ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​ដឹក​កុងតឺន័រ​២​គ្រឿង​បើក​ជែង​គ្នា​លើ​ស្ពាន​បុក​រថយន្ដ​កូរ៉េ​កៀប​ជាប់​គ្នា​ផ្អើល​ទាំង​ព្រឹក​តែ​មិន​មាន​អ្នក​រង​របួស​

​ខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​ដឹក​កុងតឺន័រ​២​ គ្រឿង​ និង​រថយន្ដ​កូរ៉េ​ដឹក​ទំនិញ​ផលិត​ នៅ​ប្រទេស​កូរ៉េ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្ដែ​សំណាងល្អ​មិន​មាន​អ្នក​បើក​ បរ​រង​របួស​ ខណៈ​ដែល​បើក​លឿន​ជែង​ គ្នា​ហើយ​ជ្រុល​ទៅ​បុក​រថយន្ដ​កូរ៉េ​បណ្ដាល​ ឱ្យ​កៀប​ជាប់​គ្នា​នៅ​លើ​ស្ពាន​ច្រកចូល​ ផ្សារ​កំពង់ស្ពឺ​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ទាំង​ ព្រឹក​ជិត​១​ម៉ោង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​ ១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​ នៅ​លើ​ស្ពាន​ច្រកចូល​ផ្សារ​កំពង់​ ស្ពឺ​ ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព​ សង្កាត់​ រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​ តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៧-៤៨​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​និយាយ​ថា​ គេ​ឃើញ​រថយន្ដ​ដឹក​កុងតឺន័រ​ ពីរ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​ កើត​ដោយ​រថយន្ដ​ទី​១​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​សលាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-5215​ រត់​ពីមុខ​រថយន្ដ​១​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-1751​ បាន​បើក​ជែង​គ្នា​នៅ​ លើ​ស្ពាន​ហើយ​ជ្រុល​ទៅ​បុក​កៀប​ជាមួយ​ រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ ឈ្មោះ​ តូ​ នី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខ​ របរ​បើកបរ​រថយន្ដ​រស់នៅ​ភូមិ​ពោធិ៍​ ឃុំ​ វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​បុក​កៀប​ជាប់​ចំ​កណ្ដាល​ស្ពាន​តែ​មិន​មាន​អ្នក​រង​ របួស​នោះ​ទេ​ ហើយ​ក្រោយ​កើតហេតុ​តៃ​ កុង​រថយន្ដ​ដឹក​កុងតឺន័រ​បាន​រត់គេច​ខ្លួន​ បាត់​ស្រមោល​ ។​

​ក្រោយ​កើតហេតុ​រថយន្ដ​ទាំង​៣​គ្រឿង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្ដកំពង់ស្ពឺ​អូស​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕ សេនា​ស័ក្ដិ​

Tra001-(1)

Tra001