ព័ត៌មានទាន់ហេតុការណ៍៖

​ម្ដាយ​អ្នក​សារព័ត៌មាន​ជប៉ុន​ដែលក្រុម​ IS​ សម្លាប់​ឈឺចាប់​យ៉ាង​ខ្លាំង

ម្ដាយ​ចាស់ជរា​និង​សាច់ញាតិ​ក្រុម​ គ្រួសារ​របស់​អ្នក​សារព័ត៌មាន​ជប៉ុន​មិន​ អាច​ក្រោកឈរ​ឡើង​បាន​ចំពោះ​ការ​បាត់​ បង់​សាច់ញាតិ​ដ៏​សំខាន់​ដោយ​ក្រុម​ IS​ បាន​សម្លាប់​កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​ ។​ មិន​ថា​ សាច់ញាតិ​របស់​ជន​រង​គ្រោះ​ដែល​ឈឺ​ ចាប់​ប៉ុណ្ណោះ​ទេ​ ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ជប៉ុន​ក៏​រន្ធត់​ចិត្ដ​ពេល​បាន​ទស្សនា​ឃ្លី​ប​ វី​ដេ​អូ​អ្នក​សារព័ត៌មាន​ជប៉ុន​ ឈ្មោះ​ Kenji​ Goto​ ត្រូវ​ក្រុម​ IS​ កាត់​ក្បាល​ ។​

​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ អ្នក​សារព័ត៌មាន​ Goto​ អាយុ​៤៧​ឆ្នាំ​ ស្លៀក​សម្លៀក​បំពាក់​ ពណ៌​ទឹកក្រូច​ បិត​មុខ​ លុតជង្គង់​ក្បែរ​ ដោយ​និយាយ​សម្ដី​ខ្សាវៗ​ថា​ ការ​សម្រេច​ របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រែ​ក្លាយជា​ សុបិន​អាក្រក់​ចំពោះ​ទឹកដី​ជប៉ុន​ ។​ ក្រុម​ ឧទ្ទាម​ក៏​បាន​គំរាមកំហែង​ដល់​រដ្ឋាភិបាល​ ជប៉ុន​ពី​សកម្មភាព​ប្រហារជីវិត​ចំណាប់​ ខ្មាំង​នា​ពេល​អនាគត​ជា​បន្ដ​ទៀត​ ។​ នៅ​ ក្នុង​ឃ្លី​ប​វី​ដេ​អូ​បាន​បញ្ចប់​ទៅ​ដោយ​ក្បាល​ របស់​អ្នក​សារព័ត៌មាន​ Goto​ ត្រូវ​កាត់​ ផ្ដាច់​ចេញពី​ដងខ្លួន​ ។​ ខ្មាន់កាំភ្លើង​ IS​ ដែល​ប្រហារជីវិត​អ្នក​សារព័ត៌មាន​ជប៉ុន​ ក៏​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ការ​ប្រហារជីវិត​ ចំណាប់ខ្មាំង​លោក​ខាងលិច​ជា​ច្រើន​នាក់​ កន្លង​មក​ ។​ នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​ សម្លាប់​អ្នក​សារព័ត៌មាន​ជប៉ុន​ ខ្មាន់​ កាំភ្លើង​ IS​ មិន​បាន​និយាយ​ដល់​ចំណាប់​ ខ្មាំង​ជនជាតិ​ហ្ស៊​ក​ដង់​ ដែល​ជា​អាកាស​ យានិក​នោះ​ឡើយ​ ។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ ឃ្លី​ប​វី​ដេ​អូ​ អ្នក​សារព័ត៌មាន​ជប៉ុន​ត្រូវ​ ក្រុម​ IS​ កាត់​ក្បាល​ ប្រធាន​ការិយាល័យ​ រដ្ឋាភិបាល​ជប៉ុន​ លោក​ យូ​ស៊ី​ហ៊ី​ដេ​ ស៊ូ​ហ្គា​ បាន​បញ្ជាក់​ថា​ ក្រុម​អ្នកជំនាញ​ កំពុង​ត្រួតពិនិត្យ​លើ​ឃ្លី​ប​វី​ដេ​អូ​ ហើយ​ សន្និដ្ឋាន​ថា​ ទាំងនោះ​អាច​ជា​ឃ្លី​ប​វី​ដេ​អូ​ ពិត​ ។​ ចំណែក​នាយក​រដ្ឋមន្ដ្រី​ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ទាំង​ទឹកភ្នែក​ដក់​ជាប់​ក្នុង​រង្វង់​ភ្នែក​ ប្ដេជ្ញា​ ថា​ ជប៉ុន​នឹង​មិន​ចុះចាញ់​ក្រុម​ភេរវកម្ម​ ដែល​សម្លាប់​មនុស្ស​គ្មាន​ត្រា​ប្រណី​នោះ​ ឡើយ​ ។​

​លោក​ស៊ី​ន​ហ្សូ​ អា​បេ​ ប្រកាស​ថា​ “​ខ្ញុំ​ ពិតជា​ខឹង​យ៉ាង​ខ្លាំង​ ដោយ​សកម្មភាព​ ភេរវកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​ខាងលើ​ ។​ យើង​នឹង​មិន​លើកលែង​ដល់​ក្រុម​ភេរវ​ករ​ នោះ​ឡើយ​ យើង​នឹង​ជួប​ប្រជុំ​ជាមួយ​ សហគមន៍​អន្ដរជាតិ​​ ​ដើម្បី​ចាប់​ក្រុម​ភេរវ​ កម្ម​ឱ្យ​សម​ទោស​កំហុស​ដែល​ពួក​គេ​បាន​ ធ្វើ​”​ ។​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ ក៏​បាន​ ប្ដេជ្ញា​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ តំបន់​មជ្ឈិមបូព៌ា​ក្នុង​ការ​វាយប្រហារ​ យកឈ្នះ​ក្រុម​បង្កើត​រដ្ឋ​ IS​ ។​
​ពិភពលោក​ទាំងមូល​ក៏​បាន​ថ្កោល​ ទោស​ដល់​សកម្មភាព​ព្រៃផ្សៃ​ខាងលើ​ របស់​ក្រុម​ IS​ អគ្គលេខាធិការ​អង្គការ​ សហប្រជាជាតិ​ បាន​ គី​មូ​ន​ បាន​ចាត់​ទុក​ ការ​សម្លាប់​អ្នក​សារព័ត៌មាន​នោះ​ ជា​ អំពើ​សារ​ហាវ​ព្រៃផ្សៃ​បំផុត​ ហើយ​អំពាវ​ នាវ​ដល់​ក្រុម​ IS​ ដោះ​លែង​ចំណាប់ខ្មាំង​ ទាំងអស់​ដែល​ពួក​គេ​ចាប់ខ្លួន​ ។​
​ប្រធានាធិបតី​អូ​បា​ម៉ា​បាន​ចាត់​ទុក​ អ្នក​សារព័ត៌មាន​ជប៉ុន​ជា​វីរបុរស​ហ៊ាន​ លះបង់​ជីវិត​ដើម្បី​បំពេញការងារ​នៅ​ តំបន់​គ្រោះថ្នាក់​ក្នុង​ប្រទេស​ស៊ី​រី​។​ លោក​ អូ​បា​ម៉ា​ ក៏​បាន​រំលែក​ទុក្ខ​ដល់​គ្រួសារ​ចំណាប់​ ខ្មាំង​ជប៉ុន​ ដែល​រង​ការ​ឈឺចាប់​គ្មាន​ទី​ បញ្ចប់​ពេល​បាត់បង់​សាច់ញាតិ​ដ៏​សំខាន់​។​
​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ David​ Cameron​ ក៏​បាន​ចាត់​ទុក​ការ​ស្លាប់​របស់​ អ្នក​សារព័ត៌មាន​ជប៉ុន​ជា​អំពើ​ឃោរឃៅ​ បំផុត​របស់​ក្រុម​ IS​ មិន​អាច​លើកលែង​ បាន​ ។​ ប្រធានាធិបតី​បារាំង​ ហ្វ្រ​ង់​ស្វ័​រ​ ហូ​ឡង់​ ក៏​បាន​ប្រកាស​ថា​ ទី​ក្រុងប៉ារីស​ និង​តូ​ក្យូ​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ ប្រឆាំង​ភេរវកម្ម​ដោយ​ប្រទេស​ទាំង​២​ សុទ្ធសឹងតែ​រង​ការ​ ឈឺចាប់​ដោយសារ​តែ​ ពួក​ភេរវ​ករ​ IS​ ។​ នាយក​រដ្ឋមន្ដ្រី​អូ​ស្ដ្រា​ លី​ តូ​នី​ អា​ប៊ូ​ត​ ក៏​បាន​ប្ដេជ្ញា​ចូលរួម​ប្រយុទ្ធ​ ប្រឆាំង​ក្រុម​ IS​ ដែល​ជា​ការ​គំរាមកំហែង​ ដល់​សន្ដិសុខ​ជាតិ​ពិភពលោក​ទាំងមូល​។​

​មក​ទល់​ពេល​នេះ​ ប្រទេស​មហា​ អំណាច​នៅ​លើ​ពិភពលោក​ ពិសេស​គឺ​ ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សម្ពន្ធមិត្ដ​ ប្រឆាំង​ក្រុម​ភេរ​កម្ម​ដែល​ដឹកនាំ​ដោយ​ អា​មេ​រិម​ សុទ្ធសឹងតែ​ធ្លាប់​ភ្លក្ស​រសជាតិ​ ការ​ឈឺចាប់​ ដោយសារ​តែ​ពលរដ្ឋ​របស់​ ខ្លួន​ត្រូវ​ក្រុម​ IS​ សម្លាប់​ដោយ​បើកចំហ​ តែ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ​ អ​សមត្ថ​ ភាព​ក្នុង​ការ​ជួយ​ចំណាបខ្មាំង​គេច​ផុត​ពី​ កណ្ដាល​ដៃ​ក្រុម​ IS​ ។​

​តំណាងរាស្ដ្រ​អា​មេ​រិ​ក​ដាក់​ពង្រាយ​ កម្លាំង​ថ្មើរជើង​១​ម៉ឺន​នាក់​វាយប្រហារ​ ក្រុម​ IS​
​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ សាធារណរដ្ឋ​ លោក​ Lindsey​ Graham​ កាលពី​ថ្ងៃ​ទី​១​ កុម្ភៈ​ បាន​ស្នើ​ឱ្យ​ដាក់​ ពង្រាយ​កម្លាំង​ថ្មើរជើង​ប្រមាណ​១​ម៉ឺន​ នាក់​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ សំខាន់ៗ​របស់​ក្រុម​ IS​ នៅ​លើ​ទឹកដី​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​

​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Face​ The​ Nation​ របស់​បណ្ដាញ​ទូរទស្សន៍​ CBS​ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​តំណាង​ ឱ្យ​រដ្ឋកា​រូ​លី​ណា​ខាងត្បូង​បញ្ជាក់​ថា​ អា​ មេ​រិ​ក​គួរតែ​ដឹកនាំ​វាយប្រហារ​ទាំង​លើ​ ដែនអាកាស​ និង​ដែន​គោក​ ទើប​អាច​ យកឈ្នះ​ទៅ​លើ​ក្រុម​ IS​ បើ​វាយប្រហារ​ តែ​ពីលើ​ដែនអាកាស​ ពិបាក​ក្នុង​ការ​យក​ ឈ្នះ​ ។​ លោក​ Graham​ ក៏​បាន​រិះគន់​ដល់​ សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ របស់​អា​មេ​រិ​ក​ ថា​មិន​មាន​ប្រសិទ្ធភាព​ នោះ​ឡើយ​ ទៅ​លើ​ក្រុម​ IS​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​ធ្វើ​ឱ្យ​ខាតបង់​ធ្វើ​ឱ្យ​ក្រុម​នេះ​កាន់​ តែ​សាហាវ​ជាង​មុន​ទៅ​ទៀត​ ។​

​លោក​ Graham​ បន្ដ​ទៀត​ថា​ ស៊ី​រី​និង​ អ៊ី​រ៉ា​ក់​ ប្រាកដ​ក្លាយទៅជា​ទីតាំង​របស់​ ក្រុម​អ៊ិ​ ស្លា​ម​បង្កើត​រដ្ឋ​ IS​ ក្លាយជា​ឈ្នាន់​ សម្រាប់​ក្រុម​ភេរវកម្ម​ បើក​ការ​វាយ​ ប្រហារ​នៅ​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ ដូច​ជា​ក្រុម​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ ទី​១១​កញ្ញា​២០០១​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។​ ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ខែ​មុន​ នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ គឺជា​ សញ្ញា​ជួង​ប្រកាស​អាសន្ន​ពី​ការ​វាយ​ ប្រហារ​ភេរវកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ នៅ​តំបន់​អឺរ៉ុប​ទាំងមូល​ ។​
​កាលពី​ថ្ងៃ​ទី​២៩​មក​រា​ សមាជិក​ព្រឹទ្ធ​ សភា​អា​មេ​រិ​ក​ Graham​ ក៏​បាន​ប្រកាស​ ផង​ដែរ​ថា​ លោក​នឹង​បង្កើត​គណៈ​ក​ម្មា​ធិ​ ការ​ស្ទាបស្ទង់​មតិ​ពី​លទ្ធភាព​ដែល​អាច​ ឈរឈ្មោះ​ជា​បេក្ខភាព​ដណ្ដើម​តំណែង​ ប្រធានាធិបតី​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ ២០១៦​ ។​

​ការ​សម្រេច​ប្រើប្រាស់​កម្លាំង​ថ្មើរ​ ជើង​ជា​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ក្រុម​ IS​ ពិបាក​ ធ្វើ​ឡើង​នា​ពេល​នេះ​ ហើយ​វា​អាច​កើត​ ឡើង​បាន​នៅ​ពេល​ប្រធានាធិបតី​ថ្មី​ទី​៤៥​ របស់​អា​មេ​រិ​ក​ចូល​កាន់​តំណែង​ក្រោយ​ ការ​បោះ​ឆ្នោត​នៅ​ខែវិច្ឆិកា​២០១៦​ ។​ នៅ​ពេល​នោះ​ ប្រសិនបើ​គណបក្ស​សា​ធា​ រណ​រដ្ឋ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ ការ​វាយប្រហារ​ប្រាកដជា​កើត​ ឡើង​ជាក់​ជា​មិន​ខាន​ ។​

​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​របស់​ អង្គការ​ Pew​ បង្ហាញ​ឱ្យ​ឃើញ​ថា​ មាន​ ពលរដ្ឋ​អា​មេ​រិ​ក​៥៥​ភាគរយ​មិន​គាំទ្រ​ ដល់​ការ​ប្រើប្រាស់​កម្លាំង​ថ្មើរជើង​វាយ​ ប្រហារ​គ្រុម​ IS​ ។​ ប៉ុន្ដែ​ចំពោះ​ពលរដ្ឋ​ ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​មាន​ រហូត​ដល់​៧៥​ភាគរយ​ ការ​វាយប្រហារ​ ទាំងនោះ​ហើយ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ បើ​ គណបក្ស​សាធារណរដ្ឋ​ទទួល​ជ័យជម្នះ​ក្នុង​ ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៦​ ទាហាន​ អា​មេ​រិ​ក​ប្រាកដជា​មានការ​ងារ​ធ្វើ​បន្ដ​ ទៀត​ គឺ​វាយប្រហារ​ក្រុម​ IS​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ សង្គ្រាម​វាយ​ ប្រហារ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​អា​ហ្គា​ នី​ស្ថាន​ គឺ​ប្រធានាធិបតី​មក​ពី​ គណបក្ស​ សាធារណរដ្ឋ​ជា​អ្នក​ផ្ដើម​សង្គ្រាម​ទាំង​អស់​ ៕
fr1(1)

fr(2)