ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​កុងតឺន័រ​បុក​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ​រួច​បើក​ចូល​ទៅ​សំងំ​ក្នុង​ផែស្ងួត​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ ខណៈ​ដែល​រួប​គេ​កំពុង​ ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​បុក​កាលពី​វេលា​ម៉ោង​ ៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​មុខ​ផែស្ងួត​អូ​ល័​រ​វើ​ល​វ៉ា​យ​ដ៍​ ស្ថិត​ក្នុង​ ភូមិ​ថ្នល់បំបែក​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​ដែល​សុំ​មិន​បាន​ប្រាប់​ឈ្មោះ​និង​អ​ស័​យ​ដ្ឋា​ន​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1DG-0692​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ។​ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​ បាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ ដែល​ជា​របស់​ក្រុមហ៊ុន​ផែស្ងួត​ អូ​ល័​រ​វើ​ល​វ៉ា​យ​ដ៍​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បាន​បើក​ឆ្លងផ្លូវ​បុក​និង​កិន​បណ្ដាល​ឲ្យ​រូប​គាត់​រង​របួស​ដាច់​រយះ​សាច់​ប្រអប់ជើង​យ៉ាងធ្ងន់ធ្ងរ​ ។

​ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង​ង្គ្រោះ​បន្ទាន់​ ភ្លាមៗ​ ចំណែក​រថយន្ត​ បង្ក​បាន​បើក​គេចខ្លួន​ចូល​ទៅ​ក្នុង​ផែស្ងួត​នោះ​បាត់​ស្រមោល​តែ​ម្ដង​ ៕​

1(353)

ds(7)