ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត​ទួ​រី​ស​បុក​ស្ត្រី​វ​យ័​ចំណាស់​ម្នាក់​ខ្ទាត ​១០​ម៉ែត្រ ​បាក់ដង​កាំបិត​និងឆ្អឹង​ជំនីរ​ អ្នកបើកបរ​ឃាត់ខ្លួន​បាន​តែ​រត់​រួច​វិញ​

ខេត្តកណ្តាល​ ៖​ ស្ត្រី​វ​យ័​ ៧១​ឆ្នាំ​ ម្នាក់​បាន​រងគ្រោះថ្នាក់​ចរាចរណ៍​សន្លប់​ស្តូកស្តឹង​បង្ក​ដោយ​រថយន្ត​ទួ​រី​ស​ ដឹក​អ្នកដំណើរ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​២​ កុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ ​៦​អា​ឋិត​ក្នុងភូមិ​ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

សាក្សី​បានឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ក​ ឃិ​ន​ អាយុ​៧១​ឆ្នាំ​ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​មុន​ពេល​រូប​គាត់​ត្រូវ​រថយន្ត​បុក​គឺ​រូប​គាត់​បាន​ដើរ​ចេញពីផ្ទះ​កូន​របស់​គាត់​ដើម្បី​ឆ្លងផ្លូវ​ទៅ​ផ្ទះ ​គាត់​នៅ​ក្នុងភូមិ​តែ​ដើ​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​ ។​ ខណៈនោះ​ក៏​ស្រាប់តែ​រថយន្ត​បង្ករ​បាន​បើក​បោះពួយ​បញ្ច្រាស់ទិស​យ៉ាង​លឿន​មក​ពី​ទិស​ខាងជើង​បុក​ស្ត្រី​វ័យ​ចំណាស់​ទាំង​កំរោល​បណ្តាល​ ឱ្យ​រង​របួស​បាក់ដង​កាំបិត​ បាក់ឆ្អឹង​ជំនីរ​ និង​បែកក្បាល​ហូ​ឈាម​ស្រោច​ខ្លួន​ ។​

បន្ទាប់​មក​ត្រូវ​ក្រុម​គ្រួសារ​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​ មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ ក្នុង​រាជធានី​ភ្នំពេញ​ ។​ ចំណែករ​ថយ​ន្ត​ និង ​តៃកុង​ត្រូវ​បាន​ សមត្ថកិច្ច​ដែល​ចុះ​មក​អន្តរាគមន៍​បាន​ឃាត់ខ្លួន​ យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ តែ​ដោយ​នគរបាល​ជំនាញ​ចរាចរណ៍​នៅ​ទីនោះ​មានការ​ធ្វេសប្រហែស​ ទើប​តៃកុង​រថយន្ត​រត់​រួច​ នៅ​សល់​តែ​រថយន្ត​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-8122​។​

​ករណី​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​នគរបាល​កំពុង​បន្ទោស​គ្នា​ថា​ ចាប់​បាន​តៃកុង​បង្ក​បែរជា​ឱ្យ​រត់​រួច​ វិញ​សង្ស័យ​មាន​បញ្ហា​ត្រូវ​រូ​វ​លុយកាក់​បន្តិចបន្តួច​ ។​

ក្រុម​គ្រួសា​ស្ត្រី​រង​គ្រោះ​បាន​អន់ចិត្ត ​និង ​សមត្ថកិច្ច​ថា​ចាប់​បាន​តៃកុង​រថយន្ត​ហើយ​បែរជា​ឱ្យ​រត់​រួច​វិញ​ បើសិន​នៅ​ដោះស្រាយ​នោះ​ក្រុម​គ្រួសារ​គាត់​ឆាប់​បាន​សំណង​ដើម្បី​បញ្ជូន​ស្រី្ត​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​វៀតណាម​ ។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​តៃកុង​រថយន្ត​មក​ដោះស្រាយ​តាម​ច្បាប់​ឱ្យ​ទាល់តែ​បាន​ ៕
ri7aca5j

idrd9w6l