ព័ត៌មានទាន់ហេតុការណ៍៖

​មេបញ្ជាការ​កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​លិច​នាវា​

​មេបញ្ជាការ​កងទ័ពជើងទឹក​កូរ៉េ​ខាង​ ត្បូង​ កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​៤​ឆ្នាំ​ ក្រោម​បទចោទប្រកាន់​ ពាក់ព័ន្ធ​គ្រោះថ្នាក់​លិច​នាវា​ដឹក​អ្នក​ ទេសចរណ៍​ Sewol​ កាលពី​ឆ្នាំ​មុន​នេះ​ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ជាង​៣០០​នាក់​។​

​អ្នកនាំពាក្យ​តុលាការ​នៅ​ក្នុង​ប្រទេស​ នេះ​បាន​ថ្លែង​ថា​ តុលាការ​ស្ថិត​នៅ​ភាគ​ ខាងត្បូង​ទីក្រុង​Gwangju​ បាន​រក​ឃើញ​ ថា​ លោក​ Kim​ Kyung-II​ បាន​ប្រព្រឹត្ដិ​ កំហុស​នៅ​ក្នុង​តួនាទី​ ភារកិច្ច​របស់​ខ្លួន​ ដែល​ជា​មូលហេតុ​នាំ​មានការ​ស្លាប់​ មនុស្ស​ច្រើន​បែប​នេះ​កើតឡើង​ ។​

​ព្រះរាជអាជ្ញា​ស៊ើបសួរ​បាន​រក​ឃើញ​ ថា​ លោក​ Kim​ មាន​កំហុស​នៅ​ត្រង់​ថា​ នាវា​របស់​លោក​បាន​ទៅ​ដល់ទី​តាំង​នាវា​ ដឹក​អ្នកដំណើរ​Sewol​ ដែល​ជួប​គ្រោះ​ ថ្នាក់​នោះ​មុនគេ​ ប៉ុន្ដែ​លោក​បាន​ព្រងើយ​ ក​ន្លើ​យ​នៅ​ក្នុង​តួនាទី​ ដោយ​មិន​បាន​ស្វា​ ហាប​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​ ក៏​ដូច​ជួយ​ ជម្លៀស​ជន​រង​គ្រោះ​ភ្លាមៗ​នោះ​ទេ​ ។​

​ជាមួយ​គ្នា​ គេ​នៅ​រក​ឃើញ​កំហុស​ ទៀត​ថា​ លោក​Kim​ បាន​ធ្វើ​របាយការណ៍​ បំផ្លើស​ ដោយ​អះអាង​ថា​ លោក​បាន​ ស្រែក​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​ឱ្យ​ជម្លៀស​ ជន​រង​គ្រោះ​ថែម​ទៀត​ផង​ ។​

​នាវា​ដឹក​អ្នក​ទេសចរណ៍​ Sewol​ ដឹក​ មនុស្ស​៤៧៦​នាក់​ បាន​ក្រឡាប់​លិច​នៅ​ ភាគ​ខាងត្បូង​នៃ​កោះ​ Jindo​ កូរ៉េ​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៤​ ។​ នៅ​ក្នុង​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​ មនុស្ស​៣០៤​នាក់​បាត់បង់​ជីវិត​ ក្នុង​នោះ​ ២៥០​នាក់​ជា​សិស្សសាលា​មក​ពី​វិទ្យា​ ល័យ​តែ​មួយ​ ។​
​ក្រោយ​ហេតុការណ៍​ខាងលើ​កើត​ ឡើង​ មជ្ឈដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ កូរ៉េ​ខាងត្បូង​បាន​រិះគន់​រដ្ឋាភិបាល​ថា​ មាន​ភាព​កម្សោយ​នៅ​ក្នុង​ការ​អនុវត្ដ​ ច្បាប់​ ក៏​ដូច​ជា​ការ​រៀបចំ​ជួយ​សង្គ្រោះ​ ជន​រង​គ្រោះ​យឺត​ពេលវេលា​ គ្មាន​ការ​ ទទួលខុសត្រូវ​ច្បាស់លាស់​ចំពោះ​ថ្នាក់​ ដឹកនាំ​ដែល​ពាក់ព័ន្ធ​ ។​ ដោយ​មូលហេតុ​ នេះ​ហើយ​ ទើប​ប្រធានាធិបតី​កូរ៉េ​ខាង​ ត្បូង​ លោកស្រី​ ផាក​ យុង​ហេ​ បាន​ប្ដេ​ជា​ រឹត​បណ្ដឹង​ ក៏​ដូច​អនុវត្ដ​ប្រព័ន្ធ​សុវត្ថិភាព​ ឱ្យ​សម​តាម​កម្រិតស្ដង់ដារ​ឡើង​វិញ​ ។​

​រហូត​មក​ដល់​ពេល​នេះ​ មនុស្ស​ជាង​ ៥០​នាក់​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​ គារ​ពាក់ព័ន្ធ​នឹង​ហេតុ​កាណ៍​លិច​នាវា​ ដឹក​អ្នក​ទេសចរណ៍​ខាងលើ​នេះ​ ក្នុង​នោះ​ មាន​នាវិក​ទាំងអស់​១៥​នាក់​ផង​ដែរ​ ។​ ចំណែក​ប្រធាន​នាវិក​ត្រូវ​កាល​ទោស​ ដាក់​ពន្ធនាគារ​រយៈពេល​៣៦​ឆ្នាំ​ ហើយ​ នា​វឹក​ជាន់ខ្ពស់​៣​នាក់​ផ្សេង​ទៀត​ត្រូវ​ដាក់​ ទោស​ចន្លោះ​ពី​១៥​ឆ្នាំ​រហូត​ដល់​៣០​ឆ្នាំ​ ទៅ​តាម​កំហុស​រៀងៗ​ខ្លួន ៕ ថា​ច់​ យ៉ា​ត​

Yart-(7)