ព័ត៌មានទាន់ហេតុការណ៍៖

​ប្លន់​ម៉ូតូ​យក​បាន​សម្រេច​សមត្ថកិច្ច​ឆ្លើយ​ថា​មិន​ច្បាស់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ ឌុ​ប​បាន​រង​របួស​ដៃ​និង​ខ្នង​ ដោយសារ​តែ​ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ចាក់​ ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ ប៉ុន្ដែ​ករណី​នេះ​ សមត្ថកិច្ច​ប្រាប់​ថា​មិន​ទាន់​កំណត់​ថា​ជា​ករណី​ប្លន់​ឬ​ករណី​អ្វី​នោះ​ទេ​ ។​

​ហេតុការណ៍​ប្លន់​ខាងលើ​នេះ​បាន​កើត​ ឡើង​នៅ​វេលា​ម៉ោង​០០​និង​៤០​នាទី​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​បេតុង​ ក្នុង​ ភូមិ​ស្វាយ​តា​អុក​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ ច្បារ​អំពៅ​ ។​ ជន​រង​គ្រោះ​មានឈ្មោះ​ ថ្លាង​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ រត់​ ម៉ូតូឌុប​ មាន​ទីលំនៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​តាម​ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​ កូរ៉េ​ ឌុ​ប​មនុស្ស​២​នាក់​ពី​ចោម​ចៅ​មក​ វាល​ស្បូវ​ហើយ​ពេល​មក​ដល់​ផ្លូវ​បេតុង​ ក៏​បាន​បត់​ចូល​ក្នុង​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​១​ ជាង​១​គីឡូម៉ែត្រ​ ស្រាប់តែ​ជនសង្ស័យ​ ទាំង​២​នាក់​ធ្វើ​សកម្មភាព​យក​កាំបិត​ ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ជិះ​ គេចខ្លួន​បាត់​ ។​ បន្ទាប់​ពី​កើតហេតុ​ជន​ រង​គ្រោះ​បាន​ស្រែក​ឱ្យ​គេ​ជួយ​ពេល​នោះ​ក៏​ជួប​កម្លាំង​នគរបាល​ចុះ​ល្បាត​ក៏​ឃាត់ខ្លួន​សួរនាំ​ព្រោះ​មាន​ស្នាម​របួស​នៅ​លើ​ដងខ្លួន​ ប៉ុន្ដែ​ករណី​នេះ​សមត្ថកិច្ច​ប្រាប់​ថា​ មិន​ច្បាស់​ថា​ជា​ករណី​ប្លន់​ឬ​ករណី​អ្វី​ទេ​ ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ ។​

​លោក​ នៅ​ តារា​ នាយ​ប៉ុស្ដិ៍​នគរបាល​ រដ្ឋបាល​វាល​ស្បូវ​បានឱ្យ​ដឹង​ថា​ ករណី​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ និង​ទទួល​ ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួច​ហើយ​ ប៉ុន្ដែ​ពេល​សមត្ថកិច្ច​សួរនាំ​ ជន​រង​គ្រោះ​ មិន​បាន​ប្រាប់​ពី​ចំណុច​កើតហេតុ​ឱ្យ​បាន​ ច្បាស់លាស់​ ហើយ​ក៏​មិន​ទាន់​កំណត់​ថា​ ជា​ករណី​ប្លន់​ឬ​ករណី​អ្វី​នោះ​ទេ​ ។​ តែ​យ៉ាង​ ណា​ក៏​ដោយ​ សមត្ថកិច្ច​កំពុង​តែ​ស្រាវ​ ជ្រាវ​ស៊ើបអង្កេត​លើ​រឿង​នេះ​ ។​

​ដោយឡែក​លោក​ម៉ៅ​ សឿ​ត​ អធិការ​ រង​ទទួល​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បានឱ្យ​ដឹង​ថា​ ពិត​ ជា​មាន​ករណី​វាយ​យក​ម៉ូតូ​មែន​ ប៉ុន្ដែ​ នគរបាល​ជំនាញ​មិន​ទាន់​ទទួល​បាន​របាយ​ ការណ៍​និង​កំណត់ហេតុ​ពី​នគរបាល​ប៉ុស្ដិ៍​ នៅឡើយ​ទេ​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ស៊ើបអង្កេត​ បន្ដ​ក្នុង​ករណី​នេះ​ ៕ សណ្ដោស​


ចែករំលែក៖