ព័ត៌មានទាន់ហេតុការណ៍៖

​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដតាកែវ​ថា​លោក​ នូ​ គ្រុយ ​ម្ចាស់​សេវាករ​ផ្គត់ផ្គង់​អគ្គិសនី​ស្រុក​អង្គរបុរី​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ពី​បទ​ឆបោក​

ខេត្ដតាកែវ​ ៖​ លោក​ ផេង​ វុ​ធ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ដតាកែវ​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្សព្វ​ ផ្សាយ​ថា​ លោក​ នូ​ គ្រុយ​ ម្ចាស់​សេវាករ​ ផ្គត់ផ្គង់​អគ្គិសនី​នៅ​ស្រុក​អង្គរបុរី​កំពុង​ជាន់​ ក​ដកស្លាប​ប្រជាពលរដ្ឋ​រឿង​តម្លៃ​ភ្លើង​ ថ្លៃ​កប់​ពពក​និង​ភាព​មិន​ប្រក្រតី​កុង​ទ័​រ​ ភ្លើង​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ទៀត​ ។​

លោក​បន្ដ​ទៀត​ថា​ លោក​ នូ​ គ្រុយ​ បាន​យក​ថ្លៃ​ភ្លើង​ពី​ប្រជាពលរដ្ឋ​ក្នុង​១​គីឡូ​វាត់​ភ្លើង​២.០០០​រៀល​ហើយ​កុង​ទ័​រ​ភ្លើង​មួយ​ចំនួន​មាន​ភាព​មិន​ប្រក្រតី​ក្រៅពី​ នេះ​លោក​នូ​គ្រុយ​មិន​បាន​ចេញ​វិក្ក​យ​ ប​ត្រ​ប្រាក់​កក់​ចរន្ដ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យសុំ​ភ្ជាប់​បណ្ដាញ​ប្រើប្រាស់​ភ្លើង​ផង​ ។​

លោក​ ផេង​ វុ​ធ​ បានឱ្យ​ដឹង​ ទៀត​ថា​ ទ​ង្វើ​របស់​លោក​ នូ​ គ្រុយ​ ធ្វើ​បែប​ នេះ​អាច​ប្រឈម​ចំពោះ​ផ្លូវច្បាប់​ពី​បទ​ ឆបោក​ប្រជាពលរដ្ឋ​បើ​ទោះជា​លោក​ នូ​ គ្រុយ​ មាន​កិច្ចសន្យា​ជាមួយ​ប្រជា​ពល​ រដ្ឋ​ក្នុង​តម្លៃ​២.០០០​រៀល​ក្នុង​១​គីឡូ​វាត់​ ភ្លើង​ក៏​ដោយ​ ។​

លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ថា​មន្ដ្រី​របស់​លោក​បាន​ប្រមូល​ឯកសារ​ គ្រប់គ្រាន់​ហើយ​នៅ​តែ​ប្រជុំ​ពិភាក្សា​និង​កោះហៅ​លោក​ នូ​ គ្រុយ​ ម្ចាស់​សេវាករ​ ផ្គត់ផ្គង់​អគ្គិសនី​មក​បំភ្លឺ​ជុំវិញ​ករណី​ខាង​ លើ​នោះ​ទេ​ ។​ លោក​ ផេង​ វុ​ធ​ បាន​ស្នើ​សុំ​ ឱ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ភ្លើង​របស់​លោក​ នូ​ គ្រុយ​ ថា​ បើ​កុង​ទ័​រ​ភ្លើង​ របស់​បងប្អូន​មិន​ប្រក្រតី​សូម​ដាក់​ពាក្យ​ស្នើ​សុំ​មក​ខាង​មន្ទីរ​របស់​លោកៗ​នឹង​ស្នើ​ទៅ​ខាង​អាជ្ញាធរ​អគ្គិសនី​ចុះ​ត្រួតពិនិត្យ​ មើល​ ។​ ប្រសិនបើ​រក​ឃើញ​ថា​ មាន​ ភាព​មិន​ប្រក្រតី​ពិតមែន​លោក​ នូ​ គ្រុយ​ ត្រូវ​តែ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​វិញ​។​

លោក​បញ្ជាក់​ថា​ លោក​ នូ​ គ្រុយ​ អាច​ ប្រឈម​ចំពោះ​មុខ​ច្បាប់​ពាក់ព័ន្ធ​ករណី​ ឆបោក​ហើយ​មួយ​ករណី​ទៀត​ត្រូវ​តែ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​វិញ​ដែល​បាន​ យក​តម្លៃ​ថ្លៃ​កន្លង​មក​ ។​

ជុំវិញ​ករណី​ខា​លើ​លោក​ នូ​ គ្រុយ​ បាន​ ឱ្យ​ដឹង​ថា​លោក​ពុំ​មែន​ជា​អ្នក​ខុស​តែ​ម្នាក់ឯង​នោះ​ទេ​ ពោល​គឺ​មាន​លោក​ ឃុន​ បូរ​ អភិបាលស្រុក​និង​លោក​មេឃុំ​មួយ​ចំនួន​ទៀត​ក៏​ចូលរួម​ខុស​ជាមួយ​លោក​ដែរ​ ព្រោះ​អ្នក​ទាំងនោះ​បាន​ចូលរួម​ធ្វើ​ជា​ សាក្សី​ដឹង​ឮ​ក្នុង​ករណី​ដែល​លោក​យក​ តម្លៃ​២.០០០​រៀល​ក្នុង​១​គីឡូ​វាត់​ភ្លើង​ ។​

លោក​ នូ​ គ្រុយ​ បាន​អះអាង​បែប​នេះ​ ក៏​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា​ លោក​ នូ​ គ្រុយ​ រួម​ជាមួយ​មេឃុំ​និង​អភិបាល​ ស្រុក​អង្គរបុរី​រួម​គ្នា​ជាន់ក​ដកស្លាប​ប្រជាពលរដ្ឋ​ខ្លួនឯង​ដើម្បី​បាន​ប្រយោជន៍​ចែក​គ្នា​ធ្វើ​មានបាន​តែ​ប៉ុណ្ណោះ​ ៕

takao

10947828_408790942610466_1888826235_n

takao-(1)