ព័ត៌មានទាន់ហេតុការណ៍៖

​បើកភ្នែក​ឡើង​ ស្ទះ​ចរាចរ​ណ៏​ជិត​៥​ម៉ោង ​នៅ​ផ្លូវ​មុនី​រ៉េ​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​

ដោយ៖ ឡូ សំអាត

​ភ្នំពេញ​ ៖​ ផ្លូវ​មុនី​រ៉េ​ត​ចាប់ពី​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ​រហូត​ដល់​ផ្លូវ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​ មានការ​ កកស្ទះ​យ៉ាង​យូ​ រហូត​ជិត​៥​ម៉ោង​ ដោយ​មូលហេតុ​ មាន​រថយន្ត​លាយ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន​ B​ ST​ បាន​យក​រថយន្ត​មក​បង់​ជំទែង​ធ្វើ​ជា​ការដ្ឋាន​ដាក់​នៅ​លើ​ផ្លូវ​សាធារណៈ​ហើយ​បាញ់​ស៊ីម៉ងត៍​ បញ្ជូន​ទៅ​លើ​អគារ​ខន​ដូ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ជិត​ផ្សារ​ស្ទឹង​មាន​ជ័យ​ ចាស់​តាម​ផ្លូវ​មុនី​រ៉េ​ត​។​ ប្រភព​ពី​មន្ត្រី​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​ គឺ​ លោក​ គឹ​ម​ ឈី​ បានឱ្យ​ដឹង​ថា​ ទីតាំង​អាគា​ខន់​ដូ​ មួយ​កន្លែង​ដែល​ស្ថិត​នៅ​ជាប់​និង​ផ្លូវ​មុនី​រ៉េ​ត​ហើយ​កំពង់​សាងសង់​ចាក់​បេតុង​ដោយ​យក​រថយន្ត​បាញ់​ស៊ីម៉ងត៍​ធំៗ​ មក​តាំងធ្វើ​ការដ្ឋាន​ ដោយ​មិន​បាន​ជូនដំណឹង​ឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​ មុន​ដើម្បី​បញ្ចៀស​ចរាចរណ៍​កុំឱ្យ​កកស្ទះ​ដល់​អ្នក​ធ្វើ​ដំណើ​លើ​ដងផ្លូវ​ខាងលើ​នេះ​ ។​

NKD-36x6_outline

​លោក​ គឹ​ម​ ឈី​ បាន​បន្ត​ថា​ ម្ចាស់​ខន​ដូ​មួយ​កន្លែង​នេះ​មាន​ច​រឹក​រឹង​រុះ​ណាស់​ ទោះបី​សមត្ថកិច្ច​ ទៅ​ប្រាប់​ឲ្យ​ចាក់​បេតុង​ពេល​យប់​នោះ​ ទើប​មិន​កកស្ទះ​ចរាចរណ៍​តែ​ម្ចាស់​ខន​ដូ​នៅ​តែ​ផ្គើន​ជាមួយ​ សមត្ថកិច្ច​ បាន​យក​រថយន្ត​លាយ​ស៊ីម៉ងត៍​មួយ​រថយន្ត​ហើយ​មួយ​រថយន្ត​ទៀត​ រហូត​ស្ទះចរាចរណ៍​ជិត​៥​ម៉ោង​គឺ​ចាប់ពី​ម៉ោង​៦​រហូត​ដល់​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១​ តែ​បច្ចុប្បន្ន​ដោយ​មានការ​រឹង​រុះ​ពី​ម្ចាស់​ខន​ដូ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ទៅ​ដោះ​ស្លាក​លេខ​រថយន្ត​លាយ​ស៊ីម៉ងត៍​យក​ទៅ​ប្រគល់​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ ពីព្រោះ​ខន​ដូ​មួយ​នេះ​មានការ​ អនុញ្ញាតិ​ឱ្យ​សាងសង់​ពី​មន្ត្រី​សាលា​ខណ្ឌ​ តែបើ​សាលា​ខណ្ឌ​មិន​រវល់​ទេ​ផ្លូវ​មួយ​ខ្សែ​នេះ​ស្ទះ​ ចរាចរណ៍​រាល់ថ្ងៃ​ ដោយ​អគារ​នេះ​អាច​និង​សាងសង់​រហូត​ដល់​ជិត​១​ឆ្នាំ​ឯណោះ​៕​

phasdfddwoto-2

phoasddsfto-1

photo-1(307)

photo-3(268)

photo-4(194)

photo-2(322)

Leave a Reply