ព័ត៌មានទាន់ហេតុការណ៍៖

​មន្ដ្រី​ក្រសួង​វប្បធម៌​ចុះ​ពិនិត្យ​ស្ថានីយ​បុរាណវិទ្យា​នៅ​ស្រុក​អង្គស្នួល​

​ខេត្ដកណ្ដាល​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ចាត់​មន្ដ្រី​ជំនាញ​មួយ​ក្រុម​ទៅ​ពិនិត្យ​បន្ថែម​នៅ​ទីតាំង​ភូមិ​ សាស្ដ្រ​ស្ថានីយ​បុរាណវិទ្យា​ ដែល​ស្ថិត​ នៅ​ក្នុង​ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ដើម្បី​កំណត់​ទីតាំង​មួយ​ ចំនួន​ទៀត​ ក្រៅពី​ស្ថានីយ​ចំនួន​៣​ដែល​ ក្រសួង​បាន​ចុះ​ក្នុង​បញ្ជី​រួច​ ។​

​កិច្ចការ​នេះ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​ សិល្បៈ​បាន​គ្រប់គ្រង​ និង​ថែរក្សា​ទីតាំង​ បុរេប្រវត្ដិសាស្ដ្រ​ និង​ប្រវត្ដិសាស្ដ្រ​នេះ​ ដោយ​មិន​ឱ្យ​មានការ​ជីក​កកាយ​ តាំងពី​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ហើយ​នៅ​ ចុងឆ្នាំ​២០១៥​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​ សិល្បៈ​ក៏​បាន​បញ្ជូន​មន្ដ្រី​ជំនាញ​គឺ​ លោក​ ហេង​ សុ​ផា​ឌី​ និង​សហការី​ចុះ​ទៅ​អង្កេត​ ផង​ដែរ​ ។​

​ការ​កំណត់​ទីតាំង​នៅ​ពេល​នេះ​មន្ដ្រី​ ជំនាញ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​សហការ​ជាមួយ​នគរបាល​បេតិកភណ្ឌ​ នៃ​ក្រសួងមហាផ្ទៃ​ និង​អាជ្ញាធរ​ដែនដី​ ដោយ​បាន​ឯកភាព​គ្នា​ ការពារ​តំបន់​នេះ​ ឱ្យ​ខាង​តែ​បាន​ដោយ​មិន​ឱ្យ​មានការ​បំផ្លាញ​បន្ដ​ទៀត​ ។​ លើស​ពី​នេះ​មន្ដ្រី​ជំនាញ​របស់​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ សំណូមពរ​ដល់​លោក​ជំទប់​ឃុំ​ លោក​មេ​ ប៉ុស្ដិ៍​ និង​ព្រះសង្ឃ​សូម​ជួយ​តាមដាន​ និង​ ថែរក្សា​កុំឱ្យ​មានការ​បំផ្លាញ​បន្ដ​ទៀត​។​ មន្ដ្រី​ជំនាញ​ក៏​បាន​ពិនិត្យ​វត្ថុ​សិល្បៈ​ដែល​ ព្រះសង្ឃ​បាន​ប្រមូល​រក្សា​ទុក​នៅ​ក្នុង​វត្ដ​ ។​

​កិច្ចការ​ខាងលើ​ជា​ទិស​ដៅ​ការងារ​ ដែល​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ តែងតែ​ធ្វើ​ជា​ប្រចាំ​យើង​ទាំងអស់​គ្នា​ សំណូមពរ​ដល់​មន្ដ្រី​នៃ​ស្ថាប័ន​មួយ​នេះ​ ដែល​បាន​យក​វត្ថុ​សិល្បៈ​(​ត្រា​លោហៈ​)​ ដែល​រក្សា​ទុក​នៅ​ក្នុង​វត្ដ​ព្រះ​នាគមក​ ភ្នំពេញ​ សូម​ប្រញាប់​ប្រគល់​ និង​បញ្ជូន​ ត្រលប់​មក​កន្លែង​ដើម​វិញ​ ។​ ក្រសួង​ វប្បធម៌​និង​វិចិត្រសិល្បៈ​មិន​ដែល​ភ្លេច​ សោះឡើយ​នូវ​តំបន់​ដ៏​សំខាន់​ទាំងនេះ​ ក្រសួង​តែង​បញ្ជូន​សេនាធិការ​របស់​ខ្លួន​ (​ការិយាល័យ​វប្បធម៌​ស្រុក​)​ ដើម្បី​ចុះ​ ពិនិត្យ​តាមដាន​ជា​ប្រចាំ​នៅ​ពេល​ដ៏​ខ្លី​ ខាង​មុខ​នេះ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​ សិល្បៈ​មាន​ទិស​ដៅ​ដាក់​ស្លាក​សម្គាល់​ តំបន់​ការពារ​បេតិកភណ្ឌ​វប្បធម៌​នៅ​ ស្ថានីយ​បុរាណ​ទាំង​៧​នៅ​តំបន់​នេះ​ ៕​ ន​រិ​ន្ទ្រ​

ses

ere