ព័ត៌មានទាន់ហេតុការណ៍៖

​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​ភ្នំ​សំរាម​នៅ​ប៉ោយ​ប៉ែ​ត​រំខាន​ដល់​ការ​រស់នៅ​សុំ​ឱ្យ​អាជ្ញាធរ​ជូ​យ​ដោះស្រាយ​

​ខេត្ដបន្ទាយមានជ័យ​ ៖​ ពលរដ្ឋ​ជា​ច្រើន​ គ្រួសារ​ដែល​រស់នៅ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ បាន​ត្អូញត្អែរ​ថា​ រាល់​ថ្ងៃនេះ​ពួក​គាត់​ ពិបាក​រស់នៅ​យ៉ាង​ខ្លាំង​ ពីព្រោះ​ក្រុម​ ហ៊ុន​សម្អាត​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​យក​ សំរាម​និង​កាក​សំណល់​គ្រប់​ប្រភេទ​ទៅ​ចាក់​លើ​ដី​មួយ​កន្លែង​ក្បែរ​លំនៅ​ឋាន​ ពួក​គាត់​ដែល​ធ្វើ​ឱ្យ​សំរាម​ទាំងនោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គរ​ខ្ពស់​ដូច​ភ្នំ​ ហើយ​បាន​ ជះក្លិន​ស្អុយ​អសោច​និង​មាន​រុយ​រោម​គួរ​ឱ្យ​ខ្ពើម​អើ​ម​ណាស់​ ។​ លើស​ពី​នេះ​ពេល​ ដុត​ម្ដងៗ​ផ្សែង​ងងឹត​មេឃ​គ្មាន​ខ្យល់​ដក​ ដង្ហើម​សោះ​ធ្វើ​ឱ្យ​ពួក​គាត់​និង​កូន​ក្មេង​ តូចៗ​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដ​ បន្ទាប់​ ។​ បញ្ហា​ទាំងនេះ​ពលរដ្ឋ​ទាំងនោះ​ ធ្លាប់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូល​ ដ្ឋា​ន​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ ប៉ុន្ដែ​ នៅ​តែ​គ្មាន​ដំណោះស្រាយ​វិជ្ជមាន​ជូន​ ពួក​គាត់​ឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ពលរដ្ឋ​ទាំងនោះ​ បាន​រាយការណ៍​មក​អ្នក​ កាសែត​ឱ្យ​ជួយ​ចុះ​ផ្សាយ​ដើម្បី​ឱ្យ​អាជ្ញា​ ធរ​ក្រុង​-​ខេត្ដ​ជួយ​ធ្វើ​អន្ដរាគមន៍​ពី​បញ្ហា​ នេះ​ផង​ ។​

​ស្ដ្រី​ឈ្មោះ​ សរ​ ចិន្ដា​ ជា​បុគ្គលិក​ក្នុង​រោង​ ច្រក​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ សាន​ កូ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​និយាយ​ថា​ រាល់ថ្ងៃ​ នេះ​រូប​គាត់​ក៏​ដូច​ជា​បុគ្គលិក​ដទៃ​ទៀត​ ដែរ​ មានការ​ពិបាក​យ៉ាង​ខ្លាំង​ ដោយសារ​ តែ​ក្រុមហ៊ុន​សម្អាត​ក្រុង​បាន​យក​សំរាម​ មក​ចាក់​គរ​ដូច​ភ្នំ​ក្បែរ​កន្លែង​របស់​ពួក​ គាត់​ធ្វើការ​បង្ក​ឱ្យ​មាន​ក្លិនស្អុយ​ពិបាក​ ដកដង្ហើម​យ៉ាង​ខ្លាំង​ ។​ ស្ដ្រី​រូប​នេះ​បាន​ ចាត់​ទុក​ថា​ នេះ​ជា​ការ​រំខាន​យ៉ាងធ្ងន់ធ្ងរ​ ដល់​ការ​រស់នៅ​របស់​ពួក​គាត់​លើ​បញ្ហា​បរិស្ថាន​ដែល​គ្មាន​អ្នក​យកចិត្ដទុកដាក់​ ។​

​ស្ដ្រី​ឈ្មោះ​ សរ​ ចិន្ដា​ បាន​សំណូមពរ​ ឱ្យ​អាជ្ញាធរ​ជួយ​ធ្វើ​យ៉ាងណា​រក​កន្លែង​ចាក់សំរាម​នៅ​គោលដៅ​ផ្សេង​ឱ្យ​បាន​សមរម្យ​ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​មនុស្ស​ដែល​រស់នៅ​ជុំវិញ​នោះ​ ឬ​ក៏​ថា​ មាន​ វិធានការ​សម​ស្រប​ណាមួយ​ដើម្បី​ជៀស​ វាង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​បែប​នេះ​ ។​

​ដោយឡែក​លោក​ យ៉ា​ម៉ា​ដា​ តូ​ម៉ូ​ស៊ិ​កិ​ នាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ កូ​ បានឱ្យ​ដឹង​ថា​ បញ្ហា​សំរាម​ស្អុយរលួយ​ នេះ​លោក​បាន​ធ្លាប់​ដាក់​សំណើរ​ទៅ​ខាង​ លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ឱ្យ​ជួយ​ ដោះស្រាយ​រួច​មក​ហើយ​តែ​រហូត​មក​ ដល់​ពេល​នេះ​មួយ​ឆ្នាំ​ហើយ​ពួក​គាត់​មិន​ទាន់​បាន​ទទួលលទ្ធផល​វិជ្ជមាន​នៅ​ ឡើយ​ទេ​ ។​

​លោក​បាន​បន្ដ​ថា​ បច្ចុប្បន្ន​តំបន់​នេះ​ មាន​រោងចក្រ​បាន​កើត​ឡើងជា​បន្ដបន្ទាប់​ ដូច​ជា​រោងចក្រ​ធ្វើ​ហា​ដ​ឌី​ស​ ធ្វើ​ពូករថ​ យន្ដ​និង​រោង​ចាក់​ដំឡើងរថយន្ដ​បាន​មក​ បោះទុន​យ៉ាងច្រើន​ដើម្បី​វិនិយោគ​ តែ​ក៏​ មាន​អ្នក​វិនិយោគ​មួយ​ចំនួន​អល់អែក​ ក្នុង​ការ​មក​រកស៊ី​ទី​នេះ​ ព្រោះ​គេ​ឃើញ​ មាន​សំរាម​គរ​ខ្ពស់​ដូច​ភ្នំ​មាន​ក្លិនស្អុយ​មាន​ផ្សែង​ដុត​សំរាម​ឈ្ងៀម​ គ្មាន​ខ្យល់​ បរិសុទ្ធ​ដកដង្ហើម​ បរិស្ថាន​មិន​ស្អាត​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ ពួក​គេ​ ។​ ហេតុនេះ​លោក​បាន​អំពាវនាវ​ ឱ្យ​អាជ្ញាធរ​ជំនាញ​មេត្ដា​ចាត់វិធានការ​ ជា​បន្ទាន់​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ ទាំងនេះ​ឱ្យ​បាន​ឆាប់​ ៕​ វិបុល​

vibol_1 copy