ព័ត៌មានទាន់ហេតុការណ៍៖

​ប្ដី​ប្រើ​ដង​កឺ វាយ​ប្រពន្ធ​សន្លប់​ ព្រោះ​ខឹង​ប្រពន្ធ​ទះកំផ្លៀង​

​ខេត្ដ​ប៉ៃលិន​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​បុរស​ជា​ប្ដី​វាយ​ឱ្យ​សន្លប់​ ខណៈ​ដែល​មាន​ជម្លោះ​នៅ​កន្លែង​តាប​បុក​ប៊ី​យ៉ា​ កាលពី​វេលា​ ម៉ោង​ ៤ ​និង​២០​ នាទី​រសៀល​ ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​អូរ​តា​ពុក​ក្រោម ​ សង្កាត់​-​ក្រុងប៉ៃលិន​ ។​

​តាម​នគរបាល​សង្កាត់​ប៉ៃលិន​ឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ត្រូវ​ប្ដី​វាយ​របួស​និង​សន្លប់​ឈ្មោះ​រឿ​ន​ វ័​ន្ដ​ អាយុ​៣២​ឆ្នាំ​ មានស្រុក​ កំណើត​នៅ​ខេត្ដបាត់ដំបង​ បច្ចុប្បន្ន​មក​ រស់នៅ​ជាមួយ​ប្ដី​ ក្នុងភូមិ​កើតហេតុ​ ខាងលើ​ ។​ ចំណែក​ប្ដី​ដែល​បាន​វាយ​ប្រពន្ធ​ ឈ្មោះ​ម៉​ន​ ប៊ុ​ន​ធឿ​ន​ អាយុ​២៩​ឆ្នាំ​ ជា​ កម្មករ​រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ​ ។​

​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​ គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ដ​ប៉ៃលិន​ ។​ រីឯ​ជន​ដៃដល់​ត្រូវ​បាន​ នគរបាល​ឃាត់ខ្លួន​មក​កាន់​ស្នាក់​ការ​ នគរបាល​ដើម្បី​សួរនាំ​និង​អប់រំ​ឱ្យធ្វើ​កិច្ច​ សន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ ប្រពន្ធ​បន្ដ​ទៀត​ ហើយ​ក៏​មានមុខ​ឪពុក​ ម្ដាយ​ទាំង​សងខាង​មក​សម្របសម្រួល​ ធានា​ផង​ដែរ​ ។​

​បើ​តាម​សាក្សី​នៅ​ចំណុច​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​ ជា​ប្ដី​មក​ពី​ធ្វើការ​ងារ​វិញ​និង​មក​ដល់​ផ្ទះ​ ឃើញ​ប្រពន្ធ​ផឹកស្រា​ស្រវឹង​ដេក​នៅ​លើ​ ផ្ទះ​ ។​ ពេល​នោះ​បុរស​ជា​ប្ដី​ក៏​បាន​ដើរ​ ទៅ​កន្លែង​បុក​ប៊ី​យ៉ា​ដើម្បី​លេង​កម្សាន្ដ​ តែ​មិន​បាន​ប៉ុន្មាន​ផង​ប្រពន្ធ​ក៏​ទៅ​តាម​ និង​ហៅ​ឱ្យមក​ផ្ទះ​មិន​ព្រម​មក​ប្រពន្ធ​ក៏​ ទះកំផ្លៀង​ប្ដី​២-៣​ដៃ​បង្ក​ឱ្យ​មាន​ជម្លោះ​ កើតឡើង​តែ​ម្ដង​ ។​

​សាក្សី​បាន​បន្ដ​ថា​ នៅ​ពេល​កើត​ ជម្លោះ​ប្រពន្ធ​ក៏​នៅ​តែ​បន្ដ​ទះកំផ្លៀង​ប្ដី​ បន្ថែម​ទៀត​ហើយ​ទំនងជា​ប្ដី​ទ្រាំ​និង​ទប់​ កំហឹង​លែង​បាន​ក៏​ប្រើ​ដង​គ័​រ​វាយ​ទៅ​លើ​ ប្រពន្ធ​ជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​បែក​ ឈាម​និង​សន្លប់​ ។​ ភ្លាមៗ​នោះ​ដែរ​ឪពុក​ ម្ដាយ​ទាំង​សងខាង​ក៏​បាន​ទៅ​ឃាត់​និង​ ខ្លះ​ទៀត​បាន​ដឹក​បញ្ជូន​ស្ដ្រី​រង​គ្រោះ​ទៅ​ កាន់​មន្ទីរពេទ្យ​និង​មាន​អន្ដរាគមន៍​ពី​ សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ជន​ដៃដល់​ ជា​ប្ដី​បញ្ជូន​មក​កន្លែង​សមត្ថកិច្ច​ដើម្បី​ សាកសួរ​និង​អប់រំ​ ៕ ​ ស​ សា​រ៉េ​ត​

 

Pailin Pailin1 Pailin2