ព័ត៌មានទាន់ហេតុការណ៍៖

​បុគ្គលិក​ភោជនីយដ្ឋាន​ជប៉ុន​ម្នាក់​ត្រូវ​ក្រុម​ចោរ​៦​នាក់​វាយ​ប្លន់​ភ្ជង់​យក​ម៉ូតូ​

​ភ្នំពេញ​ ៖​ បុរស​ជា​បុគ្គលិក​ភោ​ជ​ នី​យ​ដ្ឋា​ន​ជប៉ុន​ម្នាក់​ត្រូវ​ក្រុម​ចោរ​៦​នាក់​វាយ​ប្លន់​ភ្ជង់​យក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ ខណៈ​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ សំដៅ​ទៅ​ផ្ទះ​។​ ករណី​ប្លន់​ម៉ូតូ​ប្រដាប់​ដោយ​ អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​ ២៤២​កែង​ផ្លូវ​ ៥១​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា​ ករណី​ប្លន់​ម៉ូតូ​ខាងលើ​នេះ​ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​៦​ នាក់​(​ជា​ប្រភេទ​ក្មេង​ស្ទាវ​)​ ជិះ​ម៉ូតូ​៣​ គ្រឿង​ ១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ let´s​ ពណ៌​ ខ្មៅ​ ២​គ្រឿង​ទៀត​ម៉ាក​ហុងដា​C១២៥​ ពណ៌​ខ្មៅ​ ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ ម៉ាក​មួយ​ដើម​ ។​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ ម៉ា​ ដា​វី​ដ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ជប៉ុន​ ស្នាក់​នៅផ្ទះ​លេខ​៧៥​អឺ​០​ ផ្លូវ​៦១​ ភូមិ​១០​ ក្រុម​១០៩​ សង្កាត់​វត្ដ​ភ្នំ​ ខណ្ឌដូនពេញ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ នៅ​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ 1CU-0958​ ស៊េរី​ឆ្នាំ​ ២០១៥​ តែ​ម្នាក់ឯង​សំដៅ​ទៅ​ផ្ទះ​ពី​ ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​៥១​ ហើយ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ មាន​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ ជិះ​មក​កៀរ​ហើយ​ជនសង្ស័យ​ដែល​ជិះ​ម៉ូតូ​ហុងដា​C១២៥​បាន​វាយ​ជន​រង​គ្រោះ​១​ដៃ​រួច​ដក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ា​កមក​ភ្ជង់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ ។​ ក្រោយ​ពី​ប្លន់​បាន​ហើយ​នោះ​ក៏​ជិះ​រត់គេច​ ខ្លួន​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​ ។​

​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ ដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ចតុមុខ​ជួយ​អន្ដ​គម​ន៍​ដេញ​តាម​ ស្ទាក់​ចាប់​ក្រុម​ចោរ​ទាំងនោះ​ភ្លាមៗ​ផង​ដែរ​ ប៉ុន្ដែ​មិន​ទទួល​បាន​ជោគជ័យ​ព្រោះ​ ក្រុម​ចោរ​គេចខ្លួន​បាត់​អស់​ទៅ​ហើយ​ ៕ ​ ស​ ដា​រ៉ា​

Sor-dara001