ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ដ​ហា​យ​ឡេ​ន​ឌ័​រ​មិន​ចាំ​ស្លាក​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​បណ្ដាល​ឱ្យ​យុវជន​២​នាក់​រង​របួសធ្ងន់​ស្រាល​

ចែករំលែក៖

​ភ្នំពេញៈ​រថយន្ដ​ហា​យ​ឡេ​ន​ឌ័​រ​មិន​ ស្គាល់​អត្ដសញ្ញាណ​មួយ​គ្រឿង​បាន​បុក​ ម៉ូតូ​ហុងដា​សេ​១២៥​ មួយ​គ្រឿង​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​យុវជន​២​នាក់​រង​របួសធ្ងន់​ស្រាល​ហើយ​រថយន្ដ​នោះ​បាន​បើក​ រត់គេច​ ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​ ១១​ ខែឧសភា​នៅ​ចំណុច​ស្ដុ​ប​វិទ្យាល័យ​ សន្ធរ​ម៉ុ​ក​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១​ ខណ្ឌ​ ទទួល​គោក​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ គេ​ឃើញរ​យន្ដ​ហា​យ​ ឡេ​ន​ឌ័​រ​ពណ៌​ស​មួយ​គ្រឿង​មិន​ចាំ​ស្លាក​ លេខ​បើកបរ​ដោយ​បុរស​ម្នាក់​តាម​ផ្លូវ​ កម្ពុជា​ក្រោម​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ លិច​។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ដ​បាន​បើក​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១CZ-៥៤៩៥​ ជិះ​ គ្នា​២​នាក់​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​ បណ្ដាល​ឱ្យ​យុវជន​ដែល​ជា​អ្នកបើកបរ​រង​របួសធ្ងន់​ ។​ រីឯ​អ្នក​ជិះ​ពីក្រោយ​រង​របួស​ ស្រាល​ហើយ​រថយន្ដ​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​បាត់​ស្រមោល​តែ​ម្ដង​។​
​ចំណែក​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​ដឹក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។​ ក្រោយ​ពី​កើតហេតុ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ត្រូវ​បាន​មិត្ដភក្ដិ​បាន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕ ​ហេង​ ន​រិ​ន្ទ្រ​


ចែករំលែក៖