ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្ត ​BMW​ បត់​មិន​ស៊ី​ញ៉ូ​ត្រូវ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​បុក​ពេញ ទំហឹង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​

​ភ្នំពេញ​ ៖​ រថយន្ត​ BMW​ បើក​បត់​ឆ្លងផ្លូវ​មិន​ស៊ី​ញ៉ូ​ត្រូវ​រថយន្ត​កាម​រី​ហស​យ​ប្រី​ត​បុក​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​កា​ខូចខាត​ទាំង​សងខាង​ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​កងទ័ពអាកាស​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្តិ​ត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេ​ត​រថយន្ត​BMW​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក់​ភ្នំពេញ​ 2AC-1627​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិ​ខ​ ។​ ខណៈ​មក​ចំណុច​កើតហេតុ​ក៏​បាន​ទាញ​ចង្កូត​បត់​ឆ្លងផ្លូវ​ដោយ​មិន​ប្រើ​ភ្លើង​ស៊ី​ញូ​ ភ្លាម​នោះ​ស្រាប់តែ​មាន​រថយន្ត​កាម​រី​ហា​យ​ប្រី​ត​មួយ​គ្រឿង​ទៀត​ ពណ៌​ស្ក​ ពាក់​ស្លាក់​លេខ​ភ្នំពេញ ​2N-8759​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​ជ្រុល​បុក​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​កា​ខូចខាត​ទាំង​សងខាង​។​

ក្រោយ​ពេល​កើតហេតុ​សមត្ត​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ និង ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕
k870rley

0xd513ae