ព័ត៌មានទាន់ហេតុការណ៍៖

​បុរស​ម្នាក់​បើករថយន្ត​ស្ទើ​ភ្លើង​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ធ្លាយ​ទៅ​ម្ខាង​របួស​ធ្ង​ន់​ស្រាល ​៥​នាក់​

ភ្នំពេញ​ ៖​ អ្នកបើកបរ​រថយន្តឈ្នួល​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​១២​កៅអី​ ១​គ្រឿង​ មិន​ស្រួលខ្លួន​ បាន​បណ្ដោយ​ឲ្យ​ព្រូ​ម្នាក់​ ចេះ​បើក​ស្ទើរភ្លើង​ ច្រឡំ​ជាន់​ហ្គា​រ​ស្មានថា​ ជា​ហ្វ្រាំង​ក៍បាន​រេ​ចង្កូត​ ជ្រុល​ទៅ​បុក​ ជញ្ជាំង​ផ្ទះ​លក់​ចាបហួយ​មួយ​កន្លែង​បណ្ដាល​ឲ្យ​បែកធ្លាយ ​១​ប្រឡោះ​ ហើយ​ កម្ទេច​ជញ្ជាំង​ផ្ទះថ្ម​នោះ​បាន​ខ្ទាត​ទៅ​ត្រូវ​មនុស្ស​នៅ​ ក្នុងផ្ទះ​នោះ​ បណ្ដាល​ឲ្យ​រង​របួស​ ធ្ងន់​ និង​ ស្រាល​ចំនួន​ ៥​នាក់​ និង​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​ បន្ទាន់​ភ្លាមៗ​និង​បែក​ទូកញ្ចក់​ដាក់​ ទូរស័ព្ទ​ខ្ទេចខ្ទី​ ។​ ចំណែក​រថយន្ត​ក្រពឹត​រួញ​មុខ​ហើយ​ ព្រូ​រួម​ជាមួយ​អ្នកបើកបរ​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ជាប់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៥​និង ​៤៥​នាទី ​ល្ងាច​ ថ្ងៃ​ទី​២​ ខែកុម្ភ​:​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ១២​កៅអី​ព​ណ៏​ទឹក​ ប៊ិ​ច​ពាក់​ស្លាក​ លេខ​ភ្នំពេញ​2F-1409​ បើកបរ​ដោយ​បុរស​ជា​ព្រូ​រថយន្ត​ មិន​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ម្នាក់​។​ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូ​លី​ស​ ចាត់ការ​តាម​ច្បាប់​ ។​ ចំណែក​ជន​រង​ គ្រោះ​ទាំង​៥​នាក់​នោះ​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ដែរ​និង​ ត្រូវ​បញ្ជូន​ទៅ​ សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ដែរ​។​

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង ថា​នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នោះ​បាន​ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​និង​រេ​ពេញ​ផ្លូវ​បន្ទាប់​មក​បាន​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​លក់​ចាបហួយ​ខាងលើ​នោះ​ទាំង​កំរោល​តែ​ម្តង​ ។​

ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ ៥​នាក់​រង​របួសធ្ងន់ ​និង ​ស្រាល​រួច​មក​អ្នកបើកបរ​ និង ​ព្រូ​ត្រូវ​បាន​ប្រេ​ជា​ពលរដ្ឋ​ឃាត់ ខ្លួន​បាន​ភ្លាមៗ​ហើយ​ពេល​សាកសួរ​បាន​និយាយ​ថា​តៃកុង ​រថយន្ត​នេះ​មិន​ស្រួលខ្លួន​ហើយ​បាន​ ពឹង​ឲ្យ​ព្រូ​របស់​ខ្លួន​ ដែល​ចេះ​បើកបរ​ស្ទើរភ្លើង​ បើករថយន្ត​នោះ​ជំនួស​ខ្លួន​បាន​អង្គុយ​នៅ​ក្បែរ​នោះ​ដែរ​ ហើយ​ ដោយសារ​ព្រូ​ចេះ​បើក​មិន​ស្ទាត់ជំនាញ​ ទើប​មានការ​ភាន់ច្រឡំ​ជាន់​ហ្គែ​រ​ស្មាន​ ថា​ហ្វ្រាំង​ បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ ជញ្ជាំង​ផ្ទះ​នោះ​តែ​ម្ដង​។​

ក្រោយ​ពេល​កើតហេតុ​នគរបាល​ការិយាល័យ​ ចរាចរ​ផ្លូវគោក​នៃ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
v36kxwp5

l7ija0mu

pe0z1nlq