ព័ត៌មានទាន់ហេតុការណ៍៖

​ប៊ុល​ហ្គា​រី​មាន​សុច្ឆន្ទៈ​បន្ដ​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ទៀត​ជាមួយ​កម្ពុជា​

ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ ការ​បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរ​ ជាតិ​នា​រសៀល​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ នៅ​ទីស្ដីការក្រសួង​លោក​ Evgueni​ Stefanov​ stoytchev​ ឯកអគ្គ​ រដ្ឋ​ទូត​ថ្មី​ប៊ុល​ហ្គា​រី​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​ ថា​ រដ្ឋាភិបាល​ប៊ុល​ហ្គា​រី​មាន​សុច្ឆន្ទៈ​ បំណងប្រាថ្នា​ដ៏​មោះមុត​ក្នុង​ការ​ជំរុញ​ កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​រវាង​ ប្រទេស​ទាំង​២​ កម្ពុជា​ជា​មិត្ដ​ចាស់​ដែល​ មាន​ទំនាក់ទំនង​ដ៏​យូរលង់​ចាប់តាំងពី​ថ្ងៃ​ រំដោះ​៧​មក​រា​មក​ ។​

តាង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ បាន​ថ្លែងអំណរគុណ​ចំពោះ​ រដ្ឋាភិបាល​ ប្រជាជន​ប៊ុល​ហ្គា​រី​បាន​ជួយ​ ឧបត្ថម្ភ​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០​ ។​

លោក​ឯកអគ្គរដ្ឋទូត​ថ្មី​បន្ដ​ថា​ បេស​ ក​កម្ម​ដែល​មក​ជាមួយ​លោក​គឺ​មាន​ បំណង​ជំរុញ​កិច្ច​សហប្រតិបត្ដិការ​ទ្វេ​ ភាគី​ ជា​ពិសេស​ក្នុង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជ​ កម្ម​ ។​ នៅ​ក្នុង​ស្មារតី​នេះ​លោក​សំណូម​ ពរ​និង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​ ផ្លាស់​ប្ដូរ​មតិ​ រិះរក​មធ្យោបាយ​ឱ្យ​មាន​ អ្នក​វិនិយោគទុន​ប៊ុល​ហ្គា​រី​មាននៅ​កម្ពុជា​។​ លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​ប៊ុល​ ហ្គា​រី​ជា​ប្រទេស​មួយ​ដែល​ទើបនឹង​ឆ្លង​ ផុត​ដំណាក់កាល​អន្ដរកាល​ ហើយ​ទើប​ នឹង​បាន​ចូល​ជា​សមាជិក​របស់​សហភាព​ អឺរ៉ុប​ ដូច្នេះ​ប៊ុល​ហ្គា​ល​រី​ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​ សកម្ម​ថែម​ទៀត​ នូវ​ទំនាក់ទំនង​កិច្ច​សហ​ ប្រតិបត្ដិការ​ទ្វេភាគី​រវាង​កម្ពុជា​-​ប៊ុល​ ហ្គា​រី​ ។​ ប៊ុល​ហ្គា​រី​មាន​បច្ចេកទេស​ផលិត​ ម៉ាស៊ីន​តូចៗ​សម្រាប់​សហគ្រាស​តូចៗ​ អាច​សហការ​គ្នា​បាន​ជាមួយ​កម្ពុជា​ ហើយ​លោក​នឹង​ពិភាក្សា​គ្នា​ជាមួយ​ សភាពាណិជ្ជកម្ម​កម្ពុជា​ក៏​ដូច​ជា​ក្រសួង​ ពាណិជ្ជកម្ម​ ។​

​កម្ពុជា​-​ប៊ុល​ហ្គា​រី​មាន​កិច្ចព្រមព្រៀង​ កិច្ច​សហប្រតិបត្ដិការ​ខាង​វិទ្យាសាស្ដ្រ​ សេដ្ឋកិច្ច​ និង​បច្ចេកទេស​រួច​មក​ហើយ​ តាំងពី​ឆ្នាំ​២០១០​កន្លង​ទៅ​ ប៉ុន្ដែ​នៅ​មិន​ ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ នៅឡើយ​ទេ​ ។​ ដូច្នេះ​លោក​មាន​បំណង​ ជំរុញ​ល្បឿន​នេះ​ឱ្យ​បាន​ឆាប់​ នៅ​ពេល​ ដែល​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​ប៊ុល​ហ្គា​រី​ មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ នៅ​ខែមេសា​ ឆ្នាំ​២០១៥​ខាង​មុខ​ ក្នុង​ ដំណើរ​បំពេញ​ទស្សនកិច្ច​នោះ​ក៏​មាន​ ប្រទេស​កម្ពុជា​ផង​ដែរ​ ពេលវេលា​លោក​ នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​ ។​
​ពាក់ព័ន្ធ​នឹង​សំណូមពរ​របស់​លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ សុំ​អាហារូបករណ៍​សម្រាប់​ និស្សិត​កម្ពុជា​ លោក​ឯកអគ្គរដ្ឋទូត​ បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៦​កម្ពុជា​ជា​មិត្ដ​ ចាស់​ ហើយ​ក៏​មានឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​ ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប៊ុល​ហ្គា​រី​បើក​ ឱ្យ​មាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ បរទេស​សិក្សា​នៅ​ប្រទេស​ប៊ុល​ហ្គា​រី​។​ នេះ​ក៏​ជា​លក្ខខណ្ឌ​មួយ​របស់​សហភាព​ អឺរ៉ុប​ដែល​មាន​តួនាទី​ ភារកិច្ច​របស់​ សមាជិក​សភាព​អឺរ៉ុប​ជំនួយ​ផ្ទាល់​សម្រាប់​ អភិវឌ្ឍ​ដល់​ប្រទេស​ផ្សេងៗ​ ។​

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា​ ភាគី​ប៊ុល​ហ្គា​រី​ចង់​សហការ​ជាមួយ​គណៈ​ ក​ម្មា​ធិ​ការ​ទន្លេមេគង្គ​ រវាង​ទន្លេ​ឆ្លងកាត់​ ប្រទេស​ប៊ុល​ហ្គា​រី​ នឹង​ទន្លេមេគង្គ​អាស្រ័យ​ លើ​បច្ចេកទេស​ ។​ ប៊ុល​ហ្គា​រី​ចង់​សហ​ ការ​ជាមួយ​កម្ពុជា​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ លើ​គម្រោង​ជា​ផលប្រយោជន៍​ទាំងអស់​គ្នា​ ៕ ហេង​ សូ​រិ​យា​

IMG_5023

IMG_5022

IMG_5020