ព័ត៌មានទាន់ហេតុការណ៍៖

​បំផ្ទុះ​គ្រាប់បែក​ខាងក្រៅ​ក្រសួងយុត្ដិធម៌​ទីក្រុង​កា​ប៊ូល​ស្លាប់​ និង​របួស​ ច្រើន​នាក់​

​គ្រាប់បែក​មួយ​គ្រាប់​បង្កប់​នៅ​ក្នុង​ រថយន្ដ​មួយ​គ្រឿង​ដែល​ចត​នៅ​លើ​ ចំណតរថយន្ដ​របស់​ក្រសួងយុត្ដិធម៌​ អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​បាន​ផ្ទុះ​ឡើង​កាល​ ពី​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ បណ្ដាល​ ឱ្យ​ស្លាប់​មនុស្ស​៥​នាក់​ និង​ជាង​៤០​ផ្សេង​ ទៀត​រង​របួស​ ខណៈ​ដែល​បុគ្គលិក​មន្ដ្រី​ រាជការ​កំពុង​ចាក​ចេញពី​ធ្វើការ​។​

​ក្រុម​ឧទ្ទាម​លី​បង់​បាន​ប្រកាស​ទទួល​ ស្គាល់​ការ​វាយប្រហារ​ជា​លើក​ទី​៣​ដែល​ គោលដៅ​ទៅ​លើ​បុគ្គលិក​ មន្ដ្រី​យុត្ដិធម៌​ នៅ​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​ ដោយ​ពួក​គេ​អះអាង​ថា​ ការ​វាយប្រហារ​ នឹង​បន្ដ​កើត​មាន​ទៀត​ដើម្បី​សម្លាប់​ «​ទាសករ​»​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ អស់ទាំង​នោះ​ ។​

​សំឡេង​ផ្ទុះ​ដែល​មាន​កម្លាំង​ខ្លាំង​មួយ​ បាន​បាញ់​ផ្សែង​ខ្មួលខ្មាញ់​ទៅ​លើ​លំហ​ អាកាស​ក្នុង​ទីក្រុង​កា​ប៊ូល​។​ សំឡេង​ផ្ទុះ​ នេះ​មាន​កម្លាំង​ខ្លាំង​បណ្ដាល​ឱ្យ​ញាប់​ ញ័រ​ដល់​ប​ង្អូ​ច​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ក្នុង​រយៈ​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ពី​កន្លែង​ កើតហេតុ​ ។​ ប៉ូលិស​អះអាង​ថា​ ជាតិ​ផ្ទុះ​ ត្រូវ​បាន​បង្កប់​នៅ​ក្នុង​រថយន្ដ​ដឹក​ទំនិញ​ មួយ​គ្រឿង​ មុន​ពេល​បញ្ជា​ឱ្យ​ផ្ទុះ​ ។​

​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​លី​បង់​ Zabihullah​ Mujahid​ បាន​អះអាង​ថា​ តុលាការ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ឧបករណ៍​ របស់​រដ្ឋាភិបាល​គាំទ្រ​អា​មេ​រិ​ក​ និង​ថា​ ការ​កាត់ក្ដី​របស់​តុលាការ​នេះ​ពុំ​មាន​យុ​ត្ដិ​ ធម៌​ត្រឹមត្រូវ​ ចាប់​មនុស្ស​ដាក់ទោស​តាម​ តែ​អំពើ​ចិត្ដ​។​ ប្រភព​បន្ដ​ថា​ «​ដោយ​មូល​ ហេតុនេះ​ហើយ​ ទើប​បណ្ដា​រដ្ឋ​អាជ្ញា​,​ ចៅ​ ក្រម​ និង​បុគ្គលិក​ មន្ដ្រីរាជការ​ក្នុង​ក្រសួង​ យុត្ដិធម៌​ទាំងនោះ​ក្លាយជា​គោលដៅ​ របស់​យើង​ ក្នុង​ការ​វាយប្រហារ​នឹង​បន្ដ​វាយប្រហារ​ទៀត​ ប្រសិនបើ​ទ​ង្វើ​ឃោរ​ឃៅ​របស់​ក្រុម​នេះ​នៅ​តែ​បន្ដ​»​ ។​

​ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​វាយប្រហារ​ ២​លើក​រួច​មក​ហើយដោយ​ផ្ដោត​ទៅ​លើ​ ប្រព័ន្ធ​យុត្ដិធម៌​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​ ក៏​ជា​ការ​វាយប្រហារ​លើក​ទី​៥​ដែល​កក្រើក​ ញាប់​ញ័រ​ក្នុង​ទីក្រុង​កា​ប៊ូល​ផង​ដែរ​ក្នុង​ រយៈពេល​មិន​ដល់​២​សបា្ដហ៍​ផង​នោះ​។​ ក្រុម​ឧទ្ទាម​មាននៅ​គ្រប់​ទីកន្លែង​បង្ក​ការ​ វាយប្រហារ​នៅ​ទូ​ទាំង​ប្រទេស​។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែឧសភា​ការ​បំផ្ទុះ​ គ្រាប់បែក​ក្នុង​រថយន្ដ​មួយ​គ្រឿង​បាន​ កើតឡើង​នៅ​ក្បែរ​រថយន្ដក្រុង​ដឹក​បុគ្គលិក​ ធ្វើការ​ឱ្យ​ក្រុម​មេធាវី​ដោយ​សម្លាប់​ មនុស្ស​ម្នាក់​ ។​ ៦​ថ្ងៃ​ក្រោយមក​ ការ​វាយ​ ប្រហារ​បាន​កើតឡើង​ម្ដងទៀត​នៅ​ជិត​ទី​ តាំង​ដដែល​ទៅ​លើ​រថយន្ដ​ដឹក​បុគ្គលិក​ ត្រឡប់​ទៅ​ផ្ទះ​បណ្ដាល​ឱ្យ​រដ្ឋ​អាជ្ញា​៥​នាក់​ បាត់បង់​ជីវិត​។​ អង្គការសហប្រជាជាតិ​ បាន​ថ្កោលទោស​ការ​វាយប្រហារ​ដែល​ គោលដៅ​ទៅ​លើ​បុគ្គលិក​ស៊ី​វិល​ និង​បុ​គ្គ​ លិ​ក​អ្នក​ច្បាប់​នេះ​ និង​ថា​វា​ជា​ទ​ង្វើ​ឧក្រិដ្ឋ​ កម្ម​សង្គ្រាម​ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Sediq​ Sediqqi​បាន​ ថ្លែង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់​ បាន​បាត់បង់​ជីវិត​ក្នុង​ការ​វាយប្រហារ​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​នោះ​ ។​ អ្នក​នាំ​ ពាក្យ​ក្រសួងសុខាភិបាល​សាធារណៈ​បាន​ ប្រកាស​ដែរ​ថា​ អ្នក​រង​របួស​ក្នុង​ហេតុ​ ការណ៍​នេះ​មាន​៤២​នាក់​ស្ថិត​នៅ​ព្យាបាល​ ក្នុង​មន្ទីរពេទ្យ​៣​ផ្សេង​គ្នា​ក្នុង​ទីក្រុង​ កា​ប៊ូល​។​

​កាលពី​ខែ​មុន​នេះ​ ក្រុម​ឧទ្ទាម​លី​បង់​ បាន​ប្រកាស​វាយប្រហារ​ជា​ថ្មី​ ទើប​មាន​ ការ​វាយប្រហារ​កើត​ឡើងជា​បន្ដបន្ទាប់​ បណ្ដាល​ឱ្យ​ញាប់​ញ័រ​ទូ​ទាំង​ទីក្រុង​កា​ប៊ូល​។​

​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​កន្លង​មក​ ការ​បំផ្ទុះ​គ្រាប់បែក​អត្ដឃាត​គោលដៅ​ ទៅ​លើ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ដែល​ បំពេញបេសកកម្ម​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ ស្ថាន​ដោយ​សម្លាប់​ជន​ស៊ី​វិល​អា​ហ្វ​ហ្គា​នី​ ស្ថាន​២​នាក់​ និង​សន្ដិសុខ​អង់គ្លេស​ជាប់​ កិច្ចសន្យា​ម្នាក់​ ។​

​នៅ​មុន​នេះ​៤​ថ្ងៃ​ ខ្មាន់កាំភ្លើង​បាន​ បើក​ការ​វាយប្រហារ​នៅផ្ទះ​សំណាក់​ដ៏​ ល្បីឈ្មោះ​ និង​មាន​ជនបរទេស​ស្នាក​ នៅ​ ច្រើន​ក្នុង​ទីក្រុង​កា​ប៊ូល​នោះ​សម្លាប់​ មនុស្ស​យ៉ាងតិច​១៤​នាក់​ ៕

air-pollution