ព័ត៌មានទាន់ហេតុការណ៍៖

​រដ្ឋមន្ដ្រី​ការពារ​ជាតិ​ម៉ា​ឡេ​ស៊ី​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​ របស់​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ ដា​តូ​សេរី​ ហ៊ី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ រដ្ឋមន្ដ្រី​ ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

អញ្ជើញ​ទៅ​ទទួល​គណៈប្រតិភូ​ដល់​ ព្រ​លាន​យន្ដហោះ​កងទ័ព​ជើង​អាកាស​ពោធិ៍​ចិន​តុង​មាន​លោកនាយ​ឧត្ដមសេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួង​ការ​ ពារ​ជាតិ​ ព្រមទាំង​នាយទាហាន​នៅ​ក្នុង​ ក្រសួងការពារជាតិ​ កងទ័ពជើងគោក​ ជើង​ទឹក​ ជើង​អាកាស​ កងរាជអាវុធហត្ថ​ និង​នាយទាហាន​ជា​ច្រើន​រូប​ទៀត​ ។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ នាយកដ្ឋាន​ព័ត៌មាន​អគ្គនាយកដ្ឋាន​យោធ​ សេវា​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី​ លោក​ដា​តូ​សេរី​ ហ៊ី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ (Dato​ Seri​ Hishammuddin​ bin​ Tun​ Hussein)​ នឹង​អញ្ជើញ​មក​ បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ ៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​កម្ពុជា​ ។​

ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ​ លោក​ដា​តូ​សេរី​ ហ៊ី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ (Dato​ Seri​ Hishammuddin​ bin​ Tun​ Hussein)​ គ្រោង​នឹង​ជួប​ សម្ដែង​ការ​គួរសម​ជាមួយ​លោកនាយ​ ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយក​ រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ទីស្ដីការ​ ក្រសួងការពារជាតិ​ ព្រមទាំង​មាន​ពិធី​ចុះ​ ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​លោក​ នាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ឧ​ប​នាយ​រដ្ឋ​ មន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​កម្ពុជា​ នឹង​លោក​ដា​តូ​សេរី​ ហី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ ម៉ា​ឡេ​ស៊ី​ផង​ដែរ​ ។​

គណៈប្រតិភូ​ក្រសួងការពារជាតិ​ ម៉ា​ឡេ​ស៊ី​ដឹកនាំ​ដោយ​លោក​ដា​តូ​សេរី​ ហ៊ី​ស​ សា​មូ​ឌី​ន​ ប៊ី​ន​ ទុន​សេន​ រដ្ឋមន្ដ្រី​ ក្រសួងការពារជាតិ​ម៉ា​ឡេ​ស៊ី​នឹង​ធ្វើ​មាតុភូមិនិវត្ដន៍​ទៅ​កាន់​ប្រទេស​មា​ឡេ​ស៊ី​វិញ​នា​រសៀល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ៕ ​សុខដុម​

IMG_6246

IMG_6266

IMG_6283