ព័ត៌មានទាន់ហេតុការណ៍៖

​យុវជន​៣​នាក់​ត្រូវ​រថយន្ដ​បុក​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​ពេល​ជិះ​ម៉ូតូ​

​ខេត្ដកំពង់ស្ពឺ​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​និង​ពីរ​នាក់​ ទៀត​រង​របួសធ្ងន់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​កាលពី​វេលា​ម៉ោង​៥​និង​៤៥​ នាទី​ ល្ងាច​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារ​ មន​ ខេត្ដកំពង់ស្ពឺ​ ។​

​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​បាត់​បង់ជីវិត​មិន​ត្រូវ​បាន​ស្គាល់​ អត្ដសញ្ញាណ​តែ​ជន​រង​គ្រោះ​របួសធ្ងន់​ ​ទី​១-​ឈ្មោះ​ ច​ន​ ឃាង​ អាយុ​២០​ឆ្នាំ​ និង​ទី​២​ -​ឈ្មោះ​ ត្រឿ​ង​ រាជ​ អាយុ​២២​ឆ្នាំ​ ។​ ទាំង​អ្នក​ ស្លាប់​និង​រង​របួស​ជា​សិស្ស​ មាន​ទីលំនៅ​ ភូមិ​ត្រ​ញំ​ង​ដងទឹក​ ឃុំ​ទ័ព​ មាន​ ស្រុក​ថ្ពង​ ខេត្ដកំពង់ស្ពឺ​។​

​លោក​វរសេនីយ៍ទោ​ មាស​ សុខុម​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ស្រង់​សម្ដី​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ ហេតុ​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​ជន​រង​គ្រោះ​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​សេ​១២៥​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1E-3510​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ លុះ​មក​ដល់​ កន្លែង​កើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ ដល់​ផ្លូវ​ក្រួស​ក្រហម​ទៅ​ហើយ​ក៏​ត្រូវ​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ស៊ីម៉ងត៍​ ពណ៌​ ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-3950​ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​រេ​ចង្កូត​តាម​ ទៅ​បុក​ដល់​ផ្លូវ​ដីក្រហម​ ហើយ​កិន​ជន​រង​ គ្រោះ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ចំណែក​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​។​ ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ដ​បង្ក​មិន​បាន​ឈប់​នោះ​ទេ​គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ពី​ក្រុង​ច្បារមន​រហូត​ដល់​ ស្រុក​សំរោង​ទង​ ទើប​អ្នកបើកបរ​ឈប់​ រថយន្ដ​ចោល​នៅ​ទីនោះ​ហើយ​រត់គេច​ ខ្លួន​បាត់​ស្រមោល​ឈឹង​ ។​

​លោក​ មាស​ សុខុម​ បន្ដ​ថា​ជន​រង​ គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស​ង្ក្រេះ​ភ្លាមៗ​ ផង​ដែរ​ចំណែក​សព​សមត្ថកិច្ច​បាន​រុំហើយ​ ប្រកាស​រក​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​ ទៅ​ធ្វើបុណ្យ​ ។​

​ដោយឡែក​វត្ថុ​តាង​សមត្ថកិច្ច​របស់​ លោក​បាន​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ ល័យ​នគរបាល​ចរាចរ​ខេត្ដ​រង់ចាំ​ស្រាវ​ ជ្រាវ​រក​ម្ចាស់​រថយន្ដ​ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​ជន​រង​គ្រោះ​ ៕ សេនា​ ស័ក្ដិ​

Tra-002-(4)

Tra-002-(3)

Tra-002-(2)

Tra-002-(1)

Tra-002