ព័ត៌មានទាន់ហេតុការណ៍៖

​បាត់​ពី​ផ្ទះ​ច្រើន​ថ្ងៃ​ប្រទះ​ឃើញ​សព​ចងក​ស្លាប់​ក្នុង​ព្រៃ​ស្អុយរលួយ​

IMG-20160204-WA0029 copy

IMG-20160204-WA0028 copy

​ខេត្តកំពង់ស្ពឺៈ​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ចងក​នឹង​វល្លិ​ចារ​ជាប់​ដើម​ចារ​ដោយ​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ​។​

​ការ​ប្រទះ​ឃើញ​នេះ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៤​ កុម្ភៈ​ ២០១៦​ នៅ​ក្នុង​ព្រៃ​ខាងជើង​ភូមិ​ផ្លោ​ច​ ឃុំ​ត្រពាំង​ជោរ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​ សាកសព​ត្រូវ​បាន​ស្គាល់​មានឈ្មោះ​ ហឿ​ន​ ភេទ​ប្រុស​ ឣា​យុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ ។​

​លោក​វរសេនីយ៍ត្រី​ប៑ុត​ ប៑​ុ​ន​ធឿ​ន​ ឣ​ធិ​ការ​នគ​រាលស្រុក​ឱ​រ៉ា​ល់​បាន​ឣោ​យ​ដឹង​ថា​ ក្រោយ​ភ្ញាក់ផ្អើល​ មាន​សាច់ញាតិ​បាន​មក​មើល​ និង​ឣះ​ឣា​ង​ថា​ សព​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែ​មក​ ២០១៥​ មក​ ពេល​នោះ​បងប្អូន​សាច់ញាតិ​បាន​តាម​រក​ដែរ​ តែ​រក​មិនឃើញ​ ។​ រហូត​ដល់​ថ្ងៃ​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​មើល​ ទើប​ដឹង​ថា​ ជា​សាច់ញាតិ​ខ្លួន​ ។​

​លោក​ឣ​ធិ​ការ​បន្ត​ថា​ ពេល​នេះ​ជំនាញ​កំពុង​តែ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​។​ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឣោ​យ​ដឹង​ថា​ សព​ពិតជា​ធ្វើ​ឣ​ត្ត​ឃាត​ចងក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​ ។​

​ក្រោយ​ពិនិត្យ​ចប់​ សមត្ថកិច្ច​បាន​ប្រគល់​ឣោ​យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ សេនា​ស័ក្តិ​