ព័ត៌មានទាន់ហេតុការណ៍៖

​ប៊ែ​ល​ធី​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ ការងារ​ឆ្នាំ​ចាស់​ និង​លើក​ផែនការ​ឆ្នាំ​ថ្មី​(២០១៤-២០១៥)

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៤​ ប៊ែ​ល​ធី​ គ្រុប​ បាន​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ចាស់​ និង​លើក​ផែនការ​ឆ្នាំ​ថ្មី​ (២០១៤-២០១៥)​ ក្រោម​អធិបតីភាព​ លោក​ លី​ ឆេ​ង​ អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​លោកស្រី​ ព្រមទាំង​មានការ​ចូលរួម​ពី​គណៈ​គ្រប់គ្រង​ សាស្ត្រាចារ្យ​ លោកគ្រូ​-​អ្នកគ្រូ​ និង​បុគ្គលិក​ សរុប​១.៣១២​នាក់​ ។​ ​

តាម​របាយការណ៍​ របស់​លោក​ លី​ ណា​វុ​ឌ្ឍ​ សាកល​វិទ្យា​ធិ​ការ​រង​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថាៈ​ ប៊ែ​ល​ធី​ គ្រុប​ មាន​បុគ្គលិក​ បម្រើ​ការ​សរុប​ ១.៥១២​នាក់​ និង​មាន​សិស្ស​-​និស្សិត​កំពុង​សិក្សា​ចំនួន​៣០.៤៦១​នាក់​។​ ប៊ែ​ល​ធី​ គ្រុប​ មាន​បម្រើ​ សេវា​ធំៗ​ ៣​ដូច​ជា​៖

I.​ ប៊ែ​ល​ធី​ សំណង់​ មាន​បុគ្គលិក​បម្រើ​ការ​ចំនួន​ជាង​ ២០០​នាក់​ ទិញ​+​លក់​ អចលនទ្រព្យ​ និង​ សាងសង់​អគារ​ផ្សេងៗ​ ហើយ​បច្ចុប្បន្ន​នេះ​
​កំពុង​ដំណើរការ​សាងសង់​អគារ​ ប៊ែ​ល​ធី​ទី​១៤​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ និង​ប៊ែ​ល​ធី​ទី​១៥(​សាខា​ជម្ពូ​វ័ន​)​ ។​

II.​ ប៊ែ​ល​ធី​ ទេសចរណ៍​ មាន​បុគ្គលិក​បម្រើ​ការ​ចំនួន​ ២២​នាក់​ ក្នុង​ឆ្នាំ​២០១៤​នេះ​ បាន​ជូន​ភ្ញៀវ​ទៅ​កំសាន្ត​ទាំង​ក្នុង​ និង​ក្រៅប្រទេស​
​សរុប​ចំនួន​១.១២១​នាក់​ ក្នុង​នោះ​ ១-​ដំណើរ​កំសាន្ត​ក្នុង​ប្រទេស​(Inbound​ Tour)(​សៀមរាប​ រតនគីរី​ មណ្ឌល​គី​រី​ កោះកុង​ និង​ក្រុងព្រះសីហនុ​)​ បាន​ចំនួន​ ៦៥៣​នាក់​ និង​២-​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​(Outbound​ Tour)​ (​ថៃ​ ឡាវ​ វៀតណាម​ សឹ​ង្ហ​បុរី​ ម៉ា​ឡេ​ស៊ី​ និង​កូរ៉េ​)​ បាន​ចំនួន​ ៤៦៨​នាក់​។

III.​ ប៊ែ​ល​ធី​ អប់រំ​ មាន​បុគ្គលិក​បម្រើ​ការ​ចំនួន​ ១.២៩០​នាក់​ ដែល​បាន​ចែក​ចេញ​ជា​ ៣​ផែ្ន​ក​ធំៗ​គឺៈ​ សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​

​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​ និង​ប៊ែ​ល​ធី​ទំនាក់ទំនង​អន្តរជាតិ​។​

ផ្នែក​សាលា​ទាំង​១៣​សាខា​
១-​ ចំណេះ​ទូទៅៈ​
-​សិស្ស​កំពុង​សិក្សា​ចំនួន​ ១៥.៧៥០​នាក់​
-​ឆ្នាំ​សិក្សា​២០១៣-២០១៤​នេះ​ ប្រឡង​បាក់​ឌុ​ប​ ចំនួន​១.០០២​នាក់​ ជាប់​ ចំនួន​ ៦៧៩​នាក់​ ស្មើនឹង​ ៦៧.៧៦%​ ជាប់​និ​ទ្ទស​B​
​ចំនួន​ ០៩​នាក់​ ហើយ​ឆ្នាំ​នេះ​ ជាប់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ ចំនួន​ ០២​នាក់​ លេខ​១​ ម្នាក់​ និង​លេខ​៦​ ម្នាក់​ និង​ទូ​ទាំង​រាជធានី​
​ភ្នំពេញ​ ចំនួន​ ០៣​នាក់​
-​សិស្ស​ថ្នាក់​ទី​១២​ បាន​ប្រឡង​ចេញ​ទាំង​៩​ឆ្នាំ​ មាន​ចំនួន​ ៤.៨៧២​នាក់​ ជាប់​ ៤.៥១០​នាក់​ ស្មើនឹង​ ៩២.៦០%​ និង​ជាប់​សិស្ស​
​ពូកែ​ចំនួន​ ២០​នាក់​ ទូ​ទាំង​ប្រទេស​ចំនួន​ ០៦​នាក់​ និង​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ១៤​នាក់​
​២-​ ភាសា​អង់គ្លេស​ទូទៅ​:​
​-​សិស្ស​កំពុង​សិក្សា​ចំនួន​ ១៣.៦៧០​នាក់​
​-​សិស្ស​ Level12​ បាន​ប្រឡង​បញ្ចប់​ទាំង​៣៣​ជំនាន់​ មាន​ ៣.២៣៤​នាក់​ ក្នុង​នោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​តេស្ត​
​អន្តរជាតិ​(TOEFL​ និង​IELTS)​ មាន​ ២៦២​នាក់​
​៣-​ វគ្គ​បណ្តុះបណ្តាល​កុំព្យូទ័​រៈ​
​-​សិស្ស​កំពុង​សិក្សា​ចំនួន​ ១៩៧​នាក់​
​-​សរុប​សិស្ស​កុំព្យូទ័រ​បាន​ប្រឡង​បញ្ចប់​វគ្គ​មាន​ ៦.៣២០​នាក់​
៤-​ ថ្នាក់​ត្រៀមប្រឡង​តេស្ត​អន្តរជាតិៈ​
-​សិស្ស​កំពុង​សិក្សា​ចំនួន​ ២៥​នាក់​
-​បេក្ខជន​ជា​ ជនជាតិ​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ប្រឡង​ ៤០៣​នាក់​ ក្នុង​នោះ​តេស្ត​អន្តរជាតិ​ TOEFL​ ២១៨​នាក់​ និង​តេស្ត​
IELTS​ ៣២​នាក់​ ​
​ផ្នែក​សាកលវិទ្យាល័យ​:
-​និស្សិត​កំពុង​សិក្សា​ចំនួន​ ៨១៩​នាក់​
-​និស្សិត​ប្រឡង​បញ្ចប់​ ទាំង​៧​ជំនាន់​មាន​ ៧៣៥​នាក់​ ក្នុង​នោះ​បរិញ្ញាបត្រ​ ៦៩២​នាក់​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ៤៣​នាក់​
ប៊ែ​ល​ធី​ទំនាក់ទំនង​អន្តរជាតិ​:​ សិស្ស​-​និស្សិត​ដែល​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​បរទេស​ មាន​ចំនួន​ ២២​នាក់​ ក្នុង​នោះ​ថ្នាក់​ បរិញ្ញាបត្រ​ ១៩​នាក់​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ០៣​នាក់​

ទិស​ដៅ​និង​ផែនការ​ទៅ​ថ្ងៃ​អនាគត​៖
១-​ខិតខំ​ពង្រឹង​រចនាសម្ព័ន្ធ​ ដែល​មាន​ស្រាប់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​​២-​ខិតខំ​ពង្រឹងសមត្ថភាព​សិស្ស​ចំណេះ​ទូទៅ​គ្រប់​ថ្នាក់​ ជា​ពិសេស​ថ្នាក់​ទី​១២​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុ​ប​ ​យ៉ាង​ហោច​ ៩០%​ ឡើង​ទៅ​

៣-​ខិតខំ​ពង្រឹងសមត្ថភាព​សិស្ស​ភាសា​អង់គ្លេស​ទូទៅ​(ESL​ Program)​គ្រប់​កម្រិត​ ដោយនៅ​ពេល​បញ្ចប់​Level12​ ត្រូវ​ឲ្យ​បាន​
​ពិន្ទុ​តេស្ត​អន្តរជាតិ​TOEFL​ ឬ​IELTS​ 5.0​ ឡើង​ទៅ​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ក្រៅប្រទេស​
៤-​ខិតខំ​ពង្រឹងសមត្ថភាព​និស្សិត​សាកលវិទ្យាល័យ​គ្រប់​ឆ្នាំ​សិក្សា​ ដោយនៅ​ពេល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ត្រូវ​ឲ្យ​បាន​ពិន្ទុ​តេស្ត​ អន្តរជាតិ​ TOEFL​ ឬ​ IELTS​ 6.5​ ឡើង​ទៅ​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅ​ក្រៅប្រទេស​
៥-​ខិតខំ​ស្វែងរក​សាកលវិទ្យាល័យ​ល្អៗ​ នៅ​ក្រៅប្រទេស​ ដើម្បី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​
៦-​ជម្រុញ​សិស្ស​-​និស្សិត​ឲ្យ​ទៅ​បំពេញ​កម្មសិក្សា​ និង​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ក្នុង​ និង​ក្រៅប្រទេស​ឲ្យ​បាន​ច្រើន​
៧-​ពង្រីក​គោលដៅ​ទេសចរណ៍​ទាំង​ក្នុង​ និង​ក្រៅប្រទេស​បន្ថែម​ទៀត​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​
៨-​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​ លោកគ្រូ​-​អ្នកគ្រូ​ និង​បុគ្គលិក​ តាម​រយៈ​ការ​បើក​វគ្គ​បំប៉ន​។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោ​កម​អគ្គនាយក​ ក៏​បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ដល់​គណៈ​គ្រប់គ្រង​ សាស្ត្រាចារ្យ​ លោកគ្រូ​-​អ្នកគ្រូ​ និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញភារកិច្ច​របស់​ខ្លួន​ និង​មានការ​ឯកភាព​ផ្ទៃក្នុង​បាន​យ៉ាង​ល្អ​ប្រសើរ​ ព្រមទាំង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បាវចនា​របស់​ខ្លួន​ “​គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ សីលធម៌​ គុណធម៌​”​ រហូត​ធ្វើ​ឲ្យ​ប៊ែ​ល​ធី​ គ្រុប​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។​ ឯកឧត្តម​អគ្គនាយក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ កា​រៀបចំ​សន្និបាត​ថ្ងៃនេះ​ គឺ​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទ​ពិសោធន៍​ និង​វិធីសាស្ត្រ​បង្រៀន​ និង​ការ​គ្រប់គ្រង​តាម​ផ្នែក​នីមួយៗ​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ ដំណើរការ​ទៅ​តាម​សាខា​នីមួយៗ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ និង​ទទួល​បាន​គុណភាព​ខ្ពស់​។​

ជាទី​បញ្ចប់​លោក​អគ្គនាយក​និង​លោក​ស្រីបាន​ប្រគល់​លិខិត​តែងតាំង​ជូន​ដល់​ថ្នាក់ដឹកនាំ​ប៊ែ​ល​ធី​គ្រុប​ផង​ដែរ ៕
bel6

bel1

bel3

bel4

bel5

ចុចអាន៖ ជប៉ុន​ផ្តល់​អគា​រវេជ្ជ​សាស្ត្ រ​និង​ព្យាបាល​ជំងឺ​កុមារ​ តំលៃ​ជាង​១១​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​បង្អែកព្រៃកប្បាស​ ខេត្តតាកែវ​