ព័ត៌មានទាន់ហេតុការណ៍៖

​បំផ្ទុះ​គ្រាប់បែក​នៅ​ចំណតរថយន្ដ​ ទីក្រុង​បា​ដា​ដ​ស្លាប់​១០​នាក់​

​ប្រភព​កងកម្លាំង​សន្ដិសុខ​បានឱ្យ​ដឹង​ ថា​ ការ​បំផ្ទុះ​គ្រាប់បែក​ពីរ​លើក​នៅ​ ចំណតរថយន្ដ​ក្នុង​ទីក្រុង​បា​ដា​ដ​ ប្រទេស​ អ៊ី​រ៉ា​ក់បាន​បណ្ដាល​ឱ្យ​មនុស្ស​១០​នាក់​ បាត់បង់​ជីវិត​ និង​២៧​នាក់​ផ្សេង​ទៀត​បាន​ រង​របួស​ ។​

​ប្រភព​ពី​កម្លាំង​សន្ដិសុខ​ក្រុង​បា​ដា​ដ​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៥​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​លើក​ ទី​មួយ​កើតឡើង​នៅ​ចំណតរថយន្ដ​ស​ណ្ឋា​ គារ​ Babil​ កណ្ដាល​ទីក្រុង​បា​ដា​ដ​ធ្វើ​ឱ្យ​ មនុស្ស​យ៉ាងតិច​៦​នាក់​បាត់បង់​ជីវិត​ និង​ ១៤​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​ប្រភព​បន្ដ​ថា​ ក្រោយ​រយៈពេល​៥​នាទី​ ប៉ុណ្ណោះ​បន្ទាប់​ពី​ហេតុការណ៍​ខាងលើ​ កើតឡើង​ គឺ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​ ក្នុង​រថយន្ដ​អត្ដឃាត​មួយទៀត​បាន​កើត​ ឡើង​ស្ថិត​នៅ​ក្បែរ​សណ្ឋាគារ​ Cristal​ បណ្ដាល​ឱ្យ​មនុស្ស​៤​នាក់​បាត់បង់​ជីវិត​ និង​១៣​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ហេតុ​ ការណ៍​ទាំង​ពីរ​ខាងលើ​នេះ​បាន​កើត​នៅ​ វេលា​ម៉ោង​ជិត​ពាក់កណ្ដាល​យប់​ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ​ អ៊ី​រ៉ា​ក់​ទទួល​រង​គ្រោះ​ដោយ​អំពើ​ ហិង្សា​ឥត​ឈប់​ឈរ​ ។​ ការ​វាយប្រហារ​ ភេរវកម្ម​ និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ នេះ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៥​មក​ទល់​ ពេល​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​៥.៥៧៦​ នាក់​បាត់បង់​ជីវិត​ និង​១១.៦៦៦​នាក់​ ផ្សេង​ទៀត​រង​របួស​ ។​ នេះ​បើ​តាម​របាយ​ ការណ៍​កាលពី​ពេល​ថ្មី​របស់​អង្គការ​សហ​ ប្រជាជាតិ​ ៕

Badad2

Badad1