ព័ត៌មានទាន់ហេតុការណ៍៖

​ម៉ូតូ​២​គ្រឿង ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល ​៤​នាក់​

​ភ្នំពេញ​ ៖​ យុវជន​៤​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ​តែ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ យប់​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1B-2416​ ជិះ​គ្នា​២​នាក់​ដោយ​បើកបរ​ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​នេះ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ស្រាប់តែ​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​ម៉ូ​តួ​ស្មាស​វី​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​1B0-5049​ ជិះ​ដោយ​បុរស​២​នាក់​ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​(​បញ្ច្រាសទិស​គ្នា​)​ យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ស្រាល​៤​នាក់​ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង​។

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដែល​គេ​មិន​ស្គាល់ឈ្មោះ​និង​អា​ស័​យ​ដ្ឋា​ន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​រង​ចាំ​ដោះស្រាយ​គ្នា​តាម​និ​តិ​វិធី​ច្បាប់​ ៕​

df(2)

fdr(1)

rr(5)

rr45