ព័ត៌មានទាន់ហេតុការណ៍៖

​ផ្សារ​ទ្រុង​រថយន្ដ​មិន​ប្រុង​ប្រយ័ត្ន​ឆេះ​កញ្ច្រែង​ជ័រ​ដាក់​ផ្លែ​ឈើ​ផ្អើល​ប្រជាពលរដ្ឋ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ជួយ​ទាន់​ ​

ខេត្ដកំពង់ឆ្នាំង​ ៖​ មានការ​ភ្ញាក់ផ្អើល​ មួយ​បាន​កើតឡើង​ បន្ទាប់​ពី​រថយន្ដ​ដឹក​ ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ឆេះ​ហុយ​ទ្រលោម​ចេញពី​ទីតាំង​ម៉ាស៊ីនកិនស្រូវ​ដ៏​ធំ​មួយ​ ស្ថិត​នៅ​ក្នុង​ចំការ​តា​ម៉ៅ​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​ ។​

​ករណី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោង​១១​ ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​ ម្ចាស់​រថយន្ដ​ដឹក​ទំនិញ​បាន​ជួសជុល​ទ្រុង​ រថយន្ដ​របស់​ខ្លួន​ដោយ​ផ្សារ​បាត​ទ្រុង​ រថយន្ដ​ តែ​មិន​បាន​រើ​កញ្ច្រែង​ជ័រ​ដែល​ ស្ថិត​នៅ​ក្នុង​ទ្រុង​រថយន្ដ​នោះ​ចេញ​ នៅ​ ពេល​ដែល​ផ្សារ​បាត​ទ្រុង​រថយន្ដ​ដែក​ក៏​ក្ដៅ​ បណ្ដាល​អោយ​ឆេះ​ជ័រ​សម្រាប់​ដាក់​ផ្លែ​ ឈើ​នោះ​ខ្ទេច​និង​ឆេះ​ទ្រុង​រថយន្ដ​ព្រម​ ទាំង​កាប៊ី​ន​មុខ​មួយ​ចំហៀង​ផង​ដែរ​ ។​ ក្នុង​ពេល​ឆេះ​ភ្លាមៗ​នោះ​ម្ចាស់ផ្ទះ​បាញ់​ ទឹក​ពន្លត់​ និង​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ មក​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា​មិន​ បណ្ដាល​ឱ្យ​ឆេះ​រាលដាល​ដល់​ទៅ​កន្លែង​ ផ្សេង​ទៀត​។​

​ប្រជាពលរដ្ឋ​និយាយ​ថា​នេះ​ចេះ​ពន្លត់​ទាន់​ពេល​ បើ​មិន​ដូច្នេះ​ទេ​នៅ​ទីនោះ​ មាន​ស្ដុក​ស្រូវ​អង្ករ​ដ៏​ធំ​មួយ​មិនដឹង​ទៅ​ជា​ យ៉ាងណា​នោះ​ទេ​ ព្រោះ​កន្លែង​នេះ​ស្ដុក​ ស្រូវ​អង្ករ​ពេញ​ណែន​តែ​ម្ដង​។​

​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ម្ចាស់​ទីតាំង​ ម៉ាស៊ីនកិនស្រូវ​ ដែល​ឆេះ​រថយន្ដ​នេះ​ មានឈ្មោះ​ ង៉ោ​ ទ្រី​ ភេទ​ប្រុស​ អាយុ​ ៧២​ឆ្នាំ​ ចំពោះ​ការ​ខូចខាត​មិន​មាន​អ្វី​ ធំ​ដំ​នោះ​ទេ​ ឆេះ​តែ​ក​ញ្រែ្ជ​ង​ជ័រ​សម្រាប់​ ដាក់​ផ្លែ​ឈើ​តែ​ប៉ុណ្ណោះ​ ៕ ច​ន្ថា​

Chantha003-(4)

Chantha003

Chantha003-(1)

Chantha003-(2)

Chantha003-(3)