ព័ត៌មានទាន់ហេតុការណ៍៖

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដកំពង់ឆ្នាំង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​ ៤៥០​ហិ​កតា

ខេត្ដកំពង់ឆ្នាំង​ ៖​ ដើម្បី​ជួយ​សម្រួល​ ដល់​ប្រជា​កសិករ​ដែល​ជួប​ប្រទះ​កង្វះខាត​ ទឹក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​ដែល​ កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ ក្រុមការងារ​របស់​ មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដកំពង់ឆ្នាំង​ បាន​ចុះ​អន្ដរាគមន៍​បូមទឹក​ដាក់​ ស្រែប្រាំង​ជូន​ប្រជា​កសិករ​ ។​

​មន្ដ្រី​បានឱ្យ​ដឹង​ថា​ យ៉ាងតិច​មាន​ស្រូវ​ ប្រាំង​៤៥០​ហិ​កតា​ ត្រូវ​បាន​ក្រុមការងារ​ មន្ទីរ​ចុះ​អន្ដរាគមន៍​បូមទឹក​បញ្ចូល​ស្រែ​ ប្រាំង​ទាំងនោះ​បាន​រួចរាល់​ ។​
​ការ​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​បាន​ ៤៥០​ហិ​កតា​នេះ​ បាន​ធ្វើ​ឡើង​នៅ​ភូមិ​ តា​មុ​ល​លើ​ ឃុំ​កោះ​ថ្កូវ​ ស្រុក​ជល​គិរី​ ខេត្ដកំពង់ឆ្នាំង​ ។​ បន្ទាប់​ពី​មានការ​បូម​ ទឹក​ ក្រុមការងារ​ក៏​បាន​ចុះ​ពិនិត្យ​មើល​ ស្ថានភាព​ជាក់ស្ដែង​ពី​ការ​បង្កបង្កើន​ផល​ របស់​ប្រជា​កសិករ​ផង​ដែរ​ ៕
22(24)

18(6)

19(6)

20(7)

21(5)