​ តៃកុង​)​ និង​ ម្នាក់​ទៀត​ជា​ជនជាតិ​ស្បែក​ខ្មៅ​ ។​ ខណៈ​ មក​ដល់​ចំណុច​កើតហេតុ​រូប​គាត់​បានឱ្យ​ ឈប់​ហើយ​ដក​កាបូប​ហូត​យក​លុយ​ឱ្យ​ ថ្លៃ​ឌុ​ប​ ស្រាប់តែ​ជនសង្ស័យ​ឆក់​យក​ទូរ​ ស័ព្ទ​និង​កាបូប​លុយ​ក្នុង​នោះ​មាន​លុយ​ ចំនួន​១៥៥​ដុល្លារ​ រួច​ជិះ​ម៉ូតូ​រត់​តែ​ត្រូវ​ បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នាំ​គ្នា​ ព័ទ្ធ​ចាប់​បាន​ភ្លាមៗ​តែ​ម្ដង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ដើម្បី​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដូនពេញ​ចាត់ការ​បន្ដ​ ៕ ចាន់​ ធឿ​ន​

Sor-dara001