ព័ត៌មានទាន់ហេតុការណ៍៖

​បុគ្គលិក​ខុន​ដូ​ ISL​ លោត​ពីលើ​អគារ​ជាន់​ទី​១៤​សម្លាប់​ខ្លួន​ សង្ស័យ​រឿង​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​បុគ្គលិក​ ខុន​ដូ​ ISL​បាន​រង​របួសធ្ងន់​ ហើយ​ត្រូវ​ បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ ឯកជន​ឃឹម​រ៉ា​នី​ភ្លាមៗ​ បន្ទាប់​ពី​បុរស​ រូប​នោះ​បាន​លោត​ពីលើ​អគារ​ខុន​ដូ​ ISL​ ដោយ​សង្ស័យ​ថា​ ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ​ ។​

​ករណី​លោត​ពីលើ​អគារ​សម្លាប់​ខ្លួន​ ខាងលើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១១​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខុន​ដូ​ ISL​ ផ្លូវ​លេខ​៣១៣​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ ។​ បុរស​ រង​គ្រោះ​ឈ្មោះ​ គង់​ ចាន់​ណា​ អាយុ​៣៥​ ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​សម្អាត​ខុន​ដូ​ខាងលើ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ ហេតុ​ បុរស​រង​គ្រោះ​រូប​នេះ​បាន​ទៅ​ខុន​ដូ​ និង​សុំ​បើក​ប្រាក់ខែ​ពី​ថៅកែ​របស់​ខ្លួន​ ប៉ុន្ដែ​ ថៅកែ​មិន​ទាន់​បើក​ប្រាក់ខែ​ឱ្យ​ ក៏​ ធ្វើ​ឱ្យ​បុរស​រូប​នេះ​ បាន​ឡើង​ទៅ​លើ​ខុន​ដូ​ ជាន់​ទី​១៤​ រួច​ក៏​លោត​តាម​បង្អួច​ធ្លាក់​មក​ ក្រោម​បណ្ដាល​ឱ្យ​បែកក្បាល​ មុខ​ មាត់​ និង​បាក់ដៃ​ខាងឆ្វេង​រង​របួសធ្ងន់​តែ​ម្ដង​ ។​ បន្ទាប់​ពី​ហេតុការណ៍​ខាងលើ​នេះ​កើត​ ឡើង​ បុគ្គលិក​ខុន​ដូ​បាន​ហៅ​រថយន្ដ​ សា​មុ​យមក​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ។​

​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​ បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​គ្លីនិក​ឯកជន​ឃឹម​រ៉ា​នី​ ដោយ​ខ្លួន​រង​ របួសធ្ងន់​សន្លប់​បាត់ស្មារតី​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​បាន​ធ្វើការ​នៅ​ក្នុង​ខុន​ដូ​ផ្នែក​បោស​ សម្អាត​២​នាក់​ប្ដី​ប្រពន្ធ​ ហើយ​នៅ​មុន​ថ្ងៃ​ កើតហេតុ​ គឺ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ សុំ​ឈប់​ធ្វើការ​មុន​១​សបា្ដហ៍​មក​ម្ល៉េះ​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ​ គឺ​ជន​ រង​គ្រោះ​បាន​មក​ខុន​ដូ​ដើម្បី​សុំ​ថៅកែ​ របស់​ខ្លួន​បើក​ប្រាក់ខែ​ តែ​ទំនងជា​ថៅកែ​ មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​ ទើប​ធ្វើ​ឱ្យ​បុរស​ រង​គ្រោះ​សម្រេចចិត្ដ​ឡើង​លើ​អគារ​កម្ពស់​ ១៤​ជាន់​បើក​បង្អួច​ហក់​សម្លាប់​ខ្លួន​តែ​ម្ដង​ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ អគារ​ខុន​ដូ​ ISL​ ម៉ូ​ឌែ​ន​ខាងលើ​នេះ​ ធ្លាប់​មាន​ករណី​ក្មេង​ ស្រី​អាយុ​២​ខួប​បាន​ធ្លាក់​ពីលើ​អគារ​ស្លាប់​ ម្ដង​រួច​មក​ហើយ​ ។

ពាក់ព័ន្ធករណីបុគ្គលិកខុនដូលោតពីលើអគារកម្ពស់១៤ជាន់ខាងលើនេះ កាសែតនគរវត្តមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងនេះបានទេ ៕

photo(133)

image_1(58)

image_3(23)

ឃាត់ខ្លួន​បុរស​ម្នាក់ ​ដកហូត​ថ្នាំ​ញៀន​៣៩៩២​គ្រាប់​ បញ្ជូន​ទៅ​តុលាការ​