ព័ត៌មានទាន់ហេតុការណ៍៖

​យុវជន​ម្នាក់​ចងក​សម្លាប់​ខ្លួន​ម្ដាយ​សង្ស័យ​កំរោលចូល​

​ខេត្ដស្វាយរៀង​ ៖​ យុវជន​ម្នាក់​ត្រូវ​ បាន​ក្រុម​គ្រួសារ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ ខេត្ដ​បន្ទាប់​ពី​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ កាល​ ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​តា​ស្អាង​ ឃុំ​កំពង់​ ចំលង​ ស្រុក​ស្វាយ​ជ្រំ​ ។​

​ស្ដ្រី​ឈ្មោះ​ព្រំ​ សា​រ៉ែ​ន​ អាយុ​៥៣​ឆ្នាំ​ ត្រូវជា​ម្ដាយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ កូន​ដែល​ចងក​សម្លាប់​ខ្លួន​ជា​កូន​ទី​២​ ឈ្មោះ​ មាស​ តុលា​ អាយុ​២២​ឆ្នាំ​ រៀន​ ថ្នាក់​ទី​១០​ នៅ​វិទ្យាល័យ​ស្វាយ​រៀង​ តែ​ ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ​កូនប្រុស​ក៏​សម្រេចចិត្ដ​ឈប់​រៀន​ហើយ​ទៅ​រក​ការ​ ងារ​ធ្វើ​នៅ​ឯ​រាជធានី​ភ្នំពេញ​នៅ​រោង​ ចក្រ​អស់​រយៈពេល​១​ឆ្នាំ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​។​លុះ​បាន​១​ខែ​កូនប្រុស​មិន​ទៅ​ធ្វើ​ការងារ​នៅឯណា​វិញ​សោះ​ចេះ​តែ​អង្គុយ​សម្លឹង​មើល​សិស្សសាលា​ជិះ​កង់​ទៅ​រៀន​ ពិសេស​មិត្ដភក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​ គ្នា​ តែ​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់​ដោយ​ សង្ស័យ​ថា​ ក្រែង​កូន​ត្រូវ​អំពើ​ឬ​កំរោល​ ចូល​គាត់​ក៏​បាន​ប្រាប់​កូនច្បង​ឱ្យ​យក​ប្អូន​ ទៅ​ស្រោច​ទឹក​ ។​

​ម្ដាយ​បន្ដ​ថា​ នៅ​ពេល​កើតហេតុ​រូប​ គាត់​បាន​ចុះពីលើផ្ទះ​មក​ដី​ហើយ​ទៅ​ បោក​ខោអាវ​នៅ​ឯ​អណ្ដូង​ទឹកមុខ​ផ្ទះ​បាន​មួយ​ម៉ោង​ក្រោយមក​មិនឃើញ​កូន​ចុះ​មក​ពីលើ​ផ្ទះ​ដោយ​មានការ​សង្ស័យ​គាត់​ក៏​ឡើង​ទៅ​មើល​លើ​ផ្ទះ​ដើម្បី​ហៅ​កូន​ឱ្យ​ចុះ​មក​ដី​រង់ចាំ​កូនប្រុស​ច្បង​មក​នាំ​យក​ ទៅ​ស្រោច​ទឹក​។​ ពេល​ឡើង​ដល់​លើ​ផ្ទះ​ ស្រាប់តែ​ឃើញ​កូនប្រុស​យក​ខ្សែ​អង្រឹង​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ក៏​ស្ទុះ​ទៅ​ឱប​ជើង​កូន​ រួច​លើក​ឡើង​និង​ស្រែក​ឱ្យ​អ្នក​ជិតខាង​ ជួយ​និង​ឡើង​ស្រាយ​ខ្សែ​ហើយ​ហៅ​រថយន្ដ​ សា​មុ​យ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្ដ​ដើម្បី​ ជួយ​សង្គ្រោះ​។​ ប៉ុន្ដែ​គ្រូពេទ្យ​ប្រាប់​ថា​សង្ឃឹម​ តិច​ណាស់​ព្រោះ​ជន​រង​គ្រោះ​ត្រូវ​ខ្សែ​អង្រឹង​ រឹត​ក​ខ្លាំង​ជាំ​គ្រាប់ពោន​និង​បំពង់ក​ធ្ងន់ធ្ងរ​សន្លប់​យូរ​មិនដឹង​ថា​ វាសនា​ទៅ​ជា​យ៉ាង​ ណា​នោះ​ទេ​ ៕
58(1)

59(1)