ព័ត៌មានទាន់ហេតុការណ៍៖

​ផឹក​ស្រវឹង​ជោកជាំ​ទាញ​កាំបិត​ស្នៀត​ចាក់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ដែល​ អ្នក​ភូមិ​ជ្រៃក្រឹម​អះអាង​ថា​ ចូល​ចិត្ដ​ ផឹកស្រា​បាន​ទាញ​កាំបិត​ស្នៀត​ចុង​ស្រួច​ចាក់​ប្រពន្ធ​ធ្លាយ​ពោះ​ស្លាប់​ក្នុង​ថ្លុកឈាម​ចោល​កូនប្រុស​តូចៗ​២​នាក់​ឱ្យ​នៅ​កំព្រា​ រួច​គេចខ្លួន​បាត់​ស្រមោល​ ។​

​ហេតុការណ៍​ប្ដី​កំណាច​ចាក់​សម្លាប់​ ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​ ៤០​នាទី​យប់​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​ ២០១៥​ ត្រង់​ចំណុច​ទំនប់​យាយ​រឹម​ក្នុងផ្ទះ​តៀម​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ជ្រៃក្រឹម​ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំក្រវាញ​ ។​

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​ គ្រោះ​ស្លាប់​ដោយសារ​ប្ដី​កំណាច​ចាក់​នឹង​កាំបិត​ឈ្មោះ​ ហ៊ុន​ ស្រី​មុំ​ អាយុ​២៩​ឆ្នាំ​ មានកូន​ប្រុស​តូច​២​នាក់​ក្នុង​បន្ទុកគ្រួសារ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ ។​ ចំណែក​ប្ដី​ជា​ឃាតក​ ឈ្មោះ​អ៊ុំ​ បូ​រ៉ា​ អាយុ​ ៣១​ឆ្នាំ​ ។​
​ប្រភព​ដដែល​បាន​បន្ដ​ថា​ គ្រួសារ​នេះ​ តែងតែ​កើត​មាន​អំពើ​ហិង្សា​ដោយសារ​ តែ​ប្ដី​ជា​ឃាតក​ចូល​ចិត្ដ​យក​សារធាតុ​ ស្រវឹង​ធ្វើ​ជា​គ្នា​ ។​ ប្រភព​ដដែល​បាន​បន្ដ​ ទៀត​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ជា​ប្ដី​ផឹកស៊ី​ជាមួយ​មិត្ដភក្ដិ​តាំងពី​ ម៉ោង​៥​ល្ងាច​នៅ​ក្នុងផ្ទះ​កើតហេតុ​ ។​ លុះ​ ដល់​ម៉ោង​៩​យប់​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ ក៏​ បាន​ឈ្លោះប្រកែក​ទាស់​ពាក្យ​សម្ដី​គ្នា​ ។​ ពេល​នោះ​មិត្ដភក្ដិ​ប្ដី​ឈ្មោះ​វិត​ ទឹ​ត​ ដែល​ ផឹក​ជាមួយ​បាន​និយាយ​ទៅ​កាន់​បុរស​ ឃាត​កថា​ “​ឯង​ហៅ​អញ​មក​ផឹកស៊ី​ បែរ​ ជា​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ទៅ​វិញ​ថា​ ហើយ​បុរស​ឈ្មោះ​ វិត​ ទឹ​ត​ ក៏​ងើប​ដើរ​ ចេញពីផ្ទះ​ហើយ​ទៅ​ប្រាប់​មេ​ភូមិ​ជ្រៃ​ ក្រឹម​ឈ្មោះ​នាក់​ ឆែម​ ថា​ ឈ្មោះ​បូ​រ៉ា​ឈ្លោះ​ គ្នា​ជាមួយ​ប្រពន្ធ​ទៀត​ហើយ​ ។​ ពេល​នោះ​ មេ​ភូមិ​ប្រើ​ប្រជា​ការពារ​ភូមិ​ឈ្មោះ​ហាក់​ វុ​ទ្ធី​ឱ្យមក​មើលឃើញ​ ស្ដ្រី​រង​គ្រោះ​ដេក​ ដួល​ក្នុង​ថ្លុកឈាម​ដោយ​មាន​ស្នាម​ចាក់​ចំ​ចុង​ឆ្អឹងជំនីរ​ខាងស្ដាំ​ធ្លាយ​ពោះវៀន​ ស្លាប់​យ៉ាង​អាណោចអាធ័ម​ក៏​នាំ​គ្នា​ឆោ​ ឡោ​រាយការណ៍​មក​សមត្ថកិច្ច​តែ​ម្ដង​ ។​ តែ​ប្ដី​កំណាច​ជា​ឃាតក​ក៏​បាន​រត់គេច​ខ្លួន​បាត់​ហើយ​ដែរ​ ។​

​សាកសព​ស្ដ្រី​រង​គ្រោះ​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចរាល់​ក៏​បាន​ ប្រគល់​ឱ្យ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

pem-pin-1-(3)

pem-pin-1

pem-pin-1-(1)

pem-pin-1-(2)


ចែករំលែក៖