ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​កាម​រី​ឆ្លាម​បើក​លឿន​ដូច​ហោះ ​បុក​អ្នក​ជិះ​ម៉ូតូ ​របួស​ម្នាក់​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ​តែ​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក៏​ត្រូវ​បាន​រថយន្ត​កាម​រី​ឆ្លាម​បើក​លឿន​ដូច​ហោះ​បត់​ឆ្លងផ្លូវ​បុក​ចំ​ពេញទំហឹង​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ហើយ​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស​មុខ​វិមាន​រដ្ឋសភា​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​

ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​និ​ច​ព​ណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​កំពង់ស្ពឺ​ 1E-9000​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ។

​ លុះ​មក​ដល់​ចំណុច​មុខ​វិមាន​រដ្ឋសភា​ស្រាប់តែ​មាន​រថយន្ត​កា​មេ​រី​ឆ្លាម​ព​ណ៍​ខ្មៅ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ហើយ​រថយន្ត​ក៏​បាន​បត់​ឆ្វេង​ទៅ​ខាងឆ្វេង​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​អោយ​យុវជន​នោះ​រង​របួស​ធ្ងន់ធ្ងរ​បាក់​ភ្លៅ​ខាងស្តាំ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​ដល់​កន្លែង​កើតហេតុ​និង​បាន​សហការ​ជាមួយ​ជំនាញ​យក​ម៉ូតូ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​៕​

7ncn4ock

j118cmhs

t22008yk