ព័ត៌មានទាន់ហេតុការណ៍៖

​ប្រពៃណី​បុណ្យ​ដា​លាន​ ឬ​ បុណ្យ​ដា​ភូមិ​របស់​ប្រជា​កសិករ​

​ភ្នំពេញ​៖​ បុណ្យ​ដា​លាន​ ដែល​ប្រជា​ ពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​និយម​ហៅ​ថា​ បុណ្យ​ដា​ភូមិ​ពិធីបុណ្យ​មួយ​នេះ​គេ​ប្រ​រ​ព​ធ្វើ​ជា​រាង​រាល់​ឆ្នាំ​ចំពោះ​កសិករ​។​ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ កសិករ​នៅ​ភូមិ​ឃ្មត់​ឃុំ​បារគូ​ ស្រុក​ណ្តា​ល​ ស្ទឹង​ ខេត្តកណ្តាល​ បាន​មូលមតិ​គ្នា​ប្រារព្ធ​ពី​ធី​បុណ្យ​ដា​លាន​នេះ​ក្នុង​បំណង​រំលឹក​នឹក​គុណ​ដល់​អា​រុក​អារក្សអ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ជួយ​ថែរក្សារ​ផល់ដំណាំ​របស់​ពួក​គាត់​មួយ​រដូវ​កាល​កន្លង​មក​។​ប្រជា​ កសិករ​ម្នាក់​ឈ្មោះ​ ជា​សា​រុ​៉​ម​ រស់នៅ​ក្នុង​ ភូមិ​ឃ្មត់​ឃុំ​បារគូ​ស្រុក​កណ្តាលស្ទឹង​ខេត្ត​ កណ្តាល​បាន​ទូល​ស្រូវ​មួយ​កញ្ជើ​សំដៅ​ទៅ​រោង​បុណ្យ​នៅ​កណ្តាល​ភូមិ​ដោយ​ទឹកមុខ​រីករាយ​ហាក់ដូច​សប្បាយចិត្ត​ណាស់​ដោយ​ឆ្នាំ​នេះ​រូប​គាត់​និង​ក្រុម​គ្រួ​សារបាន​ ទទួលផល​ស្រូវ​ជាទី​គាប់ចិត្ត​។​ ចំណែក​ កសិករ​ម្នាក់​ទៀត​ឈ្មោះ​ មិន​មិ​នា​ក៏​បាន​កាន់​នំ​បញ្ចុក​មាន​សម្ល​គី​រី​សាច់​មាន់​និង​សម្ល​ ប្រហើរ​មាន​បង្អែម​យក​ទៅ​កន្លែង​រោង​បុណ្យ​ដើម្បី​គោរព​ពិធី​។​ នៅ​ក្នុង​រោង​បុណ្យ​ លោ​តា​អាចារ្យ​ មុ​ិ​ញ​ មេ​៉​ន​ បាន​ប្រកាសប្រាប់​ ដល់​ប្រជា​កសិករ​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ថា​ឆ្នាំ​នេះ​ភូមិ​ឃ្មត់​យើង​ធ្វើ​បុ​ណ​ដា​លាន​ក្រោយ​គេ​ក្នុង​ឃុំ​បារគូ​ តែ​ទោះ​ជាយា​៉​ង​ណា​ក៏​យើង​មិន​ភ្លេច​ពី​ធី​នេះ​ដែរ​ លោកតា​ អាចារ្យ​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​បុណ្យ​

​ដា​លាន​នេះ​ថា​ហេតុ​ដែល​យើង​ប្រារ​ពពី​ធី​បុណ្យ​នេះ​ជា​រៀង​រាល់​ឆ្នាំ​គឺ​បំណង​រំលឹក​និក​ដល់​អា​រុក​អារក្សអ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ជួយ​ថែរក្សា​ផលដំណាំ​ស្រូវ​មួយ​រដូវ​កាល​កន្លង​មក​។​

​លោក​អាចារ្យ​បាន​ដំណាល​ថា​កាលពីព្រេងនាយ​មាន​អារក្ស​ម្ចាស់​ដី​បាន​មក​ហួងហែង​ប្រាប់​កសិករ​ថា​យើង​ជា​អរ​ក្សមាន​ភារកិច្ច​គ្រប់គ្រង​ផលដំណាំ​របស់​កសិករ​គ្រប់​ប្រភេទ​ដូច្នេះ​កសិករ​ត្រូវ​តែ​ចែក​ភោគផល់​ឲ្យ​យើង​ខ្លះ​ទើបបាន​បើ​មិន​ដូច​ច្នេះ​ទេ​យើង​មិន​ឲ្យ​ផល់ដំណាំ​ដុះ​លូតលាស់​ល្អ​ឡើយ​បើ​មិន​ដូច​ឆ្នោះ​ទេ​យើង​និង​លែង​សត្វ​ចង្រៃ​ឲ្យ​សុ​ី​បំផ្លាញ​ផល់ដំណាំ​កសិករ​ឲ្យ​អស់​។​ ឭ​ដូច​នោះ​កសិករ​សួ​ទៅ​អារក្ស​ថា​តើ​លោក​ចង់បាន​ភាគ​ផល់​ដូច​ម្តេច​អារក្ស​បាន​ប្រាប់​ទៅ​កសិករ​ថា​អើ​ភាគ​ផល់​ដែល​នៅ​ក្រោម​ដី​ត្រូវ​បាន​មក​យើង​ចំណែក​ផល់​នៅ​លើ​ដី​ត្រូវ​បាន​ទៅ​កសិករ​បន្ទាប់​មក​រដូវភ្លៀង​ធ្លាក់​បាន​មក​ដល់​កសិករ​បាន​រៀបចំ​ភ្ជួ​រាស់​ដក​ស្ទូង​ដំណាំ​ស្រូវ​លុះ​ចុងឆ្នាំ​កសិករ​បាន​ប្រមូល​ផល់​ស្រូវ​ទុក​ក្នុ​ជង្រុក​ជា​ស្រេច​ចំ​ណែ​អារក្ស​បាន​តែ​គល់​ចិ​ច្រាំង​និង​ឬ​ស​។​បន្ទាប់​មក​អារក្ស​គិត​ថា​ចាញ់បោក​មនុស្ស​ឆ្នាំ​បន្ទាប់​អារក្ស​គិត​ថា​ម្តងនេះ​យើង​យក​ផ្នែក​ខាងលើ​អោយ​កសិករ​យក​ផ្នែក​ក្រោម​ដី​ម្តង​បន្ទាប់​មក​កសិករ​បាន​ដាំ​ដំណាំ​រុក្ខជាតិ​មាន​មើម​ដូច​ជា​ដំឡូង​ត្រាវ​ឆៃថាវ​សាគូ​។​ ល​។​

​លុះដល់​ចុងឆ្នាំ​កសិករ​បាន​ប្រមូល​ផល​និង​គាស់​យក​មើម​មក​ទុកដាក់​ជា​អាហារ​ចំណែក​អារក្ស​បាន​តែ​ដើមទង​និង​ស្លឹក​។​តែ​ម្តងនេះ​គិត​ថា​លែង​ចាញ់បោក​កសិករ​ ទៀត​ហើយ​ម្តងនេះ​អារក្ស​គិត​ថា​យក​ផល់​ផ្នែក​ក្រោម​ដី​និង​ខាង​ចុង​ម្តង​អោយ​ កសិករ​យក​ផ្នែក​កណ្តាល​។​កសិករ​យល់ព្រម​ក៏​ចាប់​ភ្ជួរ​រាស់​ដាំ​ដំណាំ​ពោត​លុះ​ចុងឆ្នាំ​កសិករ​បាន​ប្រម​មូល​ផល់​កាច់​ផ្លែ​ពោត​ផ្នែក​កណ្តាល​ទុក​ឲ្យ​អារក្ស​យក​គល់​និង​ ផ្កា​ពោត​។​ បន្ទាប់​មក​ទៀត​តូចចិត្ត​ជាមួយ​កសិករ​យា​៉​ង​ខ្លាំង​ក៏​ប្រាប់​ទៅ​កសិករ​ថា​ឆ្នាំ​ក្រោយ​យើង​មិនបាច់​ចែក​របៀប​នេះ​ទេ​បើ​កសិករ​បង្កបង្កើត​ផល​បាន​យើង​សុំ​ចំណែក​ខ្លះ​ ហើយ​យើង​ធានា​និង​ជួយ​មើលថែ​ឲ្យ​ផលដំណាំ​កសិករ​បាន​ភោគផល់​ល្អជា​រៀង​រហូត​។​តាំងពី​ពេល​នោះ​មក​ប្រជា​កសិករ​រៀង​រាល់​ការ​ប្រមូល​ផល់​រួច​តែង​នាំ​គ្នា​យក​ស្រូវ​ខ្លះ​មួយ​កញ្ជើ​ខ្លះ​មួយ​ល្អី​ទៅ​គ​ពូន​ជា​ភ្នំស្រូវ​ដើម្បី​ឧទិស​ជូន​ទៅ​អារក្ស​ម្ចាស់​ទឹក​ ម្ចាស់​ដី​ដើម្បី​ទទួលផល់​ហើយ​មាន​សេ​ក្តី​សុខ​ទាំងអស់​គ្នា​។​ លោកតា​អាចារ្យ​មិ​ុ​ញ​ មេ​៉​ន​បាន​បញ្ជាក់​ថា​នេះ​គ្រាន់តែ​ជា​រឿងព្រេង​ដែល​តំណាល​ តៗ​គ្នា​តែ​ប៉ុណ្ណោះ​៕​ ឡូ​ សំអាត​

e3