ព័ត៌មានទាន់ហេតុការណ៍៖

​មក​ពី​ដើរ​លេង​ ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្ទះ​បងស្រី​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ត្រូវ​ចោរ​មួយ​ក្រុម​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​

​ភ្នំពេញ​ ៖​ គូសង្សារ​វ័យក្មេង​២​នាក់​ ទើបតែ​ចេញពី​ក្លឹ​ប​ត្រឡប់​មក​ផ្ទះ​បងស្រី​យក​ឆ្នាំង​សាក​ទូរស័ព្ទ​ត្រូវ​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុ​យ​សី​គី​ណិ​ច​បាន​សម្រេច​ដោយ​សុវត្ថិភាព​នៅ​ចំណុច​ទល់មុខ​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប្រលាយ​លូ​ ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ក្នុង​ក្រុម​ទី​៦​ ភូមិ​ភ្នា​ត​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ កាលពី​វេលា​ម៉ោង​១​ និង​៤៥​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​គូសង្សារ​វ័យក្មេង​ទាំង​២​នាក់​ ដែល​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​ខាងលើ​មានឈ្មោះ​ ប៊ូ​ សិទ្ធិ​ស៊េរី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ចំណែក​នារី​ជា​សង្សារ​មានឈ្មោះ​ វ​ត្តី​ នី​តា​ ភេទ​ស្រី​ អាយុ​១៥​ មុខរបរ​ជា​សិស្ស​ ។​ អ្នក​ទាំង​២​ មិន​ត្រូវ​បាន​ស្គាល់​ទីលំនៅ​ ។​

​តាម​សម្តី​រៀបរាប់​របស់​យុវជន​ជា​សង្សារ​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​ពួក​គេ​ទាំង​២​នាក់​ បាន​នាំ​គ្នា​ទៅ​កម្សាន្ត​ នៅ​ក្លឹ​ប​មួយ​កន្លែង​ ដែល​មា​នទី​តាំងនៅ​ក្បែរ​នឹង​វិទ្យាល័យ​បាក់​ទូក​ ។​ លុះ​មក​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​ ពួក​គេ​ទាំង​២​នាក់​បាន​ចេញពី​ក្លឹ​ប​កម្សាន្ត​ខាងលើ​បំណង​ត្រឡប់​ទៅ​ផ្ទះ​ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កណិច​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CP-6407​ ប៉ុន្តែ​ដោយសារ​គ្មាន​ឆ្នាំង​សាក​សម្រាប់​ សាក​ថ្ម​ទូរស័ព្ទ​ នារី​ជា​សង្សារ​បាន​ប្រាប់​ ទៅ​យុវជន​ជា​ប្រុស​ស្នេហ៍​ អោយ​ជូន​ទៅ​ខ្ជី​ឆ្នាំង​សាក​ពី​បងស្រី​ខ្លួន​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​

ខណៈ​មក​ដល់​ចំណុច​មុខ​ផ្ទះ​ នារី​ជា​សង្សារ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​ខ្ជី​ឆ្នាំង​ សាក​បងស្រី​ ដោយ​ទុក​ឲ្យ​ យុវជន​ជា​សង្សារ​ចាំ​នៅ​ខាងក្រៅ​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ ក្រុម​ មាន​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​សង់​កូរ៉េ​ ពណ៌​ក្រហម​ មិន​ចាំ​ស្លាក​លេខ​ បាន​មក​ឈប់​ក្បែរ​យុវជន​រង​គ្រោះ​ ហើយ​លើក​កាំភ្លើងខ្លី​ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ជា​សង្សារ​ បាន​សម្រេច​ហើយ​ ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ តែ​ម្តង​ ។​ ចំណែក​គូរ​ស្នេហ៍​ទាំង​២​នាក់​ បាន​ត្រឹម​ស្រែក​ឆោ​រ​ឡោរ​អោយ​គេឯង​ជួយ​ខ្លួន​តែ​ប៉ុណ្ណោះ​ ។​ យុវជន​ជា​សង្សារ​បានអោយ​ដឹង​ ទៀត​ថា​ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរប្លន់​នោះ​ គឺ​រូបគេ​ទើបតែ​ខ្ជី​មិត្តភក្តិ​យក​មក​ជិះ​មិន​ទាន់​បាន​មួយ​ថ្ងៃ​ផង​ ស្រាប់តែ​កើត​ មានរឿង​បែប​នេះ​តែ​ម្តង​ទៅ​ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ​ សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ នឹង​នាំ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ទៅ​សាកសួរ​នាំ​បន្ថែម​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ ។​ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់​ជុំវិញ​អំពើ​ភ្ជង់​ប្លន់​ ប្រដាប់​អាវុធ​ខាងលើ​នេះ​ យើង​ស​ង្គេ​ត​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ ដល់​ក្រុម​អ្នកកាសែត​ និង​ អ្វី​ដែល​ជា​រឿង​គួរ​អោយ​ហួសចិត្ត​នោះ​ គឺ​សមត្ថកិច្ច​បាន​យក​ជន​រង​គ្រោះ​ទាំង​២​នាក់​ ទៅ​ទុក​ក្នុង​បន្ទប់​សាក​ សួរ​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​ពី​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ការ​ផ្តិត​យក​រូបភាព​ពី​ជន​រង​គ្រោះ​ និង​បញ្ចៀស​ពី​ការ​សាក​ សួរនាំ​ព័ត៌មាន​បន្ថែម​ ជុំវិញ​អំពើ​ប្លន់​ខាងលើ​ ។​

​សូម​បញ្ជាក់​ថា​ ចំពោះ​ភូមិសាស្ត្រ​ខណ្ឌមានជ័យ​ បន្ទាប់​ពី​លោក​តេ​ង​ ស៊ី​ណូ​ អធិការ​នគរបាល​ខណ្ឌមានជ័យ​ថ្មី​ ដែល​ទើបតែ​ឡើង​កាន់​ដំណែង​បាន​ជាង​ ៣​ខែ​រួច​មក​ អំពើ​បាញ់​ ឆក់​ ប្លន់​ប្រដាប់​អាវុធ​ និង​អសន្តិសុខ​ផ្សេងៗ​ តែងតែ​កើត​ឡើងជា​រឿយៗ​ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងមូល​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ នៅ​ពេល​ដែល​ (​ លោក​ជឹ​ម​ ស៊ី​ថា​ អតីត​អធិការរង​នគរបាល​ ខណ្ឌមានជ័យ​ ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ ដែល​បច្ចុប្បន្ន​ ត្រូវ​បាន​តំឡើង​តំណែង​ជា​ អធិការ​នគរបាល​ខណ្ឌដង្កោរ​ )​ អំពើ​ប្លន់​ប្រដាប់​អាវុធ​ក៏​កើត​មាន​យ៉ាង​គគ្រឹក​គ​គ្រែង​ ដែរ​ ក្នុង​មូលដ្ឋាន​ មិន​ដែល​ឃើញ​នគរបាល​ខណ្ឌមានជ័យ​បង្ក្រាប​បាន​ម្តងណា​ឡើយ​ មាន​តែ​យក​ការ​បង្ក្រាប​ ពពួក​ចោរលួច​កង់​ លួច​មាន់​ លួច​ទា​ មក​ធ្វើ​ជា​គុណសម្បត្តិ​ដើម្បី​លុបលាង​គុណវិបត្តិ​ធំ​ ។​

​សូម​បញ្ជាក់​បន្ថែម​ថា​ ក្រោយ​ពេល​លោក​ ជឹ​ម​ ស៊ី​ត្រូវ​ផ្លាស់​ប្តូរ​ដំណែង​ចេញ​ទៅ​ លោក​អនុ​សេនីយ៍​ម៉េ​ង​ វិមាន​តារា​ ត្រូវ​បាន​គេ​ចាត់តាំង​ អោយ​កាន់​ជា​អធិការរង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​ជំនួស​វិញ​ ប៉ុន្តែ​អំឡុង​ពេល​ដែល​លោក​ម៉េ​ង​ វិមាន​តារា​ ឡើង​កាន់​ដំណែង​រួច​មក​ អំពើ​ប្លន់​រឹង​តែ​កើត​មាន​យ៉ាង​ខ្លាំង​ខ្លា​បំផុត​ កុំ​ថា​ឡើយ​ពេល​យប់​ សូ​ម្បី​តែ​ពេល​ព្រលប់​ ក៏​កើត​មាន​ដែរ​ ជាក់ស្តែង​ដូច​កាលពី​វេលា​ម៉ោង​ ២០​ និង​ ២០​នាទី​យប់​ថ្ងៃ​ទី​០២​ ខែមិថុនា​ នៅ​ចំណុច​បុរី​សូ​នី​ ស្ថិត​ក្នុងភូមិ​ទ្រា​៤​ សង្កាត់​ស្ទឹង​មាន​ ជ័យ​ ខណ្ឌមានជ័យ​ មាន​ករណី​ភ្ជង់​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង​ ដែល​ក្រុម​ចោរ​មាន​គ្នា​ ៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​អាវុធ​ខ្លី​ជា​ច្រើន​ដើម​ បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​ ឡេ​ត​ ពី​នារី​២​នាក់​ បាន​សម្រេច​ដោយ​សុវត្ថិភាព​ផង​ដែរ​ ៕​ ចាន់​ធឿ​ន​

20150527011849_20150605-08423279
20150527011849_20150605-08422470