ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​និង​ម៉ូតូ​បុក​គ្នា​របួសធ្ងន់​ស្រាល​២​នាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ មនុស្ស​ម្នាក់​បាន​ រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​របួសស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​កើតឡើង​រវាង​រថយន្ដ​នឹង​ម៉ូតូ​កាល​ ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​ គីឡូម៉ែត្រ​លេខ​១៨៨-១៨៩​ ស្ថិត​ក្នុង​ ភូមិ​ទួល​ទទឹង​១​ ឃុំ​ទួល​ទទឹង​ ស្រុក​ព្រៃ​ នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ាក​ កាម​រី​ឆ្លាម​ ពណ៌​ស​ជា​ប្រភេទ​រថយន្ដ​រត់​ តាក់ស៊ី​ បើក​ដឹក​អ្នកដំណើរ​ពី​វាល​រេញ​ ទៅ​ខេត្ដ​ព្រះ​សីហ​នុ​ ពាក់​ស្លាក​លេខ​ភ្នំ​ ពេញ​ 2A-0158​ ។​ មុន​ពេល​កើតហេតុ​ រថយន្ដ​បង្ក​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ មក​ ដល់​ចំណុច​កើតហេតុ​រថយន្ដ​ក៏​ទៅ​បុក​ ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ។​

​ម៉ូតូ​ដែល​ត្រូវ​រថយន្ដ​បុក​បណ្ដាល​ឱ្យ​ ខូចខាត​នោះ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 1B-1653​ បើកបរ​ ដោយ​ឈ្មោះ​ ទឹម​ វ៉ា​នទី​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ រង​របួស​ បាក់ជើង​ឆ្វេង​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ វ៉ា​ សុ​ភ័​ណ្ឌ​ អាយុ​១៩​ឆ្នាំ​ មាន​ទី​លំ​ នៅ​ភូមិ​ អូរ​ជ្រៅ​ ឃុំ​អូរ​ជ្រៅ​ ស្រុក​ ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​បើ​តាម​សាក្សី​ឱ្យ​ដឹង​ថា​ មុន​ពេល​ កើតហេតុ​រថយន្ដ​និង​ម៉ូតូ​ខាងលើ​បើក​ បរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ។​ លុះ​ មក​ដល់​ចំណុច​កើតហេតុ​រថយន្ដ​បាន​ ជែង​រថយន្ដ​មួយ​គ្រឿង​ដែល​បើក​នៅ​ ខាង​មុខ​ក្នុង​ទិស​ដៅ​ស្របគ្នា​ ហើយ​ពេល​ ដែល​ជែង​នោះ​រថយន្ដ​ក៏​បាន​វាក់​នឹង​ រថយន្ដ​មួយ​គ្រឿង​មក​ខាង​មុខ​ក៏​រេ​ចង្កូត​ ទៅ​បុក​ម៉ូតូ​តែ​ម្ដង​ ។​ បន្ទាប់​ពី​បង្កហេតុ​ រួច​អ្នកបើកបរ​រថយន្ដ​នោះ​បាន​បើក​រត់​ ទៅ​មុខ​យ៉ាង​លឿន​ តែ​ត្រូវ​បាន​សមត្ថ​ កិច្ច​ឃាត់​បាន​នៅ​គីឡូម៉ែត្រ​លេខ​១៩១​ ចម្ងាយ​ពី​កន្លែង​កើតហេតុ​២​គីឡូម៉ែត្រ​។​ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​គេ​ដឹក​មក​ សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ម្ដុំ​ផ្សារ​វាល​ រេញ​ តែ​ដោយសារ​ជន​រង​គ្រោះ​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​ បន្ដ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ ។​ រីឯ​ រថយន្ដ​បង្ក​និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​ បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​ បាល​ស្រុក​ព្រៃ​នប់​ ខណៈ​ដែល​អ្នក​បើក​ រថយន្ដ​បង្ក​បាន​រត់គេច​ខ្លួន​ ៕ ​ឆ្លាម​សមុទ្រ​


ចែករំលែក៖